អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, November 19, 2013

អស្ចារ្យ​ណាស់​សូម្បី​តែ​គេហទំព័រ​ YouTube ក៏​មាន​បក​ប្រែ​ភាសាខ្មែរ​ដែរ

YouTube ​ ជា​គេហទំព័រដ៏​ល្បីល្បាញ​​មួយ ដែល​មាន​ការ​ពេញ​និយម​គ្រប់​ស្រទាប់​វ័យ​ទាំង​អស់​ ព្រោះ​ថា​គេហទំព័រ​មួយ​​នេះ​បានប្រមូល​ផ្តុំ​ដោយ​​បទ​ចម្រៀង​ និង​​វីដេអូដ៏​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រិយមិត្ត​ទស្សនា​កម្សាន្ត​។ ​កាន់​តែ​ពិសេស និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយថ្មីៗ​នេះ យុវជន​ខ្មែរ​មួយ​ក្រុម​បាន​បក​ប្រែ​​ភាសាជាតិ​របស់​ខ្មែរ​ ​នៅ​​លើ​​គេហទំព័រ​ដ៏​ល្បី​ល្បាញ​បំផុត​លើ​ពិភពលោក​មួយ​នេះ។ លោក​ ពេជ្រ វីរៈ ​ប្រធាន​ Google Business Group ភ្នំពេញ...

ចេតិយ​ភ្នំ​យ៉ាត ​ពី​ចាស់​ទ្រុឌ​ទ្រោម​ទៅ​ជា​ពណ៌​មាស​​ ចាយអស់​​១៥​ម៉ឺន​ដុល្លារ​

អ្នក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ប៉ៃលិន​បី​ឆ្នាំ​មុន​ ប្រាកដ​ជា​ប្រទះ​ឃើញ​ចេតិយ​ដ៏​ចំណាស់​ទ្រុឌ​ទ្រោម​មួយ ​នៅ​ខ្នង​ភ្នំ​យ៉ាត​ ជា​មិន​ខាន។ ក្នុង​ចន្លោះ​៣​ឆ្នាំ​នេះ​ បើ​អ្នក​មិន​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ទីនោះ​​ម្ដង​ទៀត​ទេ​ កុំ​គិត​ថា​ ចេតិយអង្គ​ជូឡាមុនី​នេះ​នៅ​ចាស់​ទ្រុឌ​ទ្រោម​ទៀត​ឲ្យ​សោះ​ណា។ ​ចេតិយ​នេះ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ ដោយ​មាន​ប៉ាត​មាស​នៅ​ពី​ខាង​ក្រៅ​ផង​ ធ្វើ​ឲ្យ​ចេតិយ​នេះ​ទាក់​ទាញ​មនុស្ស​ទៅ​ទស្សនា​ពុំ​សូវ​ដាច់។ មើល​រូប​ភាព​ពេល​មិន​ទាន់​ជួស​ជុល​...

បាយ​ក្តាំង​​​ក្រៀម​កំពុង​មាន​ទីផ្សារ​!

​ច្រក​នៅ​​ក្នុងការ៉ុង​ ​និង​ដាក់​ ក្នុង​កញ្ឆេរ​​ធំៗ​​ នៅ​លើ​រ៉ឺម៉ក​ម៉ូតូ​ យ៉ាង​ពេញ​ តាម​រយៈរូបភាព​ខាង​ក្រោម​​​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​ ទីផ្សារ​បាយ​ក្តាំង​​ក្រៀម​ ដែល​ដើម​ឡើម​​​មនុស្ស​ម្នា​ជា​ច្រើន​​ហាក់​ពុំ​ចាប់​អារម្មណ៍​ទៅ​នឹង​តម្លៃ​ ប៉ុន្មាន​នោះ​​ បច្ចុប្បន្ន​កំពុង​មាន​​ទីផ្សារ ​ព្រោះ​ជា​រើយ​ៗ​មាន​អ្នក​ដើរ​ប្រមូល​ទិញ​ យក​ទៅ​ច្នៃ​តាម​​ទៅ​តាម​តម្រូវ​ការ​។​  ​​បាយ​ក្តាំង​​​ក្រៀម​​ទាំង​នោះ​​បើ​នៅ​ល្អ​ នឹង​យក​ទៅ​​កែ​ច្នៃ​ធ្វើ​បាយ​ក្តាំង​បំពង​...

Saturday, November 16, 2013

ហេតុផល​ទាំង​២៤ ដែល​ចាំបាច់​ត្រូវ​ក្លាយ​ជា​គ្រូ​បង្រៀន

ប្រសិនជាអ្នកមិនដឹងថា តួនាទីរបស់អ្នកដែលត្រូវក្លាយជាគ្រូបង្រៀន មានលក្ខណៈរបៀបណាទេ អ្នកនឹងមិនអាចប្រកប​វិជ្ជាជីវះរបស់ខ្លួនដោយល្អប្រសើរបានឡើយ ទោះសម្រាប់ថ្ងៃនេះឬទៅអនាគតក៏ដោយ។ ជាពិសេសកូនសិស្សទាំងឡាយ មករៀនពីអ្នក ភាគច្រើនណាស់ដែលគ្រាន់តែចាំមើលគំរូពីអ្នកតែប៉ុណ្ណោះ។ តើអ្នកដឹងថា ដើម្បីក្លាយជាគ្រូបង្រៀន តើត្រូវ​បំពេញនូវលក្ខខ័ណ្ឌអ្វី​ខ្លះ​ និងយ៉ាងដូចម្ដេចឬទេ? គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org) រាជធានីភ្នំពេញ (ផ្សាយឡើងវិញ) -...

៥ចំណុច ដែល​ជួយ​ឲ្យ​កូន​លោក​អ្នក ចូលចិត្ត​«អាន​សៀវភៅ»

ឪពុកម្តាយតែងមាន វិធីសាស្ត្រល្អជានិច្ច សម្រាប់ណែនាំឲ្យកូនៗ ចូលចិត្ត និងពូកែអានសៀវភៅ ។ តើឪពុកម្តាយ នៅ ប្រទេសជឿនលឿនមាន វិធីសាស្ត្រអ្វីខ្លះដែលអាចជួយឲ្យ កូនៗពូកែខាងការអានសៀវភៅ? ដើម្បីជាគតិ ដែលអាច​ជួយឲ្យកូនៗ ពូកែខាងការអានសៀវភៅ មនោរម្យព័ងអាំងហ្វូ សូមប្រែសម្រួលជូន ដោយដកស្រង់ ពីឯកសារមួយចំនួន​ដែលរៀបរាប់ថា ប្រជាជននៅបណ្តាប្រទេសបស្ចឹមលោក និងអាស៊ីមួយចំនួនឲ្យតម្លៃលើការអានខ្លាំងណាស់។ កុមារមកអានសៀវភៅ នៅអង្គការផ្ទះបាយកុមារ ។ រូបថត MONOROOM.info/ ជា ប៊ុនធឿន រាជធានីភ្នំពេញ...

ក្ដាម​ខ្ទិះ​លឿង​ខ្ចី​លក់​ប្រាណ​នៅ​កៀន​វត្ត

ក្ដាម​សមុទ្រ​ដែល​ស្រោច​ដោយ​ខ្ទិះ​ដូង​ ​ខ្លួន​ឡើង​ពណ៌​លឿង​រលោង មាន​ទាំង​គ្រឿង​ឈ្ងុយ​អប់​ជាប់​ពី​លើ​ផង​ លម្អ​ដោយ​ស្លឹក​ខ្លឹម​ពណ៌​បៃតង​ស្រស់​ កំពុង​បញ្ចេញ​សម្រស់​ ធ្វើ​ឲ្យ​ទប់​ចិត្ត​លេប​ទឹក​មាត់​មិន​បាន។ គ្រាន់​តែ​ខាំ​មួយ​ក្រឹប​ ជាតិ​ខ្ទិះ​​​​​​មិន​ប្រៃ​ពេក​ មិន​ផ្អែម​ពេក​​ ជ្រាប​ពេញ​អណ្ដាត។ សាច់​ក្ដាម​ពណ៌​ស​ទន់​​​ចូល​ជាតិ​សព្វ​គ្រឿង រី​ឯ​ដង្កៀប​ក្ដាម​វិញ​មាន​សាច់​ឡើង​ណែន គ្រាន់​តែ​ចាប់​កាច់​ភ្លាម​ទឹក​ខ្ទិះ​គ្រឿង​ក៏​ហូរ​ចេញ​មក។ ចំណែក​គ្រឿង​វិញ​មាន​​បង្កប់​ទៅ​​ដោយ​​​​​ខ្ទឹម​...

រដូវ​បុណ្យទាន​ ប្រហុក​​អាំង​​ស្រុក​​ស្រែ​​​ឡើង​​ចាង​​ហើយ​​តើ!

ប្រហុក​ខ្ចប់​ដោយ​ស្លឹក​ចេក​ស្រស់ៗ​​កំពុង​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ក្រមៅ​ដោយ​សារ​តែ​អំណាច​រងើក​ភ្លើង​ពណ៌​ក្រហម​​ បាន​​បង្ហើរ​ក្លិន​​ឈ្ងុយ​របស់ ​ខ្លួន​ទាក់​ចិត្តប្រជាជន​ខ្មែរ​ដែល​មាន​វប្បធម៌​និយម​​បរិភោគ​​ម្ហូប​​នេះ។ បើ​អ្នក​​ទ្រាន់​​នឹង​អាហារ​នៅ​រដូវ​បុណ្យ​ភ្ជុំ ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​​ តោះ​ទៅ​សាក​ភ្លក្ស​​ប្រហុក​អាំង​កាត់​ខ្លាញ់​ម្តង​​មើល៍! គ្រាន់​តែ​ហែក​កញ្ចប់​ស្លឹក​ចេក​ចេញ​ភ្លាម​ ក្លិន​ឈ្ងុយ​គ្រឿង​ប្រហុក​ និង​ស្លឹក​ក្រូច​​សើច​ហើរ​មក​ប៉ះ​ច្រមុះ​អ្នក​​មុន​គេ។​...

តាក់ស៊ី​​ឡើង​ថ្លៃ​បណ្ដើរ​ៗ ខណៈ​ភ្នំពេញ​​អំពាវនាវ​រក្សា​តម្លៃដដែល​

​បញ្ហា​តាក់ស៊ី​ឡើង​ថ្លៃ​ ពេល​បុណ្យ​ទាន​ម្ដងៗ​​ នៅ​តែ​ជា​ប្រធានបទ​ក្ដៅ​ ខណៈ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ជូន​ដំណឹង​​ឲ្យ​មាន​ការ​រក្សា​តម្លៃ​ដឹក​ ជញ្ជូន​​អ្នក​​ដំណើរ​​ ប៉ុន្តែ​តាក់ស៊ី​ថា​​មិន​ឡើង​ថ្លៃ មិន​បាន​ព្រោះ​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ ដោយ​មាន​​មូលហេតុ​ជា​ច្រើន។ ជាក់ស្ដែង​លោក ឈុន ឡៃ អ្នក​រត់​តាក់ស៊ី​ស្ទឹងត្រង់​ ខេត្ត​កំពង់​ចាម បាន​ឲ្យ​ដឹង​ថា  លោក​បាន​ឡើង​ថ្លៃ​បន្ថែម​៥​ពាន់​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ ដោយសារ​ខែ​នេះ​ទឹក​លិច​ភូមិ ហើយ​រថយន្ត​លោក​ត្រូវ​ឆ្លង​​ដ​​កន្លែង​ទឹក​លិច​ដាច់...

Friday, November 15, 2013

ឪពុក​ជា​អតីត​តន្ត្រីករ​វីយោឡុង​​ដ៏ល្បី រី​ឯកូនស្រីជើងខ្លាំង​​​ល្បុក្កតោ

  បើ​និយាយ​ពី​តន្ត្រីករ​វីយោឡុង​ឯក​រួម​ ជំនាន់​អធិរាជ​សំឡេង​មាស ​លោក ស៊ីន ស៊ីសាមុត ប្រហែល​ជា​ទស្សនិកជន ឬ​អ្នក​រួម​ជំនាន់​ភាគ​ច្រើន​បាន​ស្គាល់​ច្បាស់​ណាស់​ថា ជា​តន្ត្រីករ​រូប​ណា។ នោះ​ជា​លោក អ៊ុំ ដារ៉ា ដែល​សព្វ​ថ្ងៃ​មាន​វ័យ​កាន់​តែ​ចំណាស់​រស់ និង​រស់​នៅ​ជាមួយ​ជរាភាព​ជា​លក្ខណៈ​សាមញ្ញ​ក្រោម​ការ​ថែទាំ​យ៉ាង​ដិតដល់​ពី​ កូន​ចៅ។ សូមចុចអាន៖ ដឹង​ទេ​ថាតារា​ចម្រៀង​១០ដួងណា​ខ្លះ​មាន​ស្រុក​កំណើត​ដូច​អ្នក​ដែរ? កញ្ញា សំ ថារ័ត្ន និង​ឪពុក​,អតីត​តន្ត្រីករ​វីយោឡុង​ឯក​ជំនាន់​លោក...

អតីត​​ក្មេង​វត្ត​អភិវឌ្ឍ​ខ្លួន​ជា​នាយក​ក្រុមហ៊ុន​មាន​​ចំណូល​ ៦ ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ

ស្ថិត​នៅ​លើ​ទីតាំង​មួយ​កន្លែង​​ក្បែរ​វត្ត​សំរោង​អណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ​ជាយ​រាជ​ធានី​ភ្នំពេញ​ ឃ្លាំង​ស្តុក​​ទំនិញ​មួយ​ត្រូវ​​បាន​សាង​សង់​​ដោយ មាន​​ដំបូល​​ប្រក់​ស័ង្កសី​ ក្នុង​ទំហំ​​ប្រមាណ​ ១៥​ គុណ​ ២៥ ម៉ែត្រ។ ​នៅ​ក្នុង​ឃ្លាំង​នេះ​​មិត្ត​យុវវ័យ​នឹង​ឃើញ​​​ទូរ​​កុង​តឺន័រ​កក​​ពីរ​ ត្រូវ​បាន​ដាក់​តម្រៀប​ក្បែរ​ៗ​​គ្នា​។ ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី​សាលម៉ុន និងត្រីធូណា។ លោក​ ម៉ៅ​ វុត្ថា​ ដែល​ដើម​ឡើយ​​គឺ​ជា​អតីត​ក្មេង​វត្ត​​រស់​នៅ​វត្ត​បទុមវតី​​ជាង​...

គ្រូ​បង្រៀន​ស្រុក​ស្រែ​ចង់​​ឲ្យ​​កូន​ខ្មែរ​​​ស្គាល់​តម្លៃ​នៃ​ការ​សិក្សា​

មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​សម្រេច​ចិត្ត​ ផ្អាក​ទៅ​បំពេញ​ការងារ​មួយ​រយៈ​ បើ​សិន​ជា​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឡើយ ​ តែ​ ប៉ិល​ ថាវរៈ​ អាយុ​៣២​ ជា​គ្រូ​បង្រៀន​វិញ​​ មិន​ខ្វល់​ថា​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​នោះ​ ត្រូវ​ទឹក​ជន់​លិច​កម្រិត​ណា​ នោះ​ទេ​ លោក​នឹង​ទៅ​កាន់​សាលា​របស់​ខ្លួន​ឯ​ស្រុក​សំឡូត​ ក្នុង​ខេត្ត​បាត់​ដំបង​ នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ​ ដើម្បី​ទៅ​បង្រៀន​សិស្ស​នៅ​ទី​នោះ។ ការ​សម្រេច​ចិត្ត​ដ៏​ប្រថុយ​ប្រថាន​​ទៅ​បំពេញ​ការងារ​ទាំង​ស្ថានភាព​ គ្រោះ​ធម្មជាតិ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​...

ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​អំពាវនាវ​សុំ​ជំនួយ​ជា​ថ្មី​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​

លោក​វេជ្ជបណ្ឌិត​ Beat Richner​ ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​អំពាវនាវ​សុំ​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​អន្តរជាតិ​មេត្តា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​មួយ​​​នេះសា​ជា​ថ្មី។ សេចក្ដី​អំពាវ​នាវ​ ដែល​ទើប​បង្ហោះ​កាល​ពី​មួយ​ម៉ោង​មុន​នេះ​បាន​ឲ្យ​ដឹង​ថា​ ដូច​យោង​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​អន្តរជាតិ​លើ​ស្ថានការណ៍​ថ្មី​ ៗ​ក្នុង​ប្រទេស​កម្ពុជា​ មូលនិធិ​របស់​លោក​​កំពុង​ទទួល​បាន​ការ​បរិច្ចាគ​តិច​ទៅ​ៗ​ ជាង​ឆ្នាំ​២០១២​ នៅ​ពេល​ដូច​គ្នា។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា៖...

ខ្ញុំ និងក្រុមគ្រួសារ បានរួមគ្នាធ្វើបុណ្យកឋិនទាន

ខ្ញុំ និងក្រុមគ្រួសារ បានរួមគ្នាធ្វើបុណ្យកឋិនទានប្រគេន ចំពោះព្រះភិក្ខុសង្ឃដែលគង់នៅក្នុងវត្តព្រះឥន្ទឧទ្យាន (ហៅវត្តដូនល្អ) ស្ថិតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាវត្តស្រុកកំណើតរបស់ខ្ញុំ កាលពីថ្ងៃ១៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៧ ត្រូវនឹងថ្ងៃសៅរ៍-អាទិត្យ ទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ នេះគឺជាលើកទីមួយហើយដែលខ្ញុំបានធ្វើបុណ្យកឋិនទាន ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ហើយការធ្វើបុណ្យកឋិន​ នេះគឺពិតជាសប្បាយចិត្តខ្លាំងណាស់...

ក្រសួង​សេដ្ឋកិច្ច​​ជ្រើស​រើស​​បុគ្គលិក​ជាប់​កិច្ច​សន្យា ​១​ឆ្នាំ​២០​រូប

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ជាប់​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ​​ ចំនួន​ ២០​ រូប​ ដើម្បី​បម្រើ​ការងារ​ ក្នុង​អគ្គនាយក​ដ្ឋាន​​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សាធារណៈ​ ដោយ​ ក្នុង​នោះ​ ១២ រូប​ ត្រូវ​ធ្វើ​ការងារ​ផ្តោត​​លើ​​​ការ​វិភាគ​ម៉ាក្រូសេដ្ឋកិច្ច​ និង​៨ រូប​ទៀត​​ ផ្តោត​លើ​ការងារ​ស្ថិតិ​ និង​ការ​ព្យាករណ៍​សេដ្ឋកិច្ច​។ ​បេក្ខជន​ បេក្ខនារី​ ដែល​ត្រូវ​បាន​ជ្រើសរើស​ នឹង​​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ បំប៉ន​ជំនាញ​ផេ្សង​សេដ្ឋកិច្ច​ផេ្សងៗ​តាម​ការ​ចាំ​បាច់...

ក្រសួង​អប់រំ​​​បញ្ចូល​ភាសា​អង់គ្លេស​នៅ​ថ្នាក់​បឋម​សិក្សា

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​ ​បាន​ដាក់​​បញ្ចូល​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ ​​នៅ​​ថ្នាក់​​បឋម​សិក្សា​​​ចាប់​ពី​ឆ្នាំ​២០១៣ ​នេះ​ទៅ។​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ សំ​ សេរីរ័ត្ន​ ​អគ្គនាយក​ដ្ឋាន​អប់​រំ​ នៃ​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​​។ ​​ លោក​បាន​បន្ថែម​​ថា ការ​ដាក់​បញ្ចូល​កម្មវិធី​​សិក្សា​ភាសា​អង់គ្លេស​នេះ​ ​​មាន​​​ចាប់​ពី​ថ្នាក់​ទី​៤​ ឡើង​ទៅ​។​ ​​​​ទោះ​ជា​យ៉ាង​ណា​ សាលា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​មិន​ទាន់​អាច​ដាក់​​​បញ្ចូល​​មុខ​ វិជ្ជា​ថ្មី​​​មួយ​នេះ​បាន​​នៅ​ឡើយ​ទេ...

ស្ទើរ​មិន​ជឿ​ ក្មេង​ឃ្វាល​គោ​​​ម្នាក់​ជាប់​អាហារូបករណ៍​រៀន​នៅ​សាលា​ល្បី​ប្រទេស​អូស្ត្រាលី!

ត្រឹម​តែ​អាយុ​១៣​ឆ្នាំ​សោះ​ កុមារ​កម្ពុជា​មួយ​រូប​បាន​ធ្វើ​ឲ្យ​ខ្លួន​ល្បី​លើ​ឆាក​អន្តរ​ជាតិ​ និង​​បី​ឆ្នាំ​ក្រោយ​មក​ គេ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជា​ថ្មី​ម្ដង​ទៀត​ នោះ​គឺ​ទទួល​បាន​អាហារូបករណ៍​ទាំង​វ័យ​ក្មេង​ ទៅ​សិក្សា​នៅ​សាលា​ល្បី​លំដាប់​អន្តរជាតិ​ ក្នុង​ប្រទេស​អូស្ត្រាលី។ ចន​ ចាន់​វិសាល​ អាយុ​១៧​ឆ្នាំ​ បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​វិទ្យាល័យ​ នៅ​សាលា​ Prince Alfred College ​ក្នុង​ប្រទេស​អូស្ត្រាលី។ បច្ចុប្បន្ន​គេ​កំពុង​រៀន​ថ្នាក់​ទី​១១​ ...

Thursday, November 7, 2013

ល្អប្រណីត.com

គេហទំព័រល្អប្រណីត.com  គឺមានព័ត៌មានថ្មីៗ និងឯកសារល្អៗសម្រាប់លោកអ្នកជាអ្នកសិក្សា ស្រាវជ្រាវចង់ចេះ ចង់ដឹង ។ ដូច្នេះលោកគ្រាន់ តែចូលមកកាន់គេហទំព័រល្អប្រណីត​ដូចខាង ក្រោមនេះជាការស្រច៖  ​​ www.laorbronet.blogspot.co...