អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, November 15, 2013

ឪពុក​ជា​អតីត​តន្ត្រីករ​វីយោឡុង​​ដ៏ល្បី រី​ឯកូនស្រីជើងខ្លាំង​​​ល្បុក្កតោ

  បើ​និយាយ​ពី​តន្ត្រីករ​វីយោឡុង​ឯក​រួម​ ជំនាន់​អធិរាជ​សំឡេង​មាស ​លោក ស៊ីន ស៊ីសាមុត ប្រហែល​ជា​ទស្សនិកជន ឬ​អ្នក​រួម​ជំនាន់​ភាគ​ច្រើន​បាន​ស្គាល់​ច្បាស់​ណាស់​ថា ជា​តន្ត្រីករ​រូប​ណា។ នោះ​ជា​លោក អ៊ុំ ដារ៉ា ដែល​សព្វ​ថ្ងៃ​មាន​វ័យ​កាន់​តែ​ចំណាស់​រស់ និង​រស់​នៅ​ជាមួយ​ជរាភាព​ជា​លក្ខណៈ​សាមញ្ញ​ក្រោម​ការ​ថែទាំ​យ៉ាង​ដិតដល់​ពី​ កូន​ចៅ។ សូមចុចអាន៖ ដឹង​ទេ​ថាតារា​ចម្រៀង​១០ដួងណា​ខ្លះ​មាន​ស្រុក​កំណើត​ដូច​អ្នក​ដែរ? កញ្ញា សំ ថារ័ត្ន និង​ឪពុក​,អតីត​តន្ត្រីករ​វីយោឡុង​ឯក​ជំនាន់​លោក...

អតីត​​ក្មេង​វត្ត​អភិវឌ្ឍ​ខ្លួន​ជា​នាយក​ក្រុមហ៊ុន​មាន​​ចំណូល​ ៦ ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ខែ

ស្ថិត​នៅ​លើ​ទីតាំង​មួយ​កន្លែង​​ក្បែរ​វត្ត​សំរោង​អណ្ដែត ក្នុងសង្កាត់ភ្នំពេញថ្មី ​ជាយ​រាជ​ធានី​ភ្នំពេញ​ ឃ្លាំង​ស្តុក​​ទំនិញ​មួយ​ត្រូវ​​បាន​សាង​សង់​​ដោយ មាន​​ដំបូល​​ប្រក់​ស័ង្កសី​ ក្នុង​ទំហំ​​ប្រមាណ​ ១៥​ គុណ​ ២៥ ម៉ែត្រ។ ​នៅ​ក្នុង​ឃ្លាំង​នេះ​​មិត្ត​យុវវ័យ​នឹង​ឃើញ​​​ទូរ​​កុង​តឺន័រ​កក​​ពីរ​ ត្រូវ​បាន​ដាក់​តម្រៀប​ក្បែរ​ៗ​​គ្នា​។ ទូរ​​កុង​តឺន័​​នេះ​​គឺ​សម្រាប់​ក្លាសេ​​​ត្រី​សាលម៉ុន និងត្រីធូណា។ លោក​ ម៉ៅ​ វុត្ថា​ ដែល​ដើម​ឡើយ​​គឺ​ជា​អតីត​ក្មេង​វត្ត​​រស់​នៅ​វត្ត​បទុមវតី​​ជាង​...

គ្រូ​បង្រៀន​ស្រុក​ស្រែ​ចង់​​ឲ្យ​​កូន​ខ្មែរ​​​ស្គាល់​តម្លៃ​នៃ​ការ​សិក្សា​

មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​សម្រេច​ចិត្ត​ ផ្អាក​ទៅ​បំពេញ​ការងារ​មួយ​រយៈ​ បើ​សិន​ជា​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឡើយ ​ តែ​ ប៉ិល​ ថាវរៈ​ អាយុ​៣២​ ជា​គ្រូ​បង្រៀន​វិញ​​ មិន​ខ្វល់​ថា​ផ្លូវ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​នោះ​ ត្រូវ​ទឹក​ជន់​លិច​កម្រិត​ណា​ នោះ​ទេ​ លោក​នឹង​ទៅ​កាន់​សាលា​របស់​ខ្លួន​ឯ​ស្រុក​សំឡូត​ ក្នុង​ខេត្ត​បាត់​ដំបង​ នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ​ ដើម្បី​ទៅ​បង្រៀន​សិស្ស​នៅ​ទី​នោះ។ ការ​សម្រេច​ចិត្ត​ដ៏​ប្រថុយ​ប្រថាន​​ទៅ​បំពេញ​ការងារ​ទាំង​ស្ថានភាព​ គ្រោះ​ធម្មជាតិ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​...

ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​អំពាវនាវ​សុំ​ជំនួយ​ជា​ថ្មី​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​

លោក​វេជ្ជបណ្ឌិត​ Beat Richner​ ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​អំពាវនាវ​សុំ​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​អន្តរជាតិ​មេត្តា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​មួយ​​​នេះសា​ជា​ថ្មី។ សេចក្ដី​អំពាវ​នាវ​ ដែល​ទើប​បង្ហោះ​កាល​ពី​មួយ​ម៉ោង​មុន​នេះ​បាន​ឲ្យ​ដឹង​ថា​ ដូច​យោង​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​អន្តរជាតិ​លើ​ស្ថានការណ៍​ថ្មី​ ៗ​ក្នុង​ប្រទេស​កម្ពុជា​ មូលនិធិ​របស់​លោក​​កំពុង​ទទួល​បាន​ការ​បរិច្ចាគ​តិច​ទៅ​ៗ​ ជាង​ឆ្នាំ​២០១២​ នៅ​ពេល​ដូច​គ្នា។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា៖...

ខ្ញុំ និងក្រុមគ្រួសារ បានរួមគ្នាធ្វើបុណ្យកឋិនទាន

ខ្ញុំ និងក្រុមគ្រួសារ បានរួមគ្នាធ្វើបុណ្យកឋិនទានប្រគេន ចំពោះព្រះភិក្ខុសង្ឃដែលគង់នៅក្នុងវត្តព្រះឥន្ទឧទ្យាន (ហៅវត្តដូនល្អ) ស្ថិតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាវត្តស្រុកកំណើតរបស់ខ្ញុំ កាលពីថ្ងៃ១៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៧ ត្រូវនឹងថ្ងៃសៅរ៍-អាទិត្យ ទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ នេះគឺជាលើកទីមួយហើយដែលខ្ញុំបានធ្វើបុណ្យកឋិនទាន ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ហើយការធ្វើបុណ្យកឋិន​ នេះគឺពិតជាសប្បាយចិត្តខ្លាំងណាស់...

ក្រសួង​សេដ្ឋកិច្ច​​ជ្រើស​រើស​​បុគ្គលិក​ជាប់​កិច្ច​សន្យា ​១​ឆ្នាំ​២០​រូប

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ជាប់​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ​​ ចំនួន​ ២០​ រូប​ ដើម្បី​បម្រើ​ការងារ​ ក្នុង​អគ្គនាយក​ដ្ឋាន​​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សាធារណៈ​ ដោយ​ ក្នុង​នោះ​ ១២ រូប​ ត្រូវ​ធ្វើ​ការងារ​ផ្តោត​​លើ​​​ការ​វិភាគ​ម៉ាក្រូសេដ្ឋកិច្ច​ និង​៨ រូប​ទៀត​​ ផ្តោត​លើ​ការងារ​ស្ថិតិ​ និង​ការ​ព្យាករណ៍​សេដ្ឋកិច្ច​។ ​បេក្ខជន​ បេក្ខនារី​ ដែល​ត្រូវ​បាន​ជ្រើសរើស​ នឹង​​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ បំប៉ន​ជំនាញ​ផេ្សង​សេដ្ឋកិច្ច​ផេ្សងៗ​តាម​ការ​ចាំ​បាច់...

ក្រសួង​អប់រំ​​​បញ្ចូល​ភាសា​អង់គ្លេស​នៅ​ថ្នាក់​បឋម​សិក្សា

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​ ​បាន​ដាក់​​បញ្ចូល​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ ​​នៅ​​ថ្នាក់​​បឋម​សិក្សា​​​ចាប់​ពី​ឆ្នាំ​២០១៣ ​នេះ​ទៅ។​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ សំ​ សេរីរ័ត្ន​ ​អគ្គនាយក​ដ្ឋាន​អប់​រំ​ នៃ​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​​។ ​​ លោក​បាន​បន្ថែម​​ថា ការ​ដាក់​បញ្ចូល​កម្មវិធី​​សិក្សា​ភាសា​អង់គ្លេស​នេះ​ ​​មាន​​​ចាប់​ពី​ថ្នាក់​ទី​៤​ ឡើង​ទៅ​។​ ​​​​ទោះ​ជា​យ៉ាង​ណា​ សាលា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​មិន​ទាន់​អាច​ដាក់​​​បញ្ចូល​​មុខ​ វិជ្ជា​ថ្មី​​​មួយ​នេះ​បាន​​នៅ​ឡើយ​ទេ...

ស្ទើរ​មិន​ជឿ​ ក្មេង​ឃ្វាល​គោ​​​ម្នាក់​ជាប់​អាហារូបករណ៍​រៀន​នៅ​សាលា​ល្បី​ប្រទេស​អូស្ត្រាលី!

ត្រឹម​តែ​អាយុ​១៣​ឆ្នាំ​សោះ​ កុមារ​កម្ពុជា​មួយ​រូប​បាន​ធ្វើ​ឲ្យ​ខ្លួន​ល្បី​លើ​ឆាក​អន្តរ​ជាតិ​ និង​​បី​ឆ្នាំ​ក្រោយ​មក​ គេ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជា​ថ្មី​ម្ដង​ទៀត​ នោះ​គឺ​ទទួល​បាន​អាហារូបករណ៍​ទាំង​វ័យ​ក្មេង​ ទៅ​សិក្សា​នៅ​សាលា​ល្បី​លំដាប់​អន្តរជាតិ​ ក្នុង​ប្រទេស​អូស្ត្រាលី។ ចន​ ចាន់​វិសាល​ អាយុ​១៧​ឆ្នាំ​ បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​វិទ្យាល័យ​ នៅ​សាលា​ Prince Alfred College ​ក្នុង​ប្រទេស​អូស្ត្រាលី។ បច្ចុប្បន្ន​គេ​កំពុង​រៀន​ថ្នាក់​ទី​១១​ ...