ទោះ
បីជាលើកដំបូងនៅកម្ពុជាយ៉ាងណាក្ដី ប៉ុន្តែការប្រកួតផាត់ពណ៌ ឬ
Global Art បានទទួលជោគជ័យព្រោះមានអ្នកចូលរួមច្រើនដល់ទៅជាង
៥០០នាក់។ នេះបើយោងតាមអ្នកស្រី យឹម រ៉ាដែត
អ្នកគ្រប់គ្រងទូទៅកម្មវិធីនេះ។
នៅ
ក្នុងជំនួបមួយ អ្នកគ្រប់គ្រងកម្មវិធីខាងលើ បានឲ្យដឹងថា Global
Art គឺបង្កើតឡើងក្នុងគោលបំណងបំផុសការចាប់អារម្មណ៍ពីឪពុកម្ដាយ
ឲ្យស្វែងយល់អំពីគំនិតច្នៃប្រឌិតរបស់កូន។ ម្យ៉ាងទៀត
នេះក៏ជាការផ្ដល់ឱកាសសម្រាប់កុមារបានបង្ហាញពីទេពកោសល្យ...