ទោះ បីជាលើកដំបូងនៅកម្ពុជាយ៉ាងណាក្ដី ប៉ុន្តែការប្រកួតផាត់ពណ៌ ឬ Global Art បានទទួលជោគជ័យព្រោះមានអ្នកចូលរួមច្រើនដល់ទៅជាង ៥០០នាក់។ នេះបើយោងតាមអ្នកស្រី យឹម រ៉ាដែត អ្នកគ្រប់គ្រងទូទៅកម្មវិធីនេះ។
នៅ ក្នុងជំនួបមួយ អ្នកគ្រប់គ្រងកម្មវិធីខាងលើ បានឲ្យដឹងថា Global Art គឺបង្កើតឡើងក្នុងគោលបំណងបំផុសការចាប់អារម្មណ៍ពីឪពុកម្ដាយ ឲ្យស្វែងយល់អំពីគំនិតច្នៃប្រឌិតរបស់កូន។ ម្យ៉ាងទៀត នេះក៏ជាការផ្ដល់ឱកាសសម្រាប់កុមារបានបង្ហាញពីទេពកោសល្យ និងក្ដីស្រមៃរបស់ពូកគេផងដែរ។ អ្នកស្រីនិយាយថា ” ពេលខ្លះយើងអត់ដឹងថា ក្មេងមានទេពកោសល្យយ៉ាងម៉េចទេ ហើយពូកគេ ក៏គ្មានឱកាសបានបញ្ចេញមកក្រៅដែរ ទើបយើងបង្កើតឲ្យមានកម្មវិធីនេះ”។
ទន្ទឹមគ្នានឹងចំណុចខ្វះ ខាតមួយចំនួន អ្នកគ្រប់គ្រងខាងលើ នៅតែទទួលស្គាល់ថា Global Art ទទួលបានជោគជ័យលើសពីការរំពឹងទុក ខណៈមានកុមារចូលរួមប្រកួតប្រជែងរហូត ៥៧០នាក់ និងមានឪពុកម្ដាយរបស់ពូកគេ ចូលរួមជាច្រើនទៀត។ ក្មេងទាំងអស់ត្រូវបានបែងចែកជាបីក្រុមទៅតាមអាយុរបស់ពួកគេ ក្នុងនោះបានរកឃើញជយលាភីសម្រាប់ក្រុមនីមួយៗរួចហើយដែរ។
អ្នក
ស្រីបន្តថា “យើងត្រៀមបញ្ជូនជយលាភីទាំង៣នាក់នេះ
ទៅចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិលើកោះបាលីប្រទេស
ឥណ្ឌូណេស៊ីជាបន្តទៀត”។ អ្នកស្រីមិនបានបង្ហាញសុទិដ្ឋិនិយមថា
យ៉ាងណានោះទេ ចំពោះការប្រកួតប្រជែងលក្ខណៈអន្តរជាតិលើកនេះ។
ប៉ុន្តែនេះជាជំហានថ្មីមួយទៀត អ្នកស្រីបញ្ជាក់ថា
នឹងខិតខំធ្វើឲ្យល្អជាងនេះបន្ថែមទៀតនៅឆ្នាំក្រោយ
ដោយជំរុញឲ្យមានការចូលរួមកាន់តែច្រើនជាងឆ្នាំនេះ។
Global
Art
ត្រូវបានរៀបចំឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះនៅមជ្ឈមណ្ឌល
សហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលមានទីតាំងក្នុងវិទ្យាស្ថានភាសាបរទេស
IFL ដោយមានប្រទេសចំនួន១៧ផ្សេងទៀត ជាដៃគូ។ ទោះយ៉ាងណា
អ្នកគ្រប់គ្រងកម្មវិធីអ្នកស្រី យឹម រ៉ាដែត
ស្នើឲ្យឪពុកម្ដាយទាំងអស់បញ្ជូនកូនចូលរួមប្រកួតប្រជែងបានកាន់តែ
ច្រើននាឆ្នាំក្រោយៗទៀត៕
0 comments:
Post a Comment