ល្អប្រណីត

  • ទំព័រដើម
  • ព័ត៌មាន
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
    • ព័ត៌មានផ្សេងៗ
  • ចំណេះដឹង-ការអប់រំ
    • ថ្នាក់បឋមសិក្សា
    • ថ្នាក់មធ្យមសិក្សា
    • ថ្នាក់ឧត្តមសិក្សា
  • ឯកសារ​IT
    • JavaScript
    • C Program
    • PHP
    • ASP.Net
    • C#
    • VB.Net
    • Linux
    • Mac
    • C Program
    • HTML
    • C++
      • Office
  • ទស្សនៈអប់រំ
    • ព្រះពុទ្ធ
      • កម្មផល
      • វិទ្យាសាស្ត្រ
      • អប់រំ
    • អារីស្តូត
    • សូក្រាត
    • មហាត្មគន្ធី
  • បច្ចេកវិទ្យា
    • Networks
    • Programs
    • Others
  • ស្ដាប់ព្រះធម៌
    • ព្រះវិន័យ
    • ព្រះសូត្រ
    • ព្រះអភិធម្ម
    • ធម៌បទ(ស្មូត)
  • អំពីខ្ញុំ
  • កែប្រែកម្មវិធី

សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ!

សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ!

សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ!

សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ!

សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ!

សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ!

សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ!

សូមស្វាគមន៍មកកាន់គេហទំព័រយើងខ្ញុំ!

អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 10, 2013

Sunday, March 10, 2013    No comments

ព្រះសង្ឃជាង ១០០អង្គ និមន្តប្រោះព្រំ តាមដងវិថី ក្នុងក្រុងព្រះសីហនុ និងផ្លូវជាតិលេខ ៤

ច័ន្ទ ១១ មីនា, ២០១៣ ម៉ោង ០៧:៥០

ព្រះសីហនុៈ ព្រះសង្ឃក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ប្រមាណជា ១២០អង្គ បាននិមន្តសូត្រមន្តប្រោះព្រំរួម គ្នា ដើម្បីរំដោះគ្រោះបណ្តេញឧបទ្រពនៅតាម បណ្តាដងវិថី ក្នុងក្រុងព្រះសីហនុ និងបណ្តោយផ្លូវជាតិ លេខ៤ ព្រម ទាំងបណ្តាចំណុច ដែលបានកើតនូវគ្រោះថ្នាក់ ចរាចរដ៏រន្ធត់នាពេលកន្លងមកផងដែរ។
ពិធីប្រោះតាមដងផ្លូវជាលើកទី២ បន្ទាប់ពីមានការប្រកាស អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេ ជោ ហ៊ុន សែន ត្រូវបានរៀបចំឡើង ដោយក្រុមការងារសង្គមតាមបណ្តាញហ្វេសប៊ុកព័ត៌មានជាតិ ដោយសេរី ថ្មីៗ និងប្រតិកម្មរហ័ស ដែលមានលោក ខ័ណ្ឌ ច័ន្ទសុផល ជាប្រធាន រួមនឹងសមាជិកក្នុងក្រុម មានព្រះតេជគុណ ធឹង ច័ន្ទត្រា ព្រះចៅអធិការវត្តប៉ាឆា ខេត្តក្រចេះ លោកវេជ្ជបណ្ឌិត ឆឹម ជីវី និងសមាជិកក្រុមជាច្រើនទៀត ដោយ បានរៃអង្គាសថវិកាផ្ទាល់ខ្លួន សម្រាប់ចំណាយក្នុងកម្មវិធី។
ពិធីប្រោះព្រំ បានចាប់ផ្តើមឡើងនៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ក្រោមកំដៅ ព្រះសូរ្យសែងដ៏សែនក្តៅនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីសាលាខេត្តព្រះសីហនុ អភិបាលរងខេត្ត និងថ្នាក់ ដឹកនាំ នៃមន្ទីរធម្មការខេត្តព្រះសីហនុ លោកនាយ កុយ លោកយាយ ណយ សំណាង ព្រមទាំងអាណាព្យាបាល ជនរងគ្រោះ ដែលបានជួបឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របុករថយន្តតារាចម្រៀង ខេមរៈ សិរី មន្ត កាលពីរាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៣។
ក្បួនដង្ហែពិធីប្រោះព្រំ បានចាប់ផ្តើមចេញពីឆ្នេរអូរឈើទាល មុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដង្ហែរហូតដល់ វិមានឯករាជ្យ ទើបព្រះសង្ឃនិមន្តតាមរថយន្តចុះទៅប្រោះព្រំនៅឃ្លាំងលើក និងនិមន្តបន្តទៅប្រោះព្រំនៅតាម បណ្តាចំណុច ដែលកើតគ្រោះថ្នាក់ដ៏រន្ធត់នាពេលកន្លងមក ដូចជាកន្លែងគ្រោះថ្នាក់របស់ក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត កន្លែងក្រឡាប់ផ្ទុះឆេះនៅចំការដូងប្រេង របស់លោកឧកញ៉ា ម៉ុង ឬទ្ធី រហូតដល់វេលាម៉ោង ៧ និង៣០ នាទីយប់ទើបបញ្ចប់។
លោក ខ័ណ្ឌ ច័ន្ទសុផល ក៏ដូចជាសមាជិកក្នុងក្រុមរបស់ខ្លួន បានឲ្យដឹងថា ពិធីប្រោះព្រំនេះ ធ្វើឡើងតាមទំនៀម ទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ធ្វើឡើងដើម្បីនាំមកនូវសេចក្តីសុខសេចក្តីចម្រើន ហើយក៏ជាសារមួយជូនដល់អ្នក បើកបរទាំងអស់ឲ្យមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីសុវត្ថិភាពនៅតាមដងផ្លូវទាំងខ្លួនឯង និងអ្នកដទៃ។
លោក ខ័ណ្ឌ ច័ន្ទសុផល ដែលនៅក្នុងបណ្តាញសង្គម មាននិន្នាការគាំទ្ររាជរដ្ឋាភិបាលនោះ បានហៅសកម្មភាព នេះថា ធ្វើឡើងតាមអនុសាសន៍សម្តេចតេជោ ហើយធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខន្ធជន រងគ្រោះទាំងអស់ បានទៅចាប់ជាតិ និងសោយសុខក្នុងគតិភពផងដែរ។
នៅតាមបណ្តាដងផ្លូវ មានប្រជាពលរដ្ឋ ជាពុទ្ធសាសនិក និងដែលកំពុងភ័យរអារចំពោះគ្រោះថ្នាក់ចរាចរ ដែល កើតមានស្ទើរតែរៀងរាល់ថ្ងៃផងនោះ យ៉ាងច្រើនកុះករបាននាំគ្នារៀបចំទឹក ដោយមានអប់ផ្កាភ្ញីផងនោះ ដាក់ តម្រៀបនៅតាមមុខប្រគេនព្រះសង្ឃប្រោះព្រំ ដើម្បីនាំមកនូវសិរីសួស្តី សេចក្តីសុខ ចំពោះខ្លួនផងដែរ ហើយពួក គាត់បានហៅកម្មវិធីនេះ ជាកម្មវិធីកម្របានជួប។
ព្រះបញ្ញាសោភ័ណ គៀត ចាន់ធុច បានមានសង្ឃដីកាក្នុងឱកាសនិមន្តប្រោះព្រំនោះថា ព្រះពុទ្ធសាសនា ជា សាសនាតថភាព ឆ្លុះបញ្ចាំងជាមួយវិទ្យាសាស្ត្រ ដូច្នេះពិធីប្រោះព្រំនេះ ជាការជំនួយផ្លូវចិត្ត និងដាស់នូវស្មារតី ហើយការសូត្រមន្តបង្សុកូលពិតជានាំមកនូវសេចក្តីសុខ។ តែកីមិនត្រូវបោះភ្លេចនោះ ព្រះទ្រង់បានសម្តែងខ្លួន ទីពឹងខ្លួន ដូច្នេះបើចង់បានសេចក្តីសុខ ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរ បើកបរដោយការប្រុងប្រយ័ត្ន។
ព្រះតេជគុណ ក៏បានផ្តាំផ្ញជាសារដល់អ្នកបើកបរទាំងអស់ថា «កុំប្រជែងគ្នាយកល្បឿនលឿនឲ្យសោះ ព្រោះផ្លូវ របស់យើងនេះ មិនជាផ្លូវហាយវ៉េ ដូចប្រទេសជឿនលឿននោះទេ ដូច្នេះដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ ត្រូវយោគ យល់គ្នា គោរពសិទ្ធិ និងមានក្រមសីលធម៌ពេលបើកបរ»។
តារាកំប្លែងលោក ជួង ជី ហៅ នាយកុយ ជាឪពុកជនរងគ្រោះ ជី វីរៈ ខណៈចូលរួមធ្វើពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធ របស់កូននោះ ក៏បានសម្តែងនូវអារម្មណ៍រំភើប និងក្តុកក្តួល នៅពេលឃើញមានព្រះសង្ឃជាច្រើន បាននិមន្តសូត្រ មន្តប្រោះព្រំ និងមានប្រជាពលរដ្ឋកន្លែងកើតហេតុជាច្រើន បានគ្នាចូលរួមពិធីសូត្រមន្ត ព្រមទាំងចូលជាបច្ច័យ ម្នាក់១ម៉ឺនរៀល ៥ពាន់រៀល ដើម្បីចូលរួមរំលែកទុក្ខជាមួយលោក និងក្រុមគ្រួសារ។
នាយកុយ ក៏បានសម្តែងនូវជំនឿរបស់ខ្លួនតាមផ្លូវងងឹតផងដែរថា ពិធីសូត្រមន្តប្រោះព្រំនេះ នឹងនាំមកនូវសេចក្តី ជូនដល់ប្រជាពលរដ្ឋ «ព្រះសង្ឃជួយតាមផ្លូវងងឹត តែតាមផ្លូវភ្លឺ យើងគួរតែជួយខ្លួនឯង គោរពច្បាប់ចរាចរ បើ តាកុងងងុយដេក ត្រូវតែឈប់ដេក បើស្រវឹងគួរតែកុំបើកបរ»។
មិនខុសពីគ្នាប៉ុន្មានដែរ លោក គង់ សុភ័ណ អាជីវករនៅឃ្លាំងលើ បានសម្តែងអារម្មណ៍ក្លាចរអា និងស្ទើតែមិន ហ៊ានធ្វើដំណើរកម្សាន្ត នៅថ្ងៃឈប់សម្រាក ព្រោះគ្រោះថ្នាក់ចរាចរណ៍ បានកើតមានស្ទើររាល់ថ្ងៃ។
ខណៈអង្គុយថ្វាយបង្គព្រះសង្ឃ ដើម្បីទទួលការប្រោះព្រំនោះ លោក ក៏បានសម្តែងការសប្បាយចិត្ត និងមានជំនឿ ថា ការប្រោះព្រំនេះ នឹងនាមកនូវសេចក្តីសុខ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរផងដែរ។ តែលោកក៏មិនភ្លេច ផងដែរ នូវការផ្តាំផ្ញើជាសារដល់អ្នកបើកបរទាំងអស់ ត្រូវចេះយោគយល់ និងអធ្យាស្រ័យគ្នានៅពេលបើកបរ ជាពិសេស គឺគោរពច្បាប់ចរាចរ ដែលមានស្រាបតែម្តង។
ស្រ្តីជាអាជីវករក្នុងក្រុងព្រះសីហនុម្នាក់ទៀត ក៏បានសម្តែងការសប្បាយចិត្តផងដែរ នៅពេលឃើញព្រះសង្ឃនិមន្ត សូត្រមន្តប្រោះព្រំបែបនេះ លោកស្រីមានជំនឿតាមសារ នៃការប្រោះព្រំ អ្នកបើកបរទាំងអស់នឹងប្រុងប្រយ័ត្នបាន ខ្ពស់ពេលបើកបរ ដើម្បីរក្សាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
បន្ទាប់ពីចំណាយពេលប្រហែលជា ៧ម៉ោង លើកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃពិធីប្រោះព្រំ លោក ខ័ណ្ឌ ច័ន្ទសុផល បានថ្លែងអរព្រះគុណ ដល់ព្រះសង្ឃទាំងអស់អង្គ ដែលបានចំណាយអស់ព្រះកាយពល និមន្ត សូត្រមន្តដោយថ្មើរ ជើង ក្រោមកំដៅថ្ងៃ ដ៏សែនក្តៅ សូត្រមន្តប្រោះព្រំ ដើម្បីនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ជូនប្រជាពលរដ្ឋ កម្ពុជា ហើយក៏សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជាកម្លាំងចិត្ត និងបានចូលរួមវិភាគទាន ថវិកាផ្ទាល់ខ្លួន ញាំងឲ្យដំណើរការ នៃការសូត្រមន្តប្រោះព្រំនេះ បានសម្រេចដោយជោគជ័យទាំងពីរលើក។
ពិធីនិមន្តសូត្រមន្តប្រោះព្រំតាមដងផ្លូវនេះ បានធ្វើរួចម្តងមកហើយ កាលពីថ្ងៃទី០៣ ខែមីនា នៅតាមបណ្តោយ វិថីព្រះនរោត្តម។
តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងរយៈ២ខែ ក្នុងដើមឆ្នាំ ២០១៣ គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សរហូត ជិត២០នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត ជាក់ស្តែងកាលពីអំឡុងពេលចូលឆ្នាំចិន រថយន្តកាមរី បាឡែន ១គ្រឿង បានក្រឡាប់ផ្ទុះឆេះ បណ្តាលឲ្យយុវជន៦នាក់ បានស្លាប់បាត់បង់ជីវិត ហើយកាលពីរាត្រីថ្ងៃទី០៧ ខែ មីនា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀត ដោយរថយន្តកុងតឺន័រ បានបុកពេញទំហឹង ទៅលើរថ យន្តក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត ស្លាប់រហូតដល់៧នាក់ ។ គ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវនាពេលបច្ចុប្បន្ន កំពុងតែក្លាយជាក្តីកង្វល់ ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា។ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវក្តីកង្វល់របស់ សម្តេច និងបានស្នើឲ្យព្រះសង្ឃ ទូទាំងប្រទេស និមន្តប្រោះព្រំនៅតាមបណ្តាផ្លូវនានា ដែលឧស្សាហ៍កើតគ្រោះ ថ្នាក់ចរាចរ និងបណ្តាលឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិតច្រើនជាងគេ៕

សូមចុចទីនេះដើម្បីអានបន្ត!
Sunday, March 10, 2013    No comments

កម្រង​រូប​ភាព ​Maddox ​កូន​ខ្មែរ​ និង​ម្ដាយ​ជា​តារា​ហូលីវូដ​របស់​គេ Trackback

ជា ​ភព្វ​សំណាង​ កូន​ខ្មែរ​មួយ​រូប​ត្រូវ​បាន​តារា​ហូលីវូដ អ្នក​នាង​ Angelina Jolie បាន​សុំ​ពី​កម្ពុជា​យក​ទៅ​ចិញ្ចឹម ដោយ​ដាក់​ឈ្មោះ​ថា​ Maddox Jolie។ ពេល​ទារក​ក៏​គួរ​ឲ្យ​ក្នាញ់​​រូប​នេះ​ ត្រូវ​បាន​តារា​លំដាប់​ពិភពលោក អ្នក​នាង​ Angelina Jolie ដាក់​ក្នុង​​បង្វេច​របស់​នាង​ពេល​ណា​​ គេ​ក៏​ចាប់​ផ្តើម​​មាន​ឈ្មោះ​ល្បី​ដូច​ម្ដាយ​របស់​គេ​ភ្លាម។ គេ​​តែង​ សង្កេត​ឃើញ​ថា​ អ្នក​នាង​ Angelina​ ក៏​ឧស្សាហ៍​យក​ Maddox​ ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេងៗ​​។ ពេល​ខ្លះ​ អ្នក​តាម​ប្រមាញ់​រូប​តារា​ក៏​ចាប់​អារម្មណ៍​នឹង​រូប​របស់​ Maddox​ដែរ ដោយ​ពេល​ខ្លះ​ កុមារដ៏​​រូប​នេះបាន​​លួច​លៀន​អណ្ដាត​ដាក់​កាមេរ៉ា​របស់​អ្នក​ថត​រូប​ទាំង​ នោះ​ផង​ដែរ។ ទស្សនា​រូបភាព​ស្និទ្ធ​ស្នាល​រវាង​Maddox Jolie
និង​ម្ដាយ​របស់​គេ តាំង​ពី​​ទារក​ រហូត​ដល់​ធំ៖ ​​

សូមចុចទីនេះដើម្បីអានបន្ត!
Sunday, March 10, 2013    No comments

ធ្វើ​ម៉េច​ទើប​​រៀន​​​សរសេរ​កូដ​ឆាប់​ចេះ? Trackback

និស្សិត ​​ដែល​កំពុង​តែ​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ​ចំនួន​គិត​ថា ការ​ចាប់​យក​ជំនាញ​សរសេរ​កូដ​បង្កើត​កម្មវិធី​កុំព្យូទ័រ ឬ​ក៏​បង្កើត​គេហទំព័រ Static និង Dynamic ផ្សេងៗ​នោះ គឺ​ពិបាក​រៀន​ជាង​ជំនាញ​បណ្ដាញ​កុំព្យូទ័រ (Computer Networking) ។ ថ្ងៃ​​នេះ​​ គេហទំព័រ Sabay សូម​លើក​យក​វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​ជា​ជំនួយ​ដល់​ការ​រៀប​ចំ​ខ្លួន​ដល់​និស្សិត​ IT ដែល​កំពុង​តែ​ស្ទាក់​ស្ទើរ​នឹង​ការ​រៀន​សរសេរ​កូដ។
​១.ព្យាយាម​មើល​ Example Code ដ៏​ទៃ​ទៀត
ការ ​អាន​អត្ថបទ​ផ្សេងៗ​នៅ​លើ​ទំព័រ​អ៊ីនធឺណិត​គឺ​សំដៅ​លើ​ការ​អាន​អក្សរ ប៉ុន្តែ​សម្រាប់​អ្នក​រៀន​សរសេរ​កូដ ​គឺ​ចាំ​បាច់​ត្រូវ​ផ្ដោត​លើ​កូដ​ដែល​បាន​សរសេរ​ក្នុង​ឧទាហរណ៍​នោះ។ ព្យាយាម​ស្វែង​យល់​ពី​ឧទាហរណ៍​ទាំង​នោះ ថា​តើ​គេ​សរសេរ​វា​ដើម្បី​ធ្វើ​អ្វី ហើយ​លទ្ធផល​របស់​វា​នោះ នឹង​ចេញ​ជា​លទ្ធផល​បែប​ណា។ កូដ​ក្នុង​ឧទាហរណ៍​ទាំង​អស់​នោះ មិន​ប្រាកដ​ថា​វា​ដំណើរ​ការ ១០០% នោះ​ទេ។
២. កុំ​គ្រាន់​តែ​អាន​ឧទាហរណ៍​ទាំង​នោះ ត្រូវ​សាក​អនុវត្ត​វា
ពេល ​ខ្លះ​យើង​មើល​សៀវភៅ​ ឬ​ក៏​ Tutorial ផ្សេង​ៗ​ យើង​អាច​កាត់​ន័យ​យល់​ថា យើង​យល់​ពី​អ្វី​ដែល​គេ​លើក​យក​មក​បង្ហាញ ប៉ុន្តែ​យើង​អាច​នឹង​ភ្លេច​ប្រសិន​បើ​យើង​មិន​បាន​សាកល្បង​អនុវត្ត​វា។ ដូច្នេះ​កុំ​ភ្លេច​ សាក​ល្បង​សរសេរ​តាម​គេ ហើយ​​កុំ​ចម្លង​កូដ​ទាំង​នោះ​ហើយ​យក​ទៅ Compile (Copy ហើយ Paste )។​ យើង​នឹង​ទទួល​បាន​ចំណេះ​ដឹង​ពី Syntax កាន់តែ​ច្បាស់​ជាង​មុន​ប្រសិន​បើ​យើង​សម្រេច​ចិត្ត​​សរសេរ​កូដ​ទាំង​នោះ​សារ ​ជា​ថ្មី។
ប្រសិន​បើ​កូដ​ទាំង​នោះ​ ដំណើរ​ការ​ល្អ​ហើយ កុំ​ភ្លេច​សាក​ល្បង​បង្កើត​​វិធីសាស្ត្រ​សរសេរ​កូដ​មួយ​បែប​​ថ្មី​ទៀត ប៉ុន្តែ​អាច​បង្ហាញ​លទ្ធផល​ដូច​ឧទាហរណ៍​របស់​គេ។
៣.រៀន​បង្កើត​កម្មវិធី​តូច ដោយ​រក​នឹក​សរសេរ​កូដ​ដោយ​ខ្លួន​ឯង
បន្ទាប់ ​ពី​បាន​អនុវត្ត និង​យល់​ពី Syntax នៃ​ការ​សរសេរ​កូដ​បាន​មួយ​ចំនួន​ហើយ​នោះ ប្រិយមិត្ត​អាច​ព្យាយាម​រក​នឹក​សរសេរ​កូន​កម្មវិធី​តូច​ៗ ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំបាច់​មើល​កូដ​របស់​គេ។ បង្កើត​កម្មវិធី​ដោយ​ខ្លួន​ឯង ប្រិយមិត្ត​នឹង​បាន​ជួប​បញ្ហា​ចម្ងល់​ផ្សេងៗ​ទាក់​ទង​នឹង​ដំណើរ​ការ​កូដ​ របស់​អ្នក ដូច្នេះ​ព្យាយាម​សាក​សួរ​ពី​សាស្ត្រាចារ្យ ឬ​ក៏​ស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​អ៊ីនធឺណិត។ ពេល​ដែល​អ្នក​រក​ដំណោះ​ស្រាយ​ឃើញ ហើយ​ដឹង​ថា​កូដ​របស់​ខ្លួន​ខុស​កន្លែង​ណា​ហើយ​នោះ អ្នក​ប្រាកដ​ជា​រីក​ចម្រើន​មិន​ខាន។
C Programming ជា​ភាសា​សរសេរកូដដែលអ្នករៀន IT ជួបមុនគេ
៤.រៀន​ប្រើ Debugger
តាម ​រយៈ​ការ​ប្រើប្រាស់ Debugger Tool អ្នក​នឹង​បាន​ដឹង​ពី​ដំណើរ​ការ​គ្រប់​បន្ទាត់​នៃ​កូដ ​ដែល​យើង​បាន​សរសេរ​បន្ថែម​ទៀត​ ថា​វា​រត់​ពី​ណា​ទៅ​ណា ហើយ​វា​ឆ្លង​កាត់​​តាម​លក្ខខណ្ឌ និង Loop ត្រឹម​ត្រូវ​ដែរ​ ឬ​ក៏​អត់។ យល់​ពី​ដំណើរ​ការ​នៃ​កូដ​កាន់​តែ​ច្បាស់ យើង​អាច​នឹង​រក​ចំណុច​ Error នៃ​កូដ​របស់​យើង បាន​កាន់​តែ​លឿន។
​​៥. ព្យាយាម​រក​ប្រភព​នៃ​កូដ​ឲ្យ​កាន់​តែ​ទូលំទូលាយ
ព្យាយាម ​ស្វែង​រក​ប្រភព​នៃ​កូដ​តាម​អ៊ីនធឺណិត ឬ​ក៏​សៀវភៅ​ផ្សេងៗ ហើយ​ព្យាយាម​ស្វែង​យល់​ពី​ប្រភព​នៃ​កូដ​ទាំង​នោះ។ មិន​យល់​កន្លែង​ណា កុំ​ខ្មាស​គេ​ឲ្យ​សោះ ! ដើរ​សួរ​គេ ហើយ​ឲ្យ​គេ​ពន្យល់​ឲ្យ​បាន​ច្បាស់​។ គេហទំព័រ​មួយ​ចំនួន​​អាច​ឲ្យ​យើង​ចូល​ទៅ​សាក​សួរ និង​ស្វែង​រក​ដំណោះ​ស្រាយ ពី​ចំណុច​ណា​មួយ​ដែល​យើង​មិន​យល់។ ក្រៅ​ពី​នេះ​ អ្នក​អាច​សាក​សួរ​ពី​លោក​គ្រូ​អ្នក​គ្រូ​ជំនាញ​ Programming ឬ​​ក៏ Programmer ផ្សេងៗ​ដែល​មាន​បទ​ពិសោធន៍​ជោគ​ជាំ​លើ​ការ​សរសេរ​កូដ។
សួរ ​អ្នក​មាន​ជំនាញ និង​ចេះ​​ច្បាស់​ អ្នក​នឹង​ទទួល​បាន​ការ​ពន្យល់​ដ៏​ល្អ​មួយ​។​ ដូច្នេះ​បើ​មិន​យល់​កន្លែង​ណា​នោះ សូម​កុំ​លាក់​ទុក។ ស្រប​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ វិធី​ទំនាក់ទំនង​គ្នា​​រវាង​ Programmer និង Programmer មាន​ច្រើន​ណាស់។
អ្នក ​ខ្លះ​ស្រលាញ់​មុខ​វិជ្ជា​សរសេរ​កូដ ប៉ុន្តែ​នៅ​ពេល​ដែល​ចូល​ដល់​មេរៀន​ជ្រៅ​ទៅ​ៗ បែរ​ជា​​បែក​គំនិត​ចង់​បោះបង់​ចោល​ជំនាញ​នេះ​ទៅ​វិញ។ ចំណុច​សំខាន់​លើ​បញ្ហា​នេះ អ្នក​សិក្សា​ផ្នែក​ programming ទាំង​អស់ គួរ​តែ​ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ​ជា​មុន​សិន ចាំ​ឈាន​ទៅ​រក​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ​តាម​គំនិត​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​ផ្ដល់​យោបល់​មួយ​ចំនួន​​តែ​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​ Programmer ចាំបាច់​ត្រូវ​ដឹង​មុន​គេ​នោះ គឺ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ ( Basic Syntax , condition , loop និង Algorithm ) បន្ទាប់​មក​អនុវត្ត​ហើយ​អនុវត្ត​ទៀត៕

សូមចុចទីនេះដើម្បីអានបន្ត!
Sunday, March 10, 2013    No comments

១០ ​កម្មវិធី Call មិន​គិត​ថ្លៃ​សម្រាប់ iPhone ! Trackback

iPhone ជា​ Smartphone មួយ​ដែល​កំពុង​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​មនុស្ស​ជុំវិញ​ពិភព​លោក។ ទន្ទឹម​នឹង​ភាព​ល្បីល្បាញ​របស់ iPhone ក៏​មាន​អ្នក​សរសេរ​កម្មវិធី​សម្រាប់​ iPhone ជា​ច្រើន​រូប​ព្យាយាម​​បង្កើត​កម្មវិធី​ថ្មី​ៗ ដើម្បី​ដំណើរ​ការ​លើ​ iPhone។ តើ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា កម្មវិធី​សម្រាប់​ iPhone ណា​ខ្លះ​អាច​ Call ដោយ​មិន​គិត​ថ្លៃ ? Sabay សូម​​ធ្វើ​ការ​បង្ហាញ​ពី​កម្មវិធី​ដែល​ជាប់​ចំណាត់​ថ្នាក់​ទាំង ១០​ សម្រាប់​ iPhone ធ្វើ​ការ​ Call ចេញ​ដោយ​មិន​គិត​ថ្លៃ។
១. កម្មវិធី iCall
កម្មវិធី ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជាង​ ៤ លាន នាក់​ពី​ជុំ​វិញ​ពិភព​លោក។ iCall អាច​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ហៅ​ចេញ​ទៅ​សហរដ្ឋអាមេរិក និង​កាណាដា ដោយ​មិន​គិត​ថ្លៃ​តាម​រយៈ​ Internet ដែល​មាន​ភ្ជាប់​បណ្ដាញ WiFi  ឬក៏ 3G ។ ទោះ​បី​ជា​គ្មាន​សេវា​ទូរស័ព្ទ​ក៏​ដោយ ក៏​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ហៅ​ចេញ​បាន​ដោយ​មិន​គិត​ថ្លៃ​ទៅ​លើ​សេវា​ Roaming នោះ​ទេ។
២. កម្មវិធី Viber ​
Viber ជា​កម្មវិធី​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ ធ្វើ​ការ​ផ្ញើ​សារ​ជា​អក្សរ និង​រូប​ភាព ទូរសព័្ទ​ហៅ​ដោយ​មិន​គិត​ថ្លៃ​តាម​រយៈ​ Internet​ ហើយ​ដើម្បី​ឆ្លើយឆ្លង​គ្នា​បាន​លុះ​ត្រា​តែ​ទូរស័ព្ទ​ទាំង​ពីរ​ បាន​បញ្ចូល​កម្មវិធី​នេះ។
៣. Skype
Skype ត្រូវ​បាន​គេ​ប្រើប្រាស់​ស្ទើរ​ជុំវិញ​ពិភព​លោក មិន​ថា​នៅ​លើ​កុំព្យូទ័រ ឬក៏​ទូរស័ព្ទ​នោះ​ទេ Skype មាន​មុខ​ងារ​សំខាន់​មួយ​ដែល​អាច​ទប់​រំ​ញ័រ​នៃ​វីដេអូ Calling។ អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ Skype អាច​ដំណើរ​ការ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS និង​ Android។
៤. Fring
ក្រៅ ​ពី​ទូរស័ព្ទ​ចេញ​ចូល​ដោយ​មិន​គិត​ថ្លៃ​នោះ Fring បាន​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន អាច​បង្កើត​ក្រុម ​ដើម្បី​ជា​វីដេអូ Calling  , សំឡេង និង​ជជែក​គ្នា​(Chatting)បាន​ផង​ដែរ។ ទាំង​អស់​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ Fring ជា​កម្មវិធី​មួយ​ត្រូវ​បាន​គេ​ចាត់​ឲ្យ​ជាប់​ចំណាត់​ថ្នាក់។
៥. Freephoo
មាន ​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​កម្មវីធី​ខាង​លើ​ដែរ ប៉ុន្តែ​ Freephoo អាច​ធ្វើ​ការ​ទូរស័ព្ទ​ហៅ​ចេញ​ទៅ​អ្នក​ប្រើប្រាស់ Facebook និង​ Linkedin។
៦. Vonage Mobile
ជា ​កម្មវិធី​មួយ​ដែល​ផ្ដល់​ដោយ​សេវា​ VOIP របស់​ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋអាមេរិក ហើយ​កម្មវិធី​នេះ គឺ​មាន​លក្ខខណ្ឌ​មួយ​ដែល​​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ចុះ​ឈ្មោះ​ដើម្បី​ ធ្វើ​ការ​ Call ដោយ​មិន​គិត​ថ្លៃ។
៧. magicJack
ការ​ទូរស័ព្ទ​ហៅ​ចេញ​ និង​ចូល​ ដោយ​មិន​គិត​ថ្លៃ​ គឺ​ត្រូវ​ឆ្លង​កាត់​តាម​រយៈ Internet ។
៨. Talkatone
Talkatone ត្រូវ​បាន​គេ​បញ្ចូល​កម្មវិធី ៣ ​ដើម្បី​ចេញ​ជា​កម្មវិធី​ ១ ដែល​មាន​សមត្ថភាព​អាច​ប្រើប្រាស់​ Google Voice , G Talk និង Facebook VOIP ។
៩. Truphone
Truphone មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ Talkatone ដែរ ពោល​គឺ Truphone បាន​រួម​បញ្ចូល​អ្នក​ប្រើប្រាស់ Skype , G Talk និង​ Truphone អាច​ទូរស័ព្ទ​រក​គ្នា​បាន​ដោយ​មិន​គិត​ថ្លៃ​តាម​រយៈ​កម្មវិធី​មួយ​នេះ ដែល​ស្ថិត​ក្នុង​បណ្ដាញ​ Internet។
១០. Vopium
Vopium ផ្ដល់​សំឡេង​បាន​ច្បាស់​ល្អ ប៉ុន្តែ​ការ​ហៅ​ចេញ​ពី​ប្រព័ន្ធ​ក្នុង​ប្រទេស​គឺ​មិន​គិត​ថ្លៃ តែ​ក្នុង​ករណី​ក្រៅ​ប្រទេស​គឺ​គិត​ថ្លៃ តែ​គិត​ក្នុង​អត្រា​ទាប​បំផុត។
កម្មវិធី ​ទាំង ១០ ខាង​លើ ជា​កម្មវិធី​ដែល​គេ​និយម​ប្រើប្រាស់​នៅ​ប្រទេស​ក្រៅ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​យើង​ភាគ​ច្រើន​អ្នក​ប្រើប្រាស់ iPhone  និយម​ប្រើ Viber និង Skype។កម្មវិធី​ទាំង​អស់​នេះ គឺ​ត្រូវ​បាន​ឆ្លង​កាត់​តាម​ internet ដូច្នេះ​ការ​ហៅ​ចេញ​ចូល ការ​ផ្ញើសារ និងវីដេអូ Calling  គឺ​ត្រូវ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​មួយ​ដែល​តម្រូវ​ឲ្យ iPhone របស់​ប្រិយមិត្ត​មាន​ internet ជា​មុន​សិន។តើ​ iPhone របស់​ប្រិយមិត្ត​ទាំង​អស់​គ្នា បាន​បញ្ចូល​កម្មវិធី​ណា​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង ១០ ខាង​លើ​ហើយ​ឬ​នៅ ?

សូមចុចទីនេះដើម្បីអានបន្ត!
Newer Posts Older Posts Home

Social Profiles

TwitterFacebookGoogle PlusLinkedInRSS FeedEmail

ព្រះសម្មាសម្ពុទ្ធ

 
ព្រះភិក្ខុ ចន្ទសេនោ សិម សុឈុំ (សុវណ្ណសាម)

About

សូមស្វាគមន៍ប្រិយមិត្តទាំងឡាយដែលចូលចិត្ដស្រាវជ្រាវនូវឯកសារទាំងឡាយផ្សេងៗទាំងខាងផ្នែកពុទ្ធចក្រ និងផ្នែកអណាចក្រ ដូច្នេះវ៉ិបសាយប្លុកថ្មីមួយនេះនឹងមាននូវគ្រប់ឯកសារទាំងអស់សម្រាប់ឲ្យលោកអ្នកសិក្សាស្រាវជ្រាវ ប៉ុន្តែគេហទំព័រយើងខ្ញុំកំពុងតែធ្វើការស្វែងរក ក៏ដូចជាធ្វើការដាក់បញ្ចូលឲ្យបានគ្រប់គ្រាន់ ដែលធ្វើឲ្យលោកអ្នកមិនខកបំណងក្នុងការសិក្សាស្រាវជ្រាវនោះទេ សូមអរគុណ…។

ចំនួនសមាជិកគាំទ្រ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ប្រតិទិនប្រទេសកម្ពុជា

  

ព័ត៌មានប្រចាំខែ

  • ►  2016 (2)
    • ►  February (2)
      • ►  Feb 12 (2)
  • ►  2015 (2)
    • ►  March (1)
      • ►  Mar 06 (1)
    • ►  February (1)
      • ►  Feb 27 (1)
  • ►  2014 (11)
    • ►  January (11)
      • ►  Jan 26 (2)
      • ►  Jan 19 (9)
  • ▼  2013 (170)
    • ►  December (2)
      • ►  Dec 31 (2)
    • ►  November (17)
      • ►  Nov 19 (3)
      • ►  Nov 16 (5)
      • ►  Nov 15 (8)
      • ►  Nov 07 (1)
    • ►  October (29)
      • ►  Oct 23 (18)
      • ►  Oct 22 (5)
      • ►  Oct 18 (2)
      • ►  Oct 03 (4)
    • ►  September (5)
      • ►  Sep 13 (4)
      • ►  Sep 05 (1)
    • ►  August (8)
      • ►  Aug 07 (8)
    • ►  July (9)
      • ►  Jul 30 (8)
      • ►  Jul 26 (1)
    • ►  June (7)
      • ►  Jun 10 (1)
      • ►  Jun 08 (1)
      • ►  Jun 06 (2)
      • ►  Jun 02 (3)
    • ►  May (13)
      • ►  May 31 (2)
      • ►  May 29 (4)
      • ►  May 07 (6)
      • ►  May 05 (1)
    • ►  April (3)
      • ►  Apr 28 (3)
    • ▼  March (77)
      • ►  Mar 31 (1)
      • ►  Mar 29 (4)
      • ►  Mar 25 (2)
      • ►  Mar 18 (4)
      • ►  Mar 17 (8)
      • ►  Mar 15 (6)
      • ►  Mar 14 (2)
      • ►  Mar 13 (2)
      • ►  Mar 12 (5)
      • ►  Mar 11 (6)
      • ▼  Mar 10 (4)
        • ព្រះសង្ឃជាង ១០០អង្គ និមន្តប្រោះព្រំ តាមដងវិថី ក្ន...
        • កម្រង​រូប​ភាព ​Maddox ​កូន​ខ្មែរ​ និង​ម្ដាយ​ជា​តា...
        • ធ្វើ​ម៉េច​ទើប​​រៀន​​​សរសេរ​កូដ​ឆាប់​ចេះ? Trackbac...
        • ១០ ​កម្មវិធី Call មិន​គិត​ថ្លៃ​សម្រាប់ iPhone ! T...
      • ►  Mar 09 (4)
      • ►  Mar 08 (3)
      • ►  Mar 07 (5)
      • ►  Mar 06 (5)
      • ►  Mar 05 (12)
      • ►  Mar 03 (4)
  • ►  2012 (1)
    • ►  December (1)
      • ►  Dec 03 (1)

មាតិកា

  • អំពីម្ចាស់គេហទំព័រ

ឯកសារព័ត៌មាន

  • គេហទំព័រ ខេមបូឌាឌែលី
  • គេហទំព័រ ពុទ្ធិកបណ្ឌិតសភា
  • គេហទំព័រ ព័ត៌មានដើមអំពិល
  • គេហទំព័រ ៥០០០ឆ្នាំ
  • គេហទំព័រគ្រូធម្មាចារ្យ កែវ វិមុត្ដ
  • គេហទំព័រប្រជុំពួកធម៌
  • គេហទំព័រព្រះធម៌សម្រាប់ខ្មែរ
  • ទស្សនាខ្សែភាពយន្ត
  • នាទីស្វែងយល់ព្រះពុទ្ធសាសនា
  • បណ្ណាល័យព្រះពុទ្ធសាសនា (អង់គ្លេស)
  • ព្រះតេជគុណបណ្ឌិត ហុក សាវណ្ណ
  • ព្រះត្រៃបិដកភាសាបាលី
  • ព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍជីវិត
  • ភិក្ខុវជិរប្បញ្ញោ សាន សុជា
  • មូលនិធិសិក្សាទ្រទ្រង់ព្រះពុទ្ធសាសនា
  • សម្ដេចព្រះសង្ឃរាជ ជោតញាណោ ជូន ណាត
  • សៀវភៅធម៌ភាសាអង់គ្លេស
  • ស្តាប់តន្ត្រីកំសាន្ត
  • ស្វែងរកពីវប្បធម៌ខ្មែរ
  • អានគម្ពីរព្រះត្រៃបិដកខ្មែរ

ទាញយកឯកសារនានា

  • ការគ្រប់គ្រងរដ្ឋបាលប្រចាំថ្ងៃ
  • គម្ពីរធម៌ផ្សេងៗ
  • គម្ពីរព្រះត្រៃបិដកខ្មែរ
  • នីតិរដ្ឋបាលទូទៅ
  • វិធីសាស្ត្រស្រាវជ្រាវសារណា
  • ឯកសារកុំព្យូទ័រ

រៀនច្រើនចម្រើនប្រាជ្ញា

  • Popular
  • Tags
  • Blog Archives
រក្សាសិទ្ធិគ្រប់យ៉ាងwww.laorbronet.blogspot.com. Powered by Blogger.

 
Copyright © ល្អប្រណីត | Powered by Blogger
Design by NewWpThemes | Blogger Theme by Lasantha - Premium Blogger Templates | NewBloggerThemes.com