បុណ្យចូល
ព្រះវស្សាក៏ជាបុណ្យដ៏ធំមួយដែលអាចចាត់ទុកថា
ជាបុណ្យដែលមានសារៈសំខាន់ណាស់នៅក្នុងចំណោមបុណ្យផ្សេងៗនៅក្នុង
ព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារឰពីធីបុណ្យចូលព្រះវស្សា
ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាក៏បាននាំគ្នាជ្រះថ្លារៀបចំ
គ្រឿងសក្ការៈ
និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ឧបត្ថម្ភដល់ភិក្ខុសង្ឃឆាន់ និង
ប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ នៅប្រទេស ខ្មែរក៏ដូចជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងលោកដែរ ពេលចូលវស្សានេះ ជាឱកាសសំខាន់បំផុតដែលយុវជននាំគ្នាចូលបួស និង មកសំណាក់នៅក្នុងវត្តដើម្បីអប់រំខ្លួនឲ្យមានចរិយាសម្បត្តិល្អ តាមគន្លងព្រះពុទ្ធសាសនា ។
ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែ
ថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល ៤ខែ គឺរាប់ពីថ្ងៃ ១រោច
ខែអាសាធ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថាវស្សានរដូវ
។ បានជាព្រះបរមសាស្តានៃយើង
ព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សា
នោះពីព្រោះហេតុខាងដើម ២យ៉ាងគឺ៖
១- ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មានគួរខ្លះ មិនគួរខ្លះ មានការ ដើរជាន់នៅភូតគាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់តិះដៀល និង ពោលនូវទោសដែលមានប្រការផ្សេង។
២- ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុងសាសនា លំបាកក្នុង ការធ្វើដំណើរទៅមក គឺឲ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល ៣ ខែ ។
១- ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មានគួរខ្លះ មិនគួរខ្លះ មានការ ដើរជាន់នៅភូតគាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់តិះដៀល និង ពោលនូវទោសដែលមានប្រការផ្សេង។
២- ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុងសាសនា លំបាកក្នុង ការធ្វើដំណើរទៅមក គឺឲ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល ៣ ខែ ។
ដើមកំណើតនៃបុណ្យចូលព្រះវស្សា៖
បុណ្យ
ចូលព្រះវស្សានេះគឺមានដើមកំណើតតាំងពីព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ
ទ្រង់គង់នៅមានព្រះជន្មនៅឡើយ។
នៅក្នុងសម័យកាលនោះគឺមានរឿងរ៉ាវកើតឡើងក្នុងព្រះពុទ្ធសាសនា
ទើបព្រះអង្គទ្រង់បញ្ញត្ដិនូវពិធីបុណ្យចូលព្រះវស្សានេះឡើង។
នៅក្នុងសម័យកាលនោះ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់គង់នៅវត្ដវេឡុវ័នជាវត្ដដែលសម្បូរទៅដោយ ដើមឫស្សី ឬក៏ហៅថាព្រៃឫស្សី(កលន្ទកនិវាបស្ថានទៀបក្រុងរាជគ្រឹះ)។
គ្រានោះឯងការនៅចាំវស្សាព្រះមានព្រះភាគមិនទាន់បានបញ្ញត្ដិនៅ
ឡើយទេ មានន័យថា មិនទាន់មានពិធីបុណ្យចូលព្រះវស្សានៅឡើយទេ។
ពួកភិក្ខុទាំងឡាយនៅក្នុងព្រះពុទ្ធសាសនាតែងតែត្រាច់ទៅតាមចារិក
ផ្សេងៗ មានន័យថាធ្វើដំណើរទៅតាមសេចក្ដីប្រាថ្នារបស់ខ្លួនឯង
ដោយភិក្ខុខ្លះធ្វើដំណើរអស់ហេមន្ដរដូវខ្លះ អស់គិម្ហរដូវខ្លះ
និងអស់វស្សានរដូវខ្លះ
ដោយមិនមានពេលសម្រាកខែណាមួយឱ្យពិតប្រាកដនៅកន្លែងណាមួយនោះទេ
ដោយត្រាច់ទៅតាមចិត្ដចង់។
ដូចនេះហើយពួកមនុស្សទាំងឡាយក៏ពោលទោសតិះដៀលដល់ភិក្ខុនោះថា
ពួកភិក្ខុទាំងអស់នេះជាសមណៈជាសក្យបុត្ដិយ៍
មិនសមនឹងត្រាច់ទៅកាន់ចារិកអស់ហេមន្ដរដូវខ្លះ អស់គិម្ហរដូវខ្លះ
អស់វស្សារដូវខ្លះ ដោយមិនមានពេលសម្រាកនោះទេ។
ហើយការត្រាច់នេះគឺត្រាច់ទៅដើរជាន់ស្មៅស្រស់ទាំងឡាយ
បៀតបៀននូវវត្ថុដែលមានជីវិតមានឥន្ទ្រីយតែ១
ញ៉ាំងឱ្យសត្វតូចៗជាច្រើនឱ្យដល់នូវសេចក្ដីវិនាសសោះ
សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ(ពួកដែលកាន់សាសនាផ្សេងៗ)ក៏គេមាន
រដូវ ចូលវស្សាដែរ។
សូម្បីតែពួកសត្វស្លាបនេះទៀតសោតក៏គង់ធ្វើសម្បុកលើចុងឈើទាំងឡាយហើយ
នឹងសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចម្លែកតែពួកសមណៈជា
សក្យបុត្គិយ៍នេះមិនមានចាំវស្សសោះអ៊ីចឹង។
កាលមនុស្សទាំងនោះកំពុងពោលពាក្យតិះដៀលបន្ដុះបង្អាប់
ភិក្ខុទាំងឡាយក៏បានឮច្បាស់
ហើយក៏បានយកពាក្យទាំងនោះទៅក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មាន
ព្រះភាគ។
ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះឯងរួចហើយ
ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា
ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យភិក្ខុចូលវស្សា
ប៉ុន្ដែទ្រង់មិនទាន់បានកំណត់ថាពេលណាឱ្យចូលវស្សានោះទេ។
ក្រោយមកទៀតភិក្ខុទាំងឡាយក៏នាំគ្នាឆ្ងល់ថា រដូវមានតែបីនោះទេ
តើត្រូវចូលរដូវមួយណា? ភិក្ខុ
ទាំងនោះក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះមានព្រះភាគ។
ព្រះអង្គព្រះត្រាស់ថា
ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យអ្នកទាំងឡាយចូលវស្សានៅក្នុង
វស្សានរដូវ(រដូវភ្លៀង)។ ថ្ងៃចូលវស្សាគឺមាន២ដង គឺថ្ងៃបុរិមិកាវស្សា (ចូលវស្សាមុន)និងថ្ងៃបច្ឆិមិកាវស្សា(ចូលវស្សាក្រោយ) ភិក្ខុគួរចូលវស្សាក្នុងថ្ងៃបន្ទាប់នៃថ្ងៃពេញបូណ៍មីខែអាសាធ (ថ្ងៃ១រោចខែ អាសាធ)ចូលវស្សាមុន ហើយថ្ងៃដែលចូលវស្សាទី២គឺពេញបូណ៍មីខែអាសាធ(ថ្ងៃ១រោចខែស្រាពណ៍) ដោយត្រូវចូលជារៀងរាល់ឆ្នាំ ភិក្ខុណាដែលមិនចូលគឺត្រូវអាបត្ដិទុក្កដ(ទោស) ហើយរយៈពេលដែលចូលវស្សានេះគឺមានបីខែ(ខែខ្មែរ)។
ចំពោះមូលហេតុដែលចូលព្រះវស្សាចែកចេញជាពីរនេះគឺដោយសារតែភិក្ខុ
ខ្លះមានធុរៈសំខាន់ដែលមិនអាចចូលវស្សាលើកទី១បាន។ ដូចនេះត្រូវលើកទៅ
ចូលវស្សាលើកទី២វិញដែលមានរយៈពេលបីខែដូចគ្នា។
សារៈសំខាន់នៃបុណ្យចូលព្រះវស្សា៖
ពិធី
បុណ្យចូលព្រះវស្សាមានសារៈសំខាន់ណាស់ចំពោះភិក្ខុសង្ឃ
សាមណេរដែលបានចូលបួសជាសមណៈព្រោះថាកាលព្រះវស្សាដែលព្រះពុទ្ធទ្រង់
បញ្ញាត្ដិកាលត្រីមាស៣ខែនេះដូចជា ៖
- ធ្វើឱ្យភិក្ខុសាមណេរទទួលបានសង្រួមនៅក្នុងឥន្ដ្រីសំវរៈ
- បានផ្ដល់ឱកាសដល់ភិក្ខុមានសិទ្ធិទទួលអនុមោទនានៃទាយកទាយិកា
- ទទួលបានអានិសង្ឃនៃការកាន់ព្រះវស្សា
- បង្កើនសេចក្ដីជ្រះថ្លាដល់ពុទ្ធបរិស័ទទាំងអស់
- អាចបង្កើតសាមគ្គីភាពរវាងភិក្ខុ និងភិក្ខុនៅក្នុងអាវាស។
កិច្ចដែលភិក្ខុត្រួវប្រតិបត្តិក្នុងពេលចូលព្រះវស្សា៖
តាម
ព្រះពុទ្ធបញ្ញត្ដិ
ព្រះអង្គទ្រង់ហាមមិនឱ្យភិក្ខុសង្ឃទាំងអស់ដែលគង់ក្នុងអារាមនីមួយៗ
ចេញពីវត្ដដោយកន្លងរាត្រីបាននោះទេ
ក្នុងកាលនៃការចូលកាន់ព្រះវស្សា៣ខែនោះ។
ប៉ុន្ដែដោយមានការទូលសុំពីពួកបរិស័ទ និងភិក្ខុសង្ឃ
ព្រះមានព្រះភាគទ្រង់អនុញ្ញាតសត្ដហៈចំនួន៧ថ្ងៃ
ដោយមានហេតុកើតឡីងចំពោះភិក្ខុដូចជា ៖
- មាតា ឬបិតាឈឺ
- គ្រូឧបជ្ឈយ៍មានអាពាធ
- មានការនិមន្ដពីពុទ្ធបរិស័ទ
បើមិន
មានហេតុទាំងអស់ខាងលើនោះទេ
ភិក្ខុមិនអាចនិមន្ដចេញពីអារាមដោយកន្លងរាត្រីបាននោះទេ។
ភិក្ខុដែលលើកសត្តហៈចេញទៅក្រៅវត្តរួចហើយ
ត្រូវតែត្រឡប់មកវត្តវិញ ខាងក្នុងអរុណនៃថ្ងៃទីប្រាំពីរ (គឺអាចនៅក្រៅវត្តតែត្រឹម ៦រាត្រី) ។
ភិក្ខុមិនត្រូវនៅក្រៅវត្តឲ្យហួសអរុណនៃថ្ងៃទី៧ឲ្យសោះ
ពុំនោះសោតនឹងត្រូវដាច់វស្សានឹងត្រូវអាបត្តិទុក្កដ
មិនអាចទទួលអានិសង្សកឋិន និង សង្ឃលាភផ្សេង ៗ
ដែលកើតឡើងក្នុងវត្តនោះ បានទៀតផង។
ការ ចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ ទើបត្រូវតាមពុទ្ធានុញ្ញាតចែកនូវសង្ឃលាភ តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ គ្រាន់តែឲ្យអធិដ្ឋានចូលវស្សាប៉ុណ្ណោះ ។
ការ ចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ ទើបត្រូវតាមពុទ្ធានុញ្ញាតចែកនូវសង្ឃលាភ តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ គ្រាន់តែឲ្យអធិដ្ឋានចូលវស្សាប៉ុណ្ណោះ ។
ការប្រារព្ធពិធីបុណ្យចូលព្រះវស្សា៖
ពិធីបុណ្យចូលព្រះវស្សានេះគេប្រារឰដោយចែកចេញជាពីរផ្នែក គឺផ្នែកពុទ្ធបរិស័ទ និងផ្នែកព្រះសង្ឃ។
១.ផ្នែកពុទ្ធបរិស័ទ
៖ នៅល្ងាចថ្ងៃ១៥កើតខែជេស្ន
នាំគ្នាប្រារឰកិច្ចថ្វាយបង្គំព្រះសមាទានសីល បន្ទាប់មកនិមន្ដព្រះសង្ឃ
ចំរើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា។ លុះព្រឹកឡើងថ្ងៃ១រោចខែអាសាធ
ពេកព្រឹកប្រគេនយាគូដល់ព្រះសង្ឃ
ហើយថ្ងៃត្រង់វេរចង្ហាន់បិណ្ឌបាទព្រមទាំងសំពត់សាដក
និងបរិក្ខារផ្សេងៗមានទាន ធូប ប្រេង តែ ស្ករជាដើម
ប្រគេនព្រះសង្ឃដោយឆ្លងជាកិច្ចបង្ហើយបុណ្យ។
២.ផ្នែកព្រះសង្ឃ
៖
នៅល្ងាចថ្ងៃ១រោចខែអាសាធវេលាម៉ោង៦យប់ព្រះសង្ឃទាំងអស់ក្នុងវត្ដអារាម
ផ្សេងៗ បានជួបជុំគ្នានៅក្នុងព្រះវិហារ
ដើម្បីប្រារឰពិធីចូលកាន់ព្រះវស្សា
ដោយមានព្រះគ្រូចៅអធិការជាអ្នកដឹកនាំកិច្ចនោះ។
ជាដំបូងភិក្ខុទាំងអស់នាំគ្នាថ្វាយបង្គំព្រះបន្ទាប់មកធ្វើពិធីកំណត់
ការចូលកាន់ព្រះវស្សាតែម្ដង។
តំណម៖
ក្នុងរយៈពេលចូលវស្សា ៣ ខែនេះ ពុទ្ធបរិស័ទតែងមានតំណម ដូចជា
មិនរៀបមង្គលការកូនចៅ និងមិនសង់ផ្ទះថ្មីជាដើម
ដោយចាត់ទុកថាថ្ងៃទាំងអស់ក្នុងកំណត់ ៣ ខែនោះ ជាថ្ងៃឥតមានឫក្សល្អ
ឥតមានជោគជ័យ និងឥតមានសិរីសួស្ដី ៕