ជាមែកធាងមួយដែលពុទ្ធសិល្បៈ ឬពុទ្ធបដិមាសាស្ត្រ
ព្រះពុម្ពធ្វើអំពីដីដុត ដោយប្រើពុម្ព
ក៏ដូចជាចម្លាក់បែបពុទ្ធនិយមរបស់ព្រះរាជាណាចក្រកម្ពុជាបុរាណ
ត្រូវបែងចែកជាបីដំណាក់កាលធំៗគឺ សម័យបុរេអង្គរ សម័យអង្គរ
និងក្រោយអង្គរ។
ក្នុងអត្ថបទដ៏ខ្លីនេះ
យើងនឹងមិននិយាយអំពីប្រភពនៃព្រះពុទ្ធទេ ព្រោះកត្តាពេលវេលា
ក៏ប៉ុន្តែគ្រាន់តែបញ្ជាក់អំពីចំណាស់នៃការសាងព្រះពុម្ពនោះឡើយ
ដើម្បីមូលហេតុសាសនានៅអតីតកម្ពុជា រួមមានប្រទេសខ្មែរ ថៃ លាវ
និងវៀតណាមខាងត្បូងបច្ចុប្បន្ន។
និយាយមួយបែបទៀត
វត្ថុចម្បងរបស់យើងគឺការកែតម្រូវនូវទ្រឹស្តីមួយដែលនិយាយថា
ព្រះពុម្ពដែលមានចំណាស់ចាស់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ
គឺសិល្បៈមន។ ហើយម្យ៉ាងវិញទៀត ប្រហែលជាដោយសារតែប្រការនេះហើយ
ទើបអ្នកស្រាវជ្រាវថៃបានសន្និដ្ឋានដោយប្រញាប់ប្រញាល់ថា
ជាសិល្បៈទ្វារវតី។
តាមពិតទៅ
ព្រះពុម្ពខ្មែរមានទំនាក់ទំនងនឹងព្រះពុម្ព ដែលបាននាំចូលពីឥណ្ឌា
ជាពិសេសក្នុងគ្រាបឋមនៃប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា
ដំបូងបង្អស់
ដែលបានចាប់បដិសន្ធិក្រោយឥទ្ធិពលនៃវប្បធម៌ឥណ្ឌានាដើមស.វទី១នៃ
គ.ស។ មូលហេតុដែលនាំឲ្យមានការគិតខុសដូច្នោះ ព្រោះថា
មុនទសវត្សរ៍មិនទាន់មានរបកគំហើញខាងបុរាណវិទ្យា
នៅប្រទេសវៀតណាមខាងត្បូង អតីតទឹកដីហ្វូ-ណនទាំងនៅអង្គរបុរី
ដែលជារាជធានីដ៏សំខាន់របស់ហ្វូ-ណន។
ចាប់តាំងពីឆ្នាំ ១៩៨៩
រហូតដល់សព្វថ្ងៃ គេអាចឃើញព្រះពុម្ពតូច
ធំមួយចំនួនគួរឲ្យចាប់អារម្មណ៍ នៅតាមស្ថានីយប្រវត្តិសាស្ត្រ
ស្ថិតនៅក្នុងដែនដីសណ្តផ្នែកខាងក្រោមនៃដងទន្លេមេគង្គ
ព្រមទាំងនៅអង្គរបុរី។
នៅក្នុងស្ថានីយបុរេអង្គរទាំងពីរនេះ យើងសង្កេតឃើញថា
ព្រះពុម្ពនាសម័យនោះ មានចំនួនតិចតួចណាស់
បើប្រៀបធៀបទៅនឹងសម័យបាយ័នក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី។
ភាគច្រើន ព្រះពុទ្ធអង្គរស្ថិតក្នុងឥរិយាបថបដិហារ មារវិជ័យ បរិនិព្វាន
និងសម្មាធិ ដែលដូចទើបពោល សុទ្ធសឹងតែសាងអំពីដីដុត
លើកលែងតែករណីខ្លះតែប៉ុណ្ណោះ គេឃើញព្រះពុម្ពខ្លះធ្វើំពីលោហៈ ឬកែវ
ក៏ប៉ុន្តែត្រូវបានគេពាក់ជាបណ្តោងនៅកទៅវិញ។
១- ព្រះពុម្ពនៅអង្គរបុរី
សូមជម្រាបថា ដូចពោលនៅខាងលើ ព្រះពុម្ពដែលយើងបានរកឃើញនៅអង្គរបុរី ភាគច្រើនស្ថិតក្រៅពីស្រទាប់ដីវប្បធម៌ ពោលគឺមិនបានមកដោយការធ្វើកំណាយតាមវិធីសាស្ត្រនោះទេ។ ព្រោះថា ត្រូវបានអ្នកស្រុកជីកបាននៅតាមខឿនព្រះចេតិយចាស់ៗដោយខុសច្បាប់។
២- ព្រះពុម្ពនៅម្តុំអូរកែវ
សម្រាប់ព្រះពុម្ពបុរេអង្គរ ក្នុងស្ថានីយប្រវត្តិសាស្ត្រស្ថិតក្នុងប្រទេសវៀតណាមខាងត្បូង ក៏មានអាយុកាល និងលក្ខណៈដូចគ្នាទៅនឹងព្រះពុម្ព នៅអង្គរបុរី ឬនៅក្នុងខេត្តនគរស្រីធម្មរាជប្រទេសថៃបច្ចុប្បន្នដែរ។
0 comments:
Post a Comment