យុទ្ធនាការ
ឃោសនាបោះឆ្នោតបានចាប់ផ្ដើមនៅថ្ងៃនេះ
វាគឺជាពេលវេលាមួយដែលគណបក្សនយោបាយទាំងឡាយផ្សព្វផ្សាយពីគោល
នយោបាយរបស់ខ្លួនតាមរូបភាពផ្សេងៗ ដូចជា៖ ខិត្តប័ណ្ណ ផ្ទាំងបដា
បិទរូបភាពលើរថយន្ដ តាមបណ្ដាញសង្គម ។ល។
ដើម្បីទាញការចាប់អារម្មណ៍ពីម្ចាស់ឆ្នោតនៅទូទាំងប្រទេសកម្ពុជា ។
ប្រៀប
ដូចជាការលក់ដូរទំនិញអញ្ចឹងដែរ
អ្នកលក់ផលិតផលម្នាក់ៗត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យមាន
អ្នកទិញច្រើន ពោលគឺគេប្រើប្រាស់គ្រប់វិធីសាស្ដ្រ
ដើម្បីឲ្យមានការជឿជាក់
ប៉ុន្តែការឃោសនាដែលមិនស្របតាមការពិតគឺជាបញ្ហាដែលអ្នកទិញត្រូវ
តែពិចារណាឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តទិញ។
ងាក
មកមើលការបោះឆ្នោតវិញក៏ដូច្នោះដែរ យើងជាម្ចាស់ឆ្នោត
យើងមានអំណាចគ្រប់គ្រាន់ក្នុងការជ្រើសរើសបេក្ខជន
ដែលគួរជាទីពេញចិត្ត និង
អាចបម្រើយើងបានយ៉ាងល្អនៅក្នុងសង្គមបែបប្រជាធិបតេយ្យ។
ការស្ដាប់តែមួយជ្រុង ឬ ក៏មើលទៅតែម្ខាងនោះ
វាមិនបានឆ្លុះបញ្ចាំងឲ្យយើងនូវការពិតនោះទេ
ជាម្ចាស់ឆ្នោតមួយសំឡេងរបស់អ្នកមានតម្លៃណាស់
មិនអាចកាត់ថ្លៃបានទេ
ពិសេសនោះអាចធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរ ។
ម្ចាស់ឆ្នោត
ទាំងឡាយគួរតែប្រើសម្បជញ្ញៈរបស់ខ្លួន
មិនត្រូវភ្លេចខ្លួននោះឡើយ ក្នុងការជ្រើសរើសមេដឹកនាំ
ដើម្បីបម្រើផលប្រយោជន៍ជាតិខ្មែរ ។ កុំបោះឆ្នោតឲ្យគេ
ក៏ព្រោះតែគិតថាជាបក្ខពួកខ្លួន ឬ ដោយហេតុផលផ្សេងៗ
ដែលមិនឆ្លុះបញ្ចាំងពីតថភាពពិតជាក់ស្ដែងក្នុងសង្គមជាតិ
ត្រូវជ្រើសយកបេក្ខជនដែលមានសមត្ថភាពពិត
ដែលអាចបម្រើយើងប្រកបដោយសក្ដានុពល ។
មួយ
សំឡេងរបស់អ្នក នឹងធ្វើឲ្យសង្គមអ្នកមានការផ្លាស់ប្ដូរ
មានវឌ្ឍនភាព នៅពេលដែលអ្នកប្រើប្រាស់សិទ្ធិរបស់អ្នកបានត្រឹមត្រូវ
និង ប្រកបទៅដោយការពិចារណាខ្ពស់បំផុត ៕
0 comments:
Post a Comment