ក្រៅពីឥទ្ធិពលដ៏ខ្លាំងក្លា
ដែលអាណាខេត្តមួយចំនួនអតីតព្រះរាជាណាចក្រឥណ្ឌាបានជះទៅលើសង្គម
និងជនជាតិខ្មែរ យើងអាចសំគាល់ថា
កោះស្រីសង្កាបានបំពេញនាទីមួយសំខាន់ដែរ។
ព្រះរាជាណាចក្រកម្ពុជាបុរាណគឺ នគរភ្នំ
បានជួបប្រទះនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើន
ដែលបានផ្លាស់ប្តូរទម្រង់វប្បធម៌មន-ខ្មែរ
ដែលមានអាយុរាប់ម៉ឺនឆ្នាំមុនគ្រិស្តសករាជ
ហើយបានធ្វើឲ្យជនជាតិខ្មែរក្លាយទៅជាវប្បធម៌អរិយធម៌ដ៏ខ្ពស់ខ្ពស់
ឧត្តុង្គឧត្តមក្នុងឧបទ្វីបឥណ្ឌូចិន ដែលនាសម័យបុរាណនោះ មាននគរចំប៉ា
ភូមានិងឥណ្ឌូនេស៊ី។
ព្រឹត្តិការណ៍សំខាន់ជាងគេបំផុត គឺការផ្សព្វផ្សាយវប្បធម៌ឥណ្ឌាក្នុងអតីតព្រះរាជាណាចក្រភ្នំនូវលទ្ធិ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដែលជាប្រភពនៃវឌ្ឍនភាពសង្គម សេដ្ឋកិច្ច និងនយោបាយ។ ថ្វីត្បិតតែវប្បធម៌ អារ្យធម៌ខ្មែរ នៅរក្សារហូតដល់សព្វថ្ងៃនេះ នូវស្លាកស្នាម ពោលគឺអនុភាពរបស់វប្បធម៌ឥណ្ឌា ក៏ប៉ុន្តែបញ្ហាដែលសំខាន់ ដែលគេរមែងតែភ្លេច គឺវិភាគទាននៃវប្បធម៌ឥណ្ឌាមកពីកោះស្រីលង្កា ក្នុងការកសាងខឿនវប្បធម៌ខ្មែរយើង។ តាមពិត ដូចអាណាខេត្តនានា ប្រទេសស្រីលង្កាបានជះឥទ្ធិពលវប្បធម៌បែបពុទ្ធិសាសនាលើប្រទេសខ្មែរ បុរាណយ៉ាងខ្លាំងក្លាបំផុត។ ចំពោះបញ្ហានេះ ជាបឋមយើងអាចលើកកំណត់ហេតុដែលមានក្នុងទំនាយព្រះឥន្ទ្រ ក្នុងរជ្ជកាលរបស់ព្រះកេតមាលា មុនការនិមន្តព្រះឧបជ្ឈាមួយព្រះអង្គពីលង្កា ដោយព្រះឥន្ទ្រកុមារ ដែលគ្រងរាជក្នុងតំបន់គោកធ្លក។ ព្រឹត្តិការណ៍នេះ ថ្វីត្បិតតែមានលក្ខណៈជារឿងនិទានក៏ដោយ ក៏ប៉ុន្តែបង្កប់នូវព្រឹត្តិការណ៍ ហើយយើងពុំអាចតាំងកាលបរិច្ឆេទជាប្រវត្តិសាស្ត្រយ៉ាងប្រាកដ ពីព្រោះវាទាក់ទងទៅនឹងការហូរចូលនៃលទ្ធិព្រះពុទ្ធសាសនាហិនយាន និងការនិមន្តនៃព្រះសង្ឃពីកោះស្រីលង្កាផ្ទាល់ ក្នុងទឹកដីខ្មែរបុរាណ ដែលមានទំហំដ៏ធំធេងមហាសាល។ តំបន់គោកធ្លកតែងនឹងធ្លាប់ទទួលសួយសារពីនគរបឹងណោង ស្នោរ (អ៊ូថង-អយុធ្យា) ដូចនគរឯទៀតៗដែរ។ នគរគោកធ្លកបានកសាងព្រះពុទ្ធរូប ហើយយកគម្ពីរព្រះសូត្រអំពីណោងស្នោរ (បឹងស្នោរ) និងព្រះវិន័យពីនគរចម្ប៉ាសាក់ ដែលជាសម្ព័ន្ធរដ្ឋ ឬស្រុកចំណុះរបស់នគរគោកធ្លក មុនការបង្កើតរដ្ឋថៃ និងឡាវ នាស.វទី១៣ នៃគ.ស។
ក្រៅពីនេះក្នុងច្បាប់ព្រះរាជពង្សាវតារក៏បានគូសបញ្ជាក់អំពី ការមកដល់ក្នុងចក្រភពភ្នំ នូវព្រះគម្ពីរត្រីបីតកដែរ ដែលមានប្រភពចេញពីកោះស្រីលង្កា នៅសម័យកាលមួយដែលពុំអាចកំណត់បាន។ ដោយឡែក ព្រះរាជពង្សាវតារវត្តទឹកវិលក៏បានឲ្យដឹងបន្ថែមទៀតថា ដោយព្រះកេតមាលាមិនដើរតាមគន្លងធម៌ព្រះឥន្ទ្រធិរាជ បានចាត់ព្រះវិស្សកម្មទេវបុត្រ ឲ្យទៅនិមន្តព្រះអានន្ន និងព្រះសង្ឃចំនួន៧អង្គពីស្រីលង្កាទៅមហានគរឥន្ទិបត្តិបុរី ដើម្បីប្រៀនប្រដៅ។
អ្វីដែលពោលខាងលើ អាចនឹងបញ្ជាក់នូវទំនាក់ទំនងខាងវប្បធម៌ និងសេដ្ឋកិច្ចរវាងខ្មែរ និងឥណ្ឌា តាំងតែយូរយាណាស់មកហើយ ហើយដោយឡែកតួនាទីនៃកោះលង្កាក្នុងការផ្សព្វផ្សាយនូវលទ្ធិ ព្រះពុទ្ធសាសនាហិនយាន ក្នុងអតីតចក្រភពភ្នំ ដែលជាព្រះរាជាណាចក្រខ្មែរដំបូងបង្អស់។ ចំណុចមួយទៀត ដែលស្ថិតក្នុងបុព្វសម័យ ក្នុងរជ្ជកាលរបស់ព្រះកុមារារាជ គេឃើញព្រះអង្គបានផ្ញើរសារថ្វាយព្រះរាជាស្តេចស្រីលង្កា ដើម្បីជួយផ្សព្វផ្សាយ និងរៀបចំវិស័យសាសនានៅក្នុងកោះគោកធ្លក។
រួមសេចក្តីមក តាមរយៈឯកសារខ្មែរជាច្រើន ដែលយើងបានពិនិត្យ ហើយស្ថិតនៅចំពោះព្រឹត្តិការណ៍ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ក៏ប៉ុន្តែបានកើតឡើងក្នុងសម័យកាលមួយដែលពុំអាចតាំងសម័យកាលឲ្យបាន ត្រឹមត្រូវប្រាកដបាន។ នេះជាការកត់សំគាល់របស់យើង។ ដោយសំអាងទៅលើហេតុការណ៍និងហេតុផលដែលបានវិភាគខាងលើ យើងអាចបញ្ជាក់នូវឥទ្ធិពលផ្នែកវប្បធម៌ស្រីលង្កាលើសង្គមខ្មែរបុរាណ នាសម័យបុរាណ ហើយទំនាក់ទំនងនេះត្រូវបន្តរហូតដល់សម័យវប្បធម៌បាយ័ន។ គួររំលឹកថា ព្រះរាជបុត្រមួយអង្គរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺព្រះអង្គម្ចាស់តាមលិន្ទ បានយាងទៅចម្លងធម៌នៅកោះស្រីលង្កា នៅក្នុងប្រតិភូសង្ឃមួយដឹកនាំដោយព្រះសង្ឃមន។
សរុបសេចក្តីមក ដូចប្រទេសឥណ្ឌាដែនដីគោក កោះឥណ្ឌាស្រីលង្កាបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយលទ្ធិព្រះពុទ្ធសាសនាហិនយាន ឬថេរវាទ ទៅលើសង្គមខ្មែរខ្លាំងក្លា។ ដូច្នេះហើយបានជាយើងបានឃើញមានការរំលឹកប្រព្រឹត្តការនេះឡើង តាមរយៈរឿងព្រេង និងកំណត់ហេតុមួយចំនួនក្នុងច្បាប់ព្រះរាជពង្សាវតារខ្មែរ និងតម្រានានាមួយចំនួន។ វត្ថុបំណងរបស់ខ្មែរមួយចំនួន ដែលជាការចងចាំតៗគ្នា។
បើយើងប្រៀបធៀបបុរាណវត្ថុមួយចំនួនដូចជា អង្កាំ និងត្រា មានអក្សរឆ្លាក់ពីលើជាដើម ដែលបានមកពីការធ្វើកំណាយបែបវិធីសាស្ត្រ នៅកោះស្រីលង្កា និងវត្ថុសិល្បៈនៅអង្គរបុរី និងអូរកែវ យើងនឹងឃើញភាពស្រដៀងគ្នា គួរឲ្យកត់សម្គាល់។ គឺហេតុផលខាងលើនេះហើយដែលនាំឲ្យយើងសន្និដ្ឋានថា ចាប់តាំងពីដើមស.វទី១នៃគ.ស កោះស្រីលង្កា ដែលមានកំពង់ផែសមុទ្រធំៗនោះ ពិតជាបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនូវវប្បធម៌ឥណ្ឌា យ៉ាងប្រាកដ៕ (ម.ត្រាណេ)

0 comments:
Post a Comment