អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, January 26, 2014

វិធីព្យាបាលជំងឺហៀរសំបោរ ឱ្យជាសះស្បើយ បានឆាប់រហ័ស ដោយធម្មជាតិ

ជំងឺហៀរសំបោរជាប្រភេទជំងឺធម្មតាមួយ ដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប ហើយវាជាជំងឺមួយដ៏រំខាន  ដល់អ្នកគ្រប់ពេលវេលា។ ជំងឺហៀរសំបោរ  អាចកើតឡើងដោយសារតែ  ការផ្លាស់ប្តូរអាកាសធាតុត្រជាក់ខ្លាំង ដែលបណ្តាលឱ្យមានជំងឺផ្តាសាយ ឬ ត្រូវនឹងទឹកភ្លៀង ជាដើម។ល។ ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ  ព្យាបាលកំចាត់ជំងឺហៀរសំបារបានដោយធម្មជាតិ និង ឆាប់រហ័សបំផុត។ ទឹកអំបិល៖ គឺជាវិធីព្យាបាលជំងឺហៀរសំបោរ  បានដោយខ្លួនឯង  យ៉ាងប្រសើរបំផុត...

ស៊ុន អ៊ូខុង ទិញសំបុត្ររថភ្លើង ទៅចូលឆ្នាំ នៅឯស្រុកកំណើត

និស្សិតម្នាក់បានតែងខ្លួនជា ស៊ុន អ៊ូខុង  តួអង្គក្នុងខ្សែភាពយន្ដបុរាណចិន   “ថាងចេងចម្លងធម៌”  ដើម្បី​តម្រង់ជួរ ទិញសំបុត្ររថភ្លើង ទៅចូលឆ្នាំនៅឯស្រុក​កំណើត។ សកម្មភាពចម្លែកនេះ ធ្វើឱ្យ អ្នកដំណើរ មានការភ្ញាក់ផ្អែលជាខ្លាំង។ យោងតាមទំព័រ Sina ស៊ុន អ៊ូខុង បានបង្ហាញខ្លួន កាលពីថ្ងៃទី ២៥មករា កន្លងទៅ នៅចំណតរថ ភ្លើង​ក្រុងប៉េកាំង ហើយបានឈរតម្រង់ជួរ រង់ចាំទិញសំបុត្ររថភ្លើង ធ្វើដំណើរទៅស្រុកកំណើត ជួបជុំពុកម្ដាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នាពេលខាងមុខ។ បុរសដែលបានតុបតែងខ្លួនជា...