និស្សិតក្រីក្រក៏មានឱកាសក្លាយជាអ្នកជំនាញ IT ពិតប្រាកដដែរ Trackback
ជាមួយ
ចក្ខុវិស័យដ៏វែងឆ្ងាយ
ក្នុងការជំរុញឲ្យសិស្សនិស្សិតក្រីក្រនៅជនបទដាច់ស្រយាលដែល
ចូលចិត្តនិងចាប់អារម្មណ៍មុខជំនាញព័ត៌មានវិទ្យា អង្គការ Passerelles Numériques Cambodia (PN) ដែលប្ដូរឈ្មោះពី CIST
គឺជាស្ថាប័នបណ្តុះបណ្តាលដ៏សំខាន់មួយនៅប្រទេសកម្ពុជា
ដែលទទួលបណ្តុះបណ្តាលមុខជំនាញព័ត៌មានវិទ្យា
ដល់និស្សិតក្រីក្រកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ
តាមរយៈការផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ។
កញ្ញា Nimol Sahak បុគ្គលិកទំនាក់ទំនងការសិក្សារបស់អង្គការ PN
បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ PN
តែងតែផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រកម្ពុជារាប់រយនាក់
មកតាមបណ្តាខេត្តនានាឲ្យទទួលការអប់រំជំនាញព័ត៌មានវិទ្យាដោយឥត
បង់ថ្លៃពីអង្គការ។
ការបណ្ដុះបណ្ដាលនេះមិនតម្រូវឲ្យមានការបង់ថ្លៃនោះទេ
គឺរាល់ការចំណាយទាំងអស់ជាបន្ទុក
និងការទទួលខុសត្រូវរបស់អង្គការផ្ទាល់
ក្នុងនោះរួមមានការស្នាក់នៅ ការហូបចុក
និងសម្ភារៈឧបទេសសិក្សាដទៃទៀត។
យ៉ាង
ណា កញ្ញាថា
មុនដែលសិស្សក្រីក្រទាំងនោះអាចទទួលបានសិក្សាទាំងនេះ
គឺត្រូវឆ្លងកាត់ការធ្វើតេស្ត និងសម្ភាសន៍ប្រកបដោយតម្លាភាព
និងម៉ត់ចត់បំផុតដើម្បីស្វែងរកនិស្សិតដែលក្រីក្រ
និងខ្វះលទ្ធភាពពិតប្រាកដ។
“គោល
ការណ៍អង្គការគឺព្យាយាមធ្វើយ៉ាងណា
ឲ្យនិស្សិតចេញពីត្រកូលអ្នកក្រខ្សត់ទាំងនេះ មានជំនាញច្បាស់លាស់
ចេះធ្វើការប្រកបដោយគុណភាព។ ហេតុដូច្នេះហើយ
បានជាកៅអីអាហារូបករណ៍ដល់និស្សិតទាំងនោះ ត្រូវឆ្លងកាត់ការប្រឡង សមត្ថភាពពួកគេជាច្រើនដំណាក់កាល ជាពិសេសគឺស្ថានភាពជាក់ស្ដែងដែលពួកគេកំពុងរស់នៅ”។
បន្ថែម
ពីនេះ
និស្សិតជានារីត្រូវបានលើកទឹកចិត្តតាមរយៈការកំណត់ឲ្យមាន
ចំនួន ២ ភាគ ៣ នៃចំនួនសរុបវគ្គសិក្សាក្នុងឆ្នាំនីមួយៗ។
ក្រៅ
ពីសិក្សាលើមុខជំនាញដែលមានស្រាប់
អង្គការក៏មានវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស
និងវគ្គខ្លីៗមួយចំនួនទៀតពាក់ព័ន្ធនឹងអាកប្បកិរិយានៅកន្លែងធ្វើ
ការ ក៏ដូចជានៅក្នុងសង្គមផងដែរ
ដើម្បីឲ្យពួកគេទទួលបាននូវអ្វីដែលជាតម្រូវការទីផ្សារការងារ
បច្ចុប្បន្ន។លោក Martin Hirsch និយាយថា លោកពិតជាកោតសរសើរចំពោះការងាររបស់អង្គការមួយនេះ ដែលបានរួមចំណែក ជួយនិស្សិតក្រីក្រកម្ពុជាតាមរយៈការផ្តល់ការបណ្តុះបណ្តាលមុខ ជំនាញប្រកបដោយគុណភាព ដើម្បីអាចឲ្យពួកគេមានឃ្លាតឆ្ងាយពីភាពក្រីក្រ និងកសាងជីវភាព និងអនាគតកាន់តែប្រសើរទៅថ្ងៃអនាគត។
Passerelles Numeriques Cambodia ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលផ្ដោតលើការបណ្ដុះបណ្ដាលការសិក្សា លើមុខជំនាញព័ត៌មានវិទ្យាចំនួនពីរគឺ ជំនាញគ្រប់គ្រងបណ្ដាញ Systems and Network Administrator (SNA) និងជំនាញសរសេរកម្មវិធីលើគេហទំព័រ Web Programmer។
ស្ថិតក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងបង្កើតឱកាសការងារដល់យុវវ័យកម្ពុជា តាមរយៈសកម្មភាពអប់រំ អង្គការ PN ចាប់តាំងពីបង្កើតដំបូងនៅឆ្នាំ ២០០៥ រហូតមកទល់បច្ចុប្បន្នអង្គការបានបណ្ដុះបណ្ដាលសិស្សនិស្សិតបានចំនួន ៤៥៨ នាក់ ហើយសិស្សនិស្សិតមួយចំនួនធំក៏កំពុងតែធ្វើកម្មសិក្សា និងបម្រើការងារនៅតាមបណ្ដាក្រុមហ៊ុនជាដៃគូជាង ១៧០ ក្រុមហ៊ុនផងដែរ៕
0 comments:
Post a Comment