ក្រសួងអប់រំយុវជន និងកីឡា បានដាក់បញ្ចូលកម្មវិធីសិក្សាភាសាអង់គ្លេស
នៅថ្នាក់បឋមសិក្សាចាប់ពីឆ្នាំ២០១៣ នេះទៅ។
នេះបើយោងតាមប្រសាសន៍របស់លោក សំ សេរីរ័ត្ន អគ្គនាយកដ្ឋានអប់រំ
នៃក្រសួងអប់រំ យុវជន និងកីឡា។
លោកបានបន្ថែមថា ការដាក់បញ្ចូលកម្មវិធីសិក្សាភាសាអង់គ្លេសនេះ មានចាប់ពីថ្នាក់ទី៤ ឡើងទៅ។
លោក រ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែង អបអរសាទរចំពោះគម្រោងថ្មី
របស់ក្រសួងអប់រំ និងចាត់ទុកថា
នេះគឺជាភាពចាំបាច់មួយសម្រាប់យុវជន បន្ទាប់ពីភាសាជាតិ
ខណៈរយៈពេលដ៏ខ្លីខាងមុខអាស៊ានទាំងមូល នឹងធ្វើសមាហរណកម្មបញ្ចូល
គ្នា។ លោកបានបន្ថែមថា បច្ចុប្បន្ននេះ ភាសាអង់គ្លេស
ត្រូវបានដាក់បញ្ចូល
ក្នុងកម្មវិធីសិក្សាត្រឹមអនុវិទ្យាល័យតែប៉ុណ្ណោះ។
ដូច្នេះវាកាន់តែងាយស្រួលបន្ថែមទៀតសម្រាប់កុមារនៅក្មេងខ្ចី
ក្នុងការចាប់យកភាសាអង់គ្លេស៕
0 comments:
Post a Comment