បើនិយាយពីតន្ត្រីករវីយោឡុងឯករួម ជំនាន់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ប្រហែលជាទស្សនិកជន ឬអ្នករួមជំនាន់ភាគច្រើនបានស្គាល់ច្បាស់ណាស់ថា ជាតន្ត្រីកររូបណា។ នោះជាលោក អ៊ុំ ដារ៉ា ដែលសព្វថ្ងៃមានវ័យកាន់តែចំណាស់រស់ និងរស់នៅជាមួយជរាភាពជាលក្ខណៈសាមញ្ញក្រោមការថែទាំយ៉ាងដិតដល់ពី កូនចៅ។
កញ្ញា សំ ថារ័ត្ន និងឪពុក,អតីតតន្ត្រីករវីយោឡុងឯកជំនាន់លោក ស៊ីន ស៊ីសាមុត
សមត្ថភាព និងស្នាដៃរបស់លោក
បានធ្វើឲ្យកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ
រហូតមានការប្រសិទ្ធិនាមថា “តន្ត្រីករវីយោឡុងឯក”
ទៀតផងក្នុងទសវត្ស៧០ ក្នុងចំណោមតន្ត្រីករផ្សេងទៀត។
ទោះបីជាយ៉ាងណា លោក អ៊ុំ ដារ៉ា មិនដែលបោះបង់ចោលឧបករណ៍វីយោឡុង
ដែលលោកស្រលាញ់ស្ទើរស្មើជីវិតនោះម្ដងណាឡើយ
ខណៈដែលអ្នករួមជំនាន់ភាគច្រើនបានមើលរំលងទៅហើយនោះ។
ថារ័ត្ន កូនស្រីតន្រ្តីករ អ៊ុំ ដារ៉ា និងតួសម្ដែងប្រុស,កម្មវិធីសម្ពោធរឿង
ជាមួយគ្នានេះ បើក្រឡេកមកមើលកូនចៅនៃអតីតតន្ត្រីកររូបនេះ
ហាក់ដូចជាមិនមានកូនណាម្នាក់ស្នងជំនាញតន្ត្រីពីលោកឡើយ
ដោយងាកទៅចាប់អារម្មណ៍លើជំនាញផ្សេងតាមចំណូលចិត្តរបស់ពូកគេទៅ
វិញ។ ជាក់ស្ដែង កញ្ញា សំ ថារ័ត្ន
ដែលជាកូនស្រីបង្កើតនោះបែរជាចាប់អារម្មណ៍លើក្បាច់គុនល្បុក្កតោ
ឯណេះវិញ ដែលផ្ទុយគ្នាស្រឡះពីជំនាញរបស់ឪពុក
និងមានចំនួនស្ត្រីតិចតួចបំផុត។ប៉ុន្តែយ៉ាងណា ដោយក្ដីស្រលាញ់ និងការខិតខំប្រឹងប្រែងនោះ ថារ័ត្ន បាននាំមោទនភាពដល់ខ្លួន គ្រួសារ និងសង្គមជាតិដែរ ចំពោះអ្វីដែលនាងស្រលាញ់ ដោយនាងបាននាំមរតកដូនតាមួយនេះទៅកាន់ឆាកអន្តរជាតិ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង។ ក្រៅពីនេះ ក៏បាននាំក្បាច់កុនពិតមកសម្ដែងក្នុងភាពយន្តមួយមានចំណងជើងថា “កណ្ដាប់ដៃទីក្រុង ប៉ះជង្គង់ជនបទ”ទៀតផង។ ហើយនេះក៏ជាភាពយន្តខ្មែរដំបូង ដែលប្រើក្បាច់គុនខ្មែរពិតៗមកបង្ហាញទស្សនិកជនរួមមាន “ល្បុក្កតោ” និងយុទ្ធក្រម “ខម” ជាដើម។
ថ្វីបើជាកូនស្រី តែថារ័ត្ន អាចបីឪពុក និងថែទាំលោកអ្នកមានគុណ បានយ៉ាងល្អ
លោក អ៊ុំ ដារ៉ា ដែលបានចំណាយពេលស្ទើរពេញមួយជីវិតរបស់លោក
លើវិថីសិល្បៈតាំងពីយុវវ័យ លុះវប្បធម៌សិល្បៈត្រូវបានបំផ្លាញ
ដោយរបបកម្ពុជាប្រជាធិបតេយ្យនោះ លោកអ៊ុំ ដារ៉ា
បានសរសេរបទចម្រៀងបានជាង៥០បទ
ដែលបទចម្រៀងសរសេរនោះភាគច្រើនឲ្យអ្នកស្រី រស់ សេរីសុទ្ធា
ជាអ្នកច្រៀង។ បទចម្រៀងដែលលោកសរសេរដំបូងនោះ គឺបទ
“ឈប់ស្រឡាញ់អូនទៅ” បទនេះសរសេរក្នុងឆ្នាំ ១៩៥៧ យកទៅឲ្យអ្នកស្រី
រស់ សេរីសុទ្ធា ច្រៀង ប៉ុន្តែបទនេះ ថតចូលថាសក្នុងឆ្នាំ១៩៧៤៕
0 comments:
Post a Comment