លោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានអំពាវនាវសុំប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិមេត្តាជួយដល់មន្ទីរពេទ្យកុមារមួយនេះសាជាថ្មី។
សេចក្ដីអំពាវនាវ ដែលទើបបង្ហោះកាលពីមួយម៉ោងមុននេះបានឲ្យដឹងថា ដូចយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិលើស្ថានការណ៍ថ្មី ៗក្នុងប្រទេសកម្ពុជា មូលនិធិរបស់លោកកំពុងទទួលបានការបរិច្ចាគតិចទៅៗ ជាងឆ្នាំ២០១២ នៅពេលដូចគ្នា។
លោកវេជ្ជបណ្ឌិតបន្ថែមថា៖ “នេះជាពេលដ៏តឹងតែងមួយនៅក្នុងប្រទេសកម្ពុជា ព្រោះចំនួនក្មេងធ្លាក់ខ្លួនឈឺត្រូវបាននាំយកមកព្យាបាលច្រើនឡើង ៗជាបន្តបន្ទាប់នៅមន្ទីរពេទ្យរបស់យើង”។
លោកបង្ហាញពីចំនួនកុមារឈឺថា គិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា កុមារដែលអាចសម្រាកព្យាបាលនៅខាងក្រៅមន្ទីរពេទ្យមានចំនួន៦២០ នាក់ ខណៈដែលកុមារឈឺខ្លាំងត្រូវអនុញ្ញាតឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យ តែម្ដងមាន២១៣នាក់។ នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា (រំលងមួយថ្ងៃ) កុមារអាចសម្រាកព្យាបាលខាងក្រៅមន្ទីរពេទ្យកើនចំនួន៣៣៥៩នាក់ ខណៈកុមារឈឺធ្ងន់ត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏កើន ចំនួន៤០៥នាក់។ មានការវះកាត់ចំនួន៦៦ និងការសំរាលកូនចំនួន៥៥។
លោកបន្ថែមថា ការព្យាបាលទាំងអស់គឺពុំគិតថ្លៃទេ សូម្បីថ្នាំពេទ្យក្ដី។ ចំណែកឪពុកម្ដាយរបស់កុមារដែលឈឺនោះក៏ក្រីក្រទៅទៀត។ ពេទ្យគន្ធបុប្ផាគឺកំពុងព្យាបាល៨៥ភាគរយនៃកុមារកម្ពុជាដែលធ្លាក់ ខ្លួនឈឺទាំងអស់ ក្នុងករណីមានផ្ទុះជំងឺគ្រុនឈាម មន្ទីរពេទ្យនេះនឹងព្យាបាលកុមារកម្ពុជារហូតដល់៩២ភាគរយឯណោះ។
លោកវេជ្ជបណ្ឌិត Beat Richner បន្តថា ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយ១២ម៉ឺនដុល្លារ។ បើគ្មានការបរិច្ចាគ និងការចូលរួមគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាទេ កុមារកម្ពុជា ដែលមានជំងឺអាចនឹងស្លាប់បាន៕
0 comments:
Post a Comment