ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេល១ឆ្នាំ
ចំនួន ២០ រូប ដើម្បីបម្រើការងារ
ក្នុងអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈ
ដោយ ក្នុងនោះ ១២ រូប
ត្រូវធ្វើការងារផ្តោតលើការវិភាគម៉ាក្រូសេដ្ឋកិច្ច និង៨
រូបទៀត ផ្តោតលើការងារស្ថិតិ និងការព្យាករណ៍សេដ្ឋកិច្ច។
បេក្ខជន បេក្ខនារី ដែលត្រូវបានជ្រើសរើស
នឹងទទួលបានការបណ្ដុះបណ្ដាល
បំប៉នជំនាញផេ្សងសេដ្ឋកិច្ចផេ្សងៗតាមការចាំបាច់
ដើម្បីពង្រឹងប្រសិទ្ធិភាព និងសមត្ថភាពការងារ
ជាមួយប្រាក់បៀវត្សសមរម្យ។ បន្ទាប់ពីបញ្ចប់ការងារឆ្នាំទី១
មន្រ្តីទាំង២០ រូប នឹងទទួលបានការវាយតម្លៃលើសមិទ្ធកម្មការងារ
ដើម្បីពិនិត្យលទ្ធផលដាក់បញ្ចូល ក្នុងក្របខ័ណ្ឌមន្រ្តីរាជការ
បម្រើការងារ ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!
Friday, November 15, 2013
ក្រសួងសេដ្ឋកិច្ចជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ១ឆ្នាំ២០រូប
Friday, November 15, 2013
No comments
បេក្ខជន បេក្ខនារី ដែលទទួលបានការជ្រើសរើស បឋមនឹងត្រូវចូលរួម ការប្រឡងសរសេរ
ដើម្បីបញ្ជាក់ពីសមត្ថភាពភាពជំនាញផ្នែកសេដ្ឋកិច្ច
និងសមត្ថភាពភាសាអង់គ្លេស (ការប្រឡង
ភាសានឹងត្រូវលើកលែងចំពោះបេក្ខជន បេក្ខនារី ទាំងឡាយណា
ដែលមានពិន្ទុយ៉ាងហោចណាស់ TOEFL ៥៣០ ឬ IELTS ៥.0
ដែលមានអាយុកាលមិនលើសពី ២ ឆ្នាំ)។
បេក្ខជនមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបការងារ មក
អ៊ីមែលមក narin_kruy@mef.gov.kh ដោយបញ្ជាក់ពីជម្រើសក្នុង subject
Line: “Economic Policy” ឬ “Statistics” ។
ការទទួលពាក្យចាប់ផ្តើមពីថ្ងៃទី ១-៣០ វិច្ឆិកា ឆ្នាំ២០១៣
ត្រឹមម៉ោង ១៧:០០។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង កញ្ញា គ្រុយ
ណារិន ទូរសព្ទលេខ ០៧៧ ២០៦ ៥៦០។ បេក្ខនារី
នឹងទទួលបានការផ្តល់អាទិភាពជាពិសេស សម្រាប់ការជ្រើសរើសនេះ៕
0 comments:
Post a Comment