
ប្រហុកខ្ចប់ដោយស្លឹកចេកស្រស់ៗកំពុងប្រែពណ៌ទៅជាក្រហមក្រមៅដោយសារតែអំណាចរងើកភ្លើងពណ៌ក្រហម បាន
បង្ហើរក្លិនឈ្ងុយរបស់
ខ្លួនទាក់ចិត្តប្រជាជនខ្មែរដែលមានវប្បធម៌និយមបរិភោគម្ហូបនេះ។
បើអ្នកទ្រាន់នឹងអាហារនៅរដូវបុណ្យភ្ជុំ
ដែលមានជាតិខ្លាញ់ច្រើន
តោះទៅសាកភ្លក្សប្រហុកអាំងកាត់ខ្លាញ់ម្តងមើល៍!

គ្រាន់តែហែកកញ្ចប់ស្លឹកចេកចេញភ្លាម ក្លិនឈ្ងុយគ្រឿងប្រហុក
និងស្លឹកក្រូចសើចហើរមកប៉ះច្រមុះអ្នកមុនគេ។
ចំណែកឯសាច់ប្រហុកវិញពណ៌លឿងស្រស់
ហើយត្រប់ពុតលំញងសម្ងំលាក់ខ្លួនពួនយកជាតិអប់ក្លិនក្នុងប្រហុក
អាំងនោះតែម្ដង។ ដាក់ទឹមនឹងអន្លក់
បៃតងស្រស់ខ្ចី ប្រហុកអាំងបែបស្រែកំពុងអន្ទងចិត្តអ្នកញុំា ឃើញហើយលេបទឹកមាត់មិនញុំាមិនបានទេ។
គ្រាន់តែហៀបដាក់ចូលទៅក្នុងមាត់
ក្លិនឈ្ងុយងប់ពេញច្រមុះតែម្ដង។ សាច់ប្រហុក
និងសាច់ជ្រូកជញ្ជ្រំចូលជាតិគ្នាបានល្អ គ្មានឆ្អឹង មិនស្កាត
ហើយរសជាតិមិនប្រៃពេក និងមិនជូរពេក។
ទំពាក្រឹបៗប៉ះនឹងគ្រាប់ក្រសាំងមួយៗ
ហើយប៉ះនឹងអន្លក់ត្រួយខ្ចីស្រួយស្រឹបទៀត រឹតបង្កើនរសជាតិ
និងមានអារម្មណ៍ថាកំពុងញុំាអាហារបែបស្រុកស្រែថ្មីៗ
និងស្រស់អីចឹង!
អ្នកស្រី កុក លក្ខណា ម្ចាស់តូបម្ហូបស្រែក្បែរវត្ត
បានប្រាប់ឲ្យដឹងថា
ប្រហុកអាំងនេះគឺប្រើប្រាប់ប្រហុកសាច់ត្រីកំភ្លាញមកពីសៀមរាប
ហើយគ្មានឆ្អឹង
ដែលធ្វើឲ្យអ្នកទទួលទានបានយ៉ាងជិតស្និទ្ធមិនបារម្ភរឿងស្លាក់
ឆ្អឹងឡើយ។ គាត់បានបន្តទៀតថា
បើសិនចង់ឲ្យប្រហុកកាន់តែមានរសជាតិងំឈ្ងុយទៅទៀតនោះ
ត្រូវខ្ចប់អាំងនឹងស្លឹករមៀត។ ដោយឡែក
ប្រហុកអាំងមួយកញ្ចប់នេះមានតម្លៃ៤០០០រៀល។
ប្រហុកអាំងនេះមានលក់នៅផ្ទះលេខ ៣៤៦ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ភ្នំពេញ (ទល់មុខវត្តមហាមន្ត្រី)៕
0 comments:
Post a Comment