ក្ដាមសមុទ្រដែលស្រោចដោយខ្ទិះដូង ខ្លួនឡើងពណ៌លឿងរលោង មានទាំងគ្រឿងឈ្ងុយអប់ជាប់ពីលើផង លម្អដោយស្លឹកខ្លឹមពណ៌បៃតងស្រស់ កំពុងបញ្ចេញសម្រស់ ធ្វើឲ្យទប់ចិត្តលេបទឹកមាត់មិនបាន។
គ្រាន់តែខាំមួយក្រឹប
ជាតិខ្ទិះមិនប្រៃពេក មិនផ្អែមពេក ជ្រាបពេញអណ្ដាត។
សាច់ក្ដាមពណ៌សទន់ចូលជាតិសព្វគ្រឿង
រីឯដង្កៀបក្ដាមវិញមានសាច់ឡើងណែន
គ្រាន់តែចាប់កាច់ភ្លាមទឹកខ្ទិះគ្រឿងក៏ហូរចេញមក។
ចំណែកគ្រឿងវិញមានបង្កប់ទៅដោយខ្ទឹម រមៀត មានក្លិនប្រហើរ
តែមិនស្កាតជាប់ធ្មេញ ឬអណ្ដាត ញុំាហើយមិនទ្រាន់សោះ។
ចុះមានអ្នកណាចូលចិត្តជញ្ជក់ជើងក្ដាមទេ?
ចង់ភ្លក្សរសជាតិក្តាមខ្ទិះបែបស្រុកស្រែនេះ អ្នកអាចទៅរកបាននៅផ្ទះហាងម្ហូបស្រែក្បែរវត្ត ទល់មុខវត្តមហាមន្ត្រី៕
0 comments:
Post a Comment