YouTube
ជាគេហទំព័រដ៏ល្បីល្បាញមួយ
ដែលមានការពេញនិយមគ្រប់ស្រទាប់វ័យទាំងអស់
ព្រោះថាគេហទំព័រមួយនេះបានប្រមូលផ្តុំដោយបទចម្រៀង
និងវីដេអូដ៏មានប្រយោជន៍ជាច្រើនសម្រាប់ប្រិយមិត្តទស្សនាកម្សាន្ត។
កាន់តែពិសេស និងគួរឲ្យចាប់អារម្មណ៍ដោយថ្មីៗនេះ
យុវជនខ្មែរមួយក្រុមបានបកប្រែភាសាជាតិរបស់ខ្មែរ
នៅលើគេហទំព័រដ៏ល្បីល្បាញបំផុតលើពិភពលោកមួយនេះ។
លោក ពេជ្រ វីរៈ ប្រធាន Google
Business Group ភ្នំពេញ បានឲ្យដឹងថា
ពិតណាស់ដែលមានការការបកប្រែភាសាជាតិខ្មែរ
នៅលើគេហទំព័រកម្សាន្តដ៏ល្បីល្បាញបំផុតរបស់ពិភពលោក YouTube
កាលពីពេលថ្មីៗនេះ។
YouTube
មានការពេញនិយមបំផុត
ព្រោះវាជាគេហទំព័រមួយដែលមានប្រមូលផ្តុំដោយវីដេអូកម្សាន្តដូចជា
ចម្រៀង ភាពយន្ត និងឯកសាររាប់លាន
សម្រាប់ឲ្យប្រិយមិត្តអាចចូលឆែកកម្សាន្តបានយ៉ាងរីករាយ។
បន្ថែមពីនោះ YouTube
ត្រូវគេចាត់ទុកដូចជាម៉ាស៊ីនដែលអាចដោះស្រាយរាល់ចម្ងល់ទាំងឡាយ
បានយ៉ាងមានប្រសិទ្ធភាព។
លោកបន្តថា YouTube បានដាក់បញ្ចូលនូវការបកប្រែជាភាសាខ្មែរតាំងពីថ្ងៃ ច័ន្ទ សប្ដាហ៍មុនមកម៉្លេះ។ ដោយហេតុថាមានការសហការរវាង YouTube និង Google Translate ទើបអាចបកប្រែរាល់អក្សរដែលរត់នៅលើវីដេអូគេហទំព័រ YouTube នោះ។
លោក ពេជ្រ វីរៈ បានបន្ថែមថា
សម្រាប់លោកគឺតែងតែជំរុញជានិច្ចក្នុងការបកប្រែភាសាខ្មែរក្នុង
Google Translate ឲ្យកាន់តែលក្ខណៈស្តង់ដាបន្ថែមទៀត
ដោយតែងតែយកពេលវេលាទៅបង្ហាត់បង្រៀនការបកប្រែនៅតាមហាងកាហ្វេ ,
សាកលវិទ្យាល័យ , អង្គការ ឫ ស្ថាប័នផ្សេងៗ
ដើម្បីឲ្យការបកប្រែជាភាសាខ្មែរត្រូវតាមវេយ្យាករណ៍ខ្មែរ និង
ត្រឹមត្រូវតាមក្បួនខ្នាត។
ដូចនេះលោករំពឹងទុកថា រាល់ការបកប្រែទាំងឡាយមិនថានៅលើ Google Translate ឫ នៅលើគេហទំព័រ YouTube និង គេហទំព័រផ្សេងៗទេ សង្ឃឹមថានឹងមានការអភិវឌ្ឍបន្តិចម្តងៗរហូតទទួលបានជោគជ័យនិងផ្លូវការ។
អានអត្ថបទ៖ Microsoft គ្រោងបង្កើតប្រព័ន្ធបកប្រែជាភាសាខ្មែរមិនឲ្យចាញ់ Google
អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!
Tuesday, November 19, 2013
អស្ចារ្យណាស់សូម្បីតែគេហទំព័រ YouTube ក៏មានបកប្រែភាសាខ្មែរដែរ
Tuesday, November 19, 2013
No comments
0 comments:
Post a Comment