លោកជាអ្នក
និពន្ធប្រលោមលោក និងទំនុកភ្លេងចម្រៀង
ដែលជាតម្រូវការខាងស្មារតីកម្សាន្តអារម្មណ៍
ដែលឆ្លងកាត់ច្រើនសម័យមកហើយ។
លោកបានទៅរស់នៅក្នុងប្រទេសន័រវែសតាំងពីឆ្នាំ២០០៤។
សូមចុចអាន៖ ចង់ដឹងថ្លៃខ្លួនតារាល្បីៗស្រុកខ្មែរអត់?
លោក និងភរិយា នៅប្រទេសន័រវែស
ភ្លេង និងចម្រៀងចេញពីរៀមច្បងល្បីល្បាញជាច្រើន
ដែលមានឥទ្ធិពលរស់នៅក្នុងមនោសញ្ចេតនាអ្នកស្ដាប់ខ្មែររាប់សិប
ឆ្នាំរហូតមកទល់នឹងពេលនេះ
ក៏ជាមនោសញ្ចេតនាកើតពីដំណក់ទឹកខ្មៅដ៏ផ្អែមល្ហែមរបស់លោកដែរ។
បុរសចំណាស់នេះមានរហស្សនាមថា “កវីម្ចាស់ស្ទឹងសង្កែ”។
មិនត្រឹមតែធ្វើឲ្យអ្នកស្ដាប់ខ្មែរទូទាំងកម្ពុជាកោតសរសើរ
ស្ញប់ស្ញែងមិនដាច់ពីមាត់នោះឡើយ សូម្បីតែសិល្បករបន្តវេន
និងអាជីវករឱកាសនិយមជាច្រើន
ឆ្លៀតធ្វើមានធ្វើបានដោយសារតែបញ្ញាញាណរបស់អ្នកនិពន្ធរូបនេះ
ដែរ។បច្ចុប្បន្ននេះ ទោះជារស់នៅក្រៅប្រទេសក្ដីក៏ស្នាដៃនិពន្ធរបស់លោកមិនបានបន្ថយ ដែរ ព្រោះលោកមិនមានចំណូលអ្វីសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារក្រៅពី ការនិពន្ធនោះឡើយ ហើយលោកក៏មិនបានអាស្រ័យផលអ្វីពីស្នាដៃធ្លាប់សាងពីមុននោះដែរ។ សូមទស្សនាវីដេអូចម្រៀងមួយចំនួនដើម្បីទស្សន៍ទាយថា បុរសរូបនេះជាអ្នកនិពន្ធរូបណា៕
កូនស្រីអ្នកនេសាទ
0 comments:
Post a Comment