ជាងបីឆ្នាំមកហើយ ដែលដំណឹងនៃការថតរឿងកម្រិតពិភពលោកចំណាយទុនដល់ទៅ ៧០លានដុល្លារនៅតែស្ងាត់ឈឹងដដែល ខណៈទស្សនិកជននៅតែមានការងឿងឆ្ងល់។
មជ្ឈដ្ឋានសិល្បៈ ក៏ដូចជាទស្សនិកជនចូលចិត្តតាមដានវិស័យភាពយន្តកំពុងតែមានការ ងឿងឆ្ងល់ថា តើហេតុអ្វីមកដល់ពេលនេះហើយគ្មានដំណឹងណាបន្តិចសោះ ទាក់ទងទៅនឹងការថតរឿងដ៏អស្ចារ្យមួយនេះ។ ម្យ៉ាងទៀតពួកគេកំពុងតែដាក់ការសង្ស័យថា រឿងនេះប្រហែលជាមិនអាចដំណើរការទៅបានទេ ព្រោះមិនមានធនធាន និងសម្ភារៈបច្ចេកទេសគ្រប់គ្រាន់ ហើយទំនងគ្រាន់តែជាឆាកល្ខោនធ្វើឱ្យប្រជាជនខ្មែររំភើបចិត្ត បន្តិចតែប៉ុណ្ណោះ។
អានអត្ថបទ៖ ភាពយន្តកម្រិតពិភពលោក”មហាអាណាចក្រខ្មែរ”
និស្សិតផ្នែកច្បាប់រូបនេះបន្តថា ការថតរឿងនេះទំនងជាគេធ្វើឲ្យតែប្រជាពលរដ្ឋខ្មែរមានការភ្ញាក់ ផ្អើលតែប៉ុណ្ណោះ មិនមានគម្រោងថតអ្វីឲ្យច្បាស់លាស់នោះទេ ព្រោះបើមិនដូច្នេះមកទល់នឹងពេលនេះ គួរតែមានតម្រុយអ្វីខ្លះហើយ មិនមែនស្ងាត់ដូច្នេះនោះទេ។
ឆ្លើយតបទៅនឹងការលើកឡើងថា ខ្សែភាពយន្តកម្រិតពិភពលោក ដែលចំណាយដើមទុនជាង ៧០លានដុល្លារជាខ្សែភាពយន្តខ្យល់ រដ្ឋលេខាធិការក្រសួងព័ត៌មានឯកឧត្ដម ម៉ៅ អាយុទ្ធ បានចូលរួមធ្វើសន្និសីទកាសែតជាមួយផលិតករ Hollywood អះអាងថា លោកនៅតែមានជំនឿថាខ្សែភាពយន្តខាងលើនៅតែបន្តថត បើទោះជាពេលនេះមិនទាន់មានគម្រោងច្បាស់លាស់ស្ដីពីការថតរឿងដ៏ អស្ចារ្យមួយនេះក៏ដោយ។
អានអត្ថបទ៖ ៧០លានដុល្លារថតរឿង”មហាអាណាចក្រខ្មែរ” ដល់ណាហើយ?
យ៉ាងណាក៏ដោយឯកឧត្ដម ម៉ៅ អាយុទ្ធ បានទទួលស្គាល់ថារយៈពេលជាងបីឆ្នាំមកនេះលោកពិតជាមិនបាន ទទួលដំណឹងបន្តិចណាសោះជុំវិញការថតខ្សែភាពយន្តចំណាយជាង៧០ លានដុល្លារ បន្តទៀតឬយ៉ាងណា។
រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះបានច្រានចោលចំពោះដំណឹងលើក ឡើងថា ខ្សែភាពយន្តចូលរួមសម្ដែងដោយតារាល្បីៗកម្រិតពិភពលោកងាកទៅរក ដៃគូនៅប្រទេសថៃ ដោយសារតែកម្ពុជាមិនមានធនធានមនុស្ស និងសម្ភារៈបច្ចេកទេសគ្រប់គ្រាន់។ ឯកឧត្ដមលើកឡើងថា កម្ពុជាមានធនធានមនុស្ស និងសម្ភារៈមួយចំនួនអាចចូលរួមចំណែកជាមួយនឹងផលិតករ Hollywood បានទោះជាមិនមានគ្រប់គ្រាន់ក៏ដោយ ហើយការទៅសហការនឹងរដ្ឋាភិបាលថៃក្នុងការថតខ្សែភាពយន្តនេះមិនអាច ទៅរួចទេ ព្រោះការថតនេះធ្វើឡើងនៅកម្ពុជាត្រូវតែសហការនឹងរដ្ឋាភិបាល កម្ពុជា។
ដោយឡែកតារាសម្ដែងរៀមច្បងធ្លាប់បានចូលរួមសន្និសីទកាសែតរឿង ”មហាអាណាចក្រខ្មែរ” កាលពីកន្លងទៅលោក ទេព រិនដារ៉ូ ហាក់សម្ដែងការអស់សង្ឃឹមលើដំណើរការថតរឿងនេះ។ លោកបានលើកឡើងថា ”បីឆ្នាំជិតបួនឆ្នាំឥឡូវហើយ បើគេថតប្រហែលជាដឹងដំណឹងខ្លះៗហើយ តែពេលនេះស្ងាត់តែម្ដង។ ខ្ញុំគិតថាប្រហែលជាមកពីខាងបច្ចេកទេសមើលទៅ បានជាមកដល់ពេលនេះគ្មានដំណឹងអ្វីសោះដូច្នេះ ព្រោះអីបើយើងមើលទៅលើសម្ភារៈដូចជា ដំរី សេះ ជាដើមខ្មែរយើងគ្មានច្រើនទេ”។
តារាសម្ដែងរូបនេះបានដាក់ការសង្ស័យទៅលើ ផលិតករ Hollywood ថា ប្រហែលជាផ្អាកគម្រោងថតនៅកម្ពុជា ហើយរត់ទៅថតនៅប្រទេសថៃវិញ ដោយសារតែថៃ គេមានសម្ភារៈបច្ចេកទេសគ្រប់គ្រាន់សម្រាប់ដំណើរការថត។
ក្រុមហ៊ុន Hollywood ដឹកនាំដោយ លោក តូនី បានសហការជាមួយនឹងក្រសួងព័ត៌មាន ធ្វើសន្និសីទកាសែតកាលពីពេលកន្លងទៅ ដើម្បីថតរឿង “មហាអាណាចក្រខ្មែរ” នៅកម្ពុជា។ រឿងនេះគ្រោង ចំណាយទុន ៧០លានដុល្លារដើម្បី ថតបញ្ចប់ ដោយគ្រោងរយៈពេល៣ឆ្នាំ ពោលគឺមួយឆ្នាំកន្លះរៀបចំការថតក៏ដូចជាបច្ចេកទេស ហើយមួយឆ្នាំកន្លះទៀតគឺថត។ ទីកន្លែងនៃការថតគឺនៅខេត្តសៀមរាប និងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា តែមកទល់នឹងពេលនេះកំពុងតែស្ងាត់នៅឡើយ។
តារាសម្ដែងបរទេសល្បីៗគ្រោងនឹងសម្ដែងរឿងនេះមានដូចជា តួអង្គព្រះបាទជ័យវរ្ម័នទី៧ គឺសម្ដែងដោយ អ្នកកីឡាកាសល្បីល្បាញ ចន ស៊ីណា មានមាឌធំខ្ពស់ និងតួឯកស្រីគឺសម្ដែងដោយ តារាស្រីកូរ៉េ នាង ហាន់ ជីអ៊ុន ព្រមទាំងតារា Hollywood Angelina jolie និង លោក លី លានជា (Jet Li) ៕
0 comments:
Post a Comment