អាកាសស្យាដែលគេជឿជាក់ថា អាចមានផ្ទុករ៉ែមាស
តាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រខាងលើ បានឲ្យដឹងថា ឫសដើមអាកាសស្យាដែលមានជម្រៅរហូតដល់ ៣០ម៉ែត្របានស្រូបយកសារធាតុរ៉ែមាសចេញពីក្រោមដី ហើយបានបញ្ចេញជាតិទឹកតាមស្លឹករបស់វា។ ដោយឆ្លងកាត់ការពិសោធន៍បន្ថែម ជាតិទឹកដែលមាននៅក្នុងស្លឹកមានផ្ទុកសារធាតុរ៉ែមាស ដែលជាសញ្ញាណវិជ្ជមានមួយបញ្ជាក់ថា មាសពិតជាមាននៅទីនោះ។
រូបភាពបង្ហាញពីឫសដើមអាកាសស្យាដែលស្រូបយករ៉ែមាសមកពីក្នុងដី
ក្រុមហ៊ុនរុករករ៉ែមាសល្បីៗជាច្រើននៅក្នុងប្រទេសនេះ
បានសម្ដែងការអបអរសាទរចំពោះរបកគំហើញថ្មីនេះ
ហើយថាវាជាផ្នែកមួយអាចជួយកាត់បន្ថយដល់ការចំណាយលើការស្រាវជ្រាវ
រុករករ៉ែមាសនាពេលកន្លងមក។ ក៏ប៉ុន្តែពួកគេបាននិយាយថា
ក្រុមហ៊ុនទាំងនោះមិនបោះបង់កម្មវិធីចាស់ដែលប្រើប្រាស់
បច្ចេកវិទ្យាទំនើបៗដើម្បីរុករករ៉ែមាសនោះឡើយ។ក្រុមហ៊ុនទាំងនោះ បានបង្ហាញជំហរមួយដោយរំពឹងថា ដើមឈើប្រភេទនេះ នឹងអាចមានប្រយោជន៍ជាច្រើនសម្រាប់ជួយសម្រួលដល់ការរុករករ៉ែ ប្រភេទផ្សេងៗទៀតដូចជា ស័ង្កសី ដែក និងទង់ដែង ជាដើម ខណៈដែលប្រទេសនេះសម្បូរទៅដោយធនធានរ៉ែយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្រាប់នោះ៕
0 comments:
Post a Comment