យោងទៅតាមការសិក្សា របស់វិទ្យាស្ថានគីមីវិទ្យា នៃប្រទេសមិចស៊ីកូ បានឲ្យដឹងថា ម៉ូលេគុលនៅក្នុងសូកូឡា សារធាតុខុសគ្នានៅក្នុងផ្លែប៊ើរី ព្រមទាំងអាហារមួយចំនួន ដែលផ្ទុកទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ បានបង្ហាញឲ្យឃើញពី ផលប៉ះពាល់វិជ្ជមាន ទៅលើអារម្មណ៍របស់មនុស្ស។
ជាមួយគ្នានេះដែរ ការសិក្សាបានរកឃើញថា លទ្ធភាពនៃការបង្កើនអារម្មណ៍ បានជាប់ពាក់ព័ន្ធជាមួយនឹង រសជាតិរបស់អាហារ ដែលពួកវាមានប្រសិទ្ធភាព ប្រហាក់ប្រហែលនឹងថ្នាំរំងាប់អារម្មណ៍ដែរ។
ដោយឡែក អាស៊ីដ Valproic ដែលត្រូវបានដាក់លក់នៅតាម យីហោមួយចំនួនរួមមាន Depakene, Depakote និង Stavzor ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីជួយព្យាបាលអារម្មណ៍ រវើរវាយ ព្រមទាំងធ្វើឲ្យមាន អារម្មណ៍ប្រសើរឡើង។
ការសិក្សាបានជាប់ទាក់ទងជាមួយនឹង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៃ ស្វ័យគីមី chemoinformatics ដែលជាប្រព័ន្ធបញ្ចូនព័ត៌មាន ដើម្បីដោះស្រាយបញ្ហា និងពិនិត្យសារធាតុគីមី នៅក្នុងអាហារដែលអាចជួយ ឲ្យមានអារម្មណ៍ ធូរស្រាលពីបញ្ហាតានតឹងចំនួន ១៧០០មុខ។
អ្នកស្រី Martinez-Mayorga បាននិយាយថាៈ “វាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីចងចាំពីអាហារ ដែលជួយធ្វើឲ្យអារម្មណ៍ របស់យើងប្រសើរឡើង ដើម្បីចៀសឲ្យផុត ពីការប្រើប្រាស់ថ្នាំ ដើម្បីព្យាបាលបញ្ហាផ្លូវចិត្តអស់ទាំងនោះ”។
គួរបញ្ជាក់ដែរថា ការរកឃើញនេះត្រូវបានធ្វើ កិច្ចបង្ហាញនៅក្នុងការប្រជុំជាតិ និង ពិព័រណ៍នៃសង្គមសារធាតុគីមី អាមេរិកនៅក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក ភាគឥសាន។
0 comments:
Post a Comment