រូបភាពគេហទំព័រ ដើមអម្ពិល
លោកស្រី គង់ ស្រីថល នាយិកាសាលាអន្តរជាតិ ហ្រ្គីន បានឱ្យដឹងថា
កម្មវិធីនេះ ធ្វើឡើង ២ដងក្នុងមួយឆ្នាំ ដើម្បីឱ្យក្មេងៗ
ចេះពីរបៀបថែរក្សាមាត់ធ្មេញ ដោយខ្លួនឯង ព្រមទាំង បង្រៀន កុមារ
ឱ្យមានអនាម័យ និងទម្លាប់ល្អ ក្នុងការរស់នៅក្នុងសង្គម។
រូបភាពគេហទំព័រ ដើមអម្ពិល
ការពិនិត្យសុខភាពមាត់ធ្មេញ របស់ក្មេងៗ រយៈពេលមួយថ្ងៃ
នៅសាលាអន្តរជាតិ ហ្រ្គីន ត្រូវបានធ្វើទៅលើ សិស្សានុសិស្ស ២០នាក់
ដោយអញ្ជើញ អ្នកជំនាញ ផ្នែកនេះ មកពីគ្លីនិក សោភ័ណ្ឌ ។សាលាអន្តរជាតិ ហ្រ្គីន បានបង្កើតឡើងតាំងពីដើមឆ្នាំ២០១១ ដោយបណ្តុះបណ្តាល ភាសាខ្មែរ ចិន និងអង្គគ្លេស ដល់សិស្សានុសិស្ស នៅកម្រិតថ្នាក់មត្តេយ្យ និង បឋមសិក្សា តាមស្តង់ដារអប់រំ របស់ប្រទេសសិង្ហបុរី និងមាន គ្រូជំនាញខ្មែរ និងបរទេសប្រមាណ២០នាក់ ។ សាលាបានយកចិត្តទុកដាក់ ខ្ពស់បំផុត ទៅលើសុខភាព របស់សិស្សាសិស្ស។
0 comments:
Post a Comment