លោក ម៉ម ប៊ុនហេង បានមានប្រសាន៍ថា ជំងឺភ្នែកក្រហម (ឈឺភ្នែក) នេះមិនមែនជា ប្រភេទជំងឺ ធ្ងន់ធ្ងរនោះទេ ពោលគឺជំងឺនេះ ជាជំងឺឆ្លងពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀតដែលខ្វះ អនាម័យ ជំងឺនេះ បើកើតមានវាអត់ធ្ងន់ធ្ងរ ទេតែពីសបា្ដហ៍វា និងបាត់ទៅវិញ។ ប៉ុន្តែមិនមែនថាអត់ធ្ងន់ធ្ងរ យើងមិនរក្សា អនាម័យនោះទេ គឺត្រូវតែរក្សា អនាម័យ មួយថ្ងៃហោចណាស់ក៏ត្រូវលាង ដៃឲ្យបានច្រើនដងដែរ ហើយអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយជុំវិញ បញ្ហានេះផង។
លោកបន្តថា «ប្រជាពលរដ្ឋជាច្រើនកំពុងប្រឈម បញ្ហាជំងឺភ្នែកក្រហម ” ខ្ញុំទទួលបានព័ត៌មានពី មន្ត្រីថ្នាក់ក្រោម ជំងឺភ្នែកក្រហម កើតមានច្រើន»។
ការលើកឡើងរបស់លោក ម៉ម ប៊ុនហេង ដូចនេះ នៅក្នុងសិក្ខាសាលា ស្ដីពីការអនុវត្តមាត្រា ៥,៣ នៃអនុសញ្ញាស្ដីពីការ ត្រួតពិនិត្យថ្នាំជក់របស់ អង្គការសុខភាពពិភពលោក នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ជំងឺភ្នែកក្រហមបានកើតមាន ច្រើនមកលើប្រជាពលរដ្ឋ ក្នុងនោះរួម មាន កុមារតូចៗ មនុស្សចាស់ និងជំទង់ជាដើម។
0 comments:
Post a Comment