អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Sunday, March 31, 2013

ព្រះ​ពុទ្ធ​សាសនា​រីក​ចម្រើន​តែ​ការ​ប្រតិបត្តិ​មាន​កម្រិត ព្រះ​ញាណវង្ស ឃឹម​ សន មេ​គណ​រាជ​ធានី​​​ ព្រះញាណវង្ស ឃឹម សន មេគណ​រាជធានី​ភ្នំពេញ​ និង​ជា​ព្រះ​គ្រូសូត្រ​ស្តាំ​វត្ត​បទុមវតី ​ព្រះអង្គ​មាន​ដើម​កំណើត​នៅ​ខេត្ត​តាកែវ។ ឆ្នាំ ១៩៨៩-១៩៩៤ បាន​ចូល​បួស​រៀន​នៅ​ក្នុង​វត្ត​ព្រឹក្សា​ស្រុក​កោះ​អណ្តែត​ខេត្ត​តាកែវ​។ ​នៅ​ឆ្នាំ​១៩៩៤​ ព្រះ​អង្គ​មក​គង់​នៅ​វត្ត​បទុមវតី​រាជធានី​ភ្នំពេញ​រហូត​ដល់​ឆ្នាំ​១៩៩៩​ ព្រះអង្គ​ត្រូវ​តែងតាំង​ជា​គ្រូ​សូត្រ​ស្តាំ​...

Friday, March 29, 2013

ឈិន​ឡុង ជោគ​ជ័យ​​​តាំង​ពី​អាយុ​៥​ឆ្នាំ Trackback ប្រិយមិត្ត ​ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់​តារា​សម្ដែង​វាយតប់​បែប​កំប្លែង​ឈ្មោះ​ Jackie Chan​ ហៅ​ក្រៅ​ថា​ឈិនឡុង​តាម​រយៈ​រឿង​ហុង​កុង ​ឬ​រឿង​ហូលីវូដល្បី​ៗ​ផ្សេងៗ​រួច​មក​ហើយ។ ក៏​ប៉ុន្តែ​ប្រិយមិត្ត​មាន​ដឹង​ថា​តើ​គាត់​មាន​ប្រវត្តិ​មក​ពី​ណា​ ឬ​កាល​មុន​ពេល​ចូល​សម្ដែង​គាត់​បាន​ធ្វើ​អ្វី​ ឬ​ក៏​ជីវិត​គាត់​ទទួល​បាន​ភាព​ជោគជ័យ​លើ​អ្វី​ខ្លះ​ទេ? ថ្ងៃ​នេះ​ Sabay​ នឹង​ណែ​នាំ​ឲ្យ​ប្រិយ​មិត្ត​បាន​ស្គាល់​តារា​សម្ដែង​អន្តរជាតិ​ដ៏​ល្បី​នេះ​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន។...

ចេះប្រើ Dropbox ហើយ​ឬ​នៅ? Trackback អត្ថបទ​មុន Sabay ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​អំពី​សេវាកម្ម Cloud Storage របស់​ក្រុមហ៊ុន​នានា ជាមួយ​​មុខងារពិសេស​អាច​​ Store ​ទិន្នន័យ​លើ​​អនឡាញ បាន​ងាយស្រួលដោយ​​ពុំ​ចាំ​បាច់​យក Removable Device តាម​ខ្លួន​ឡើយ។ ពេល ​នេះ Sabay សូម​បង្ហាញ​ពី Dropbox ជា​សេវាកម្ម​មួយ​​ក្នុង​ចំណោម​សេវាកម្ម Cloud Storage ដ៏​ពេញនិយម មក​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​ បាន​ដឹង​ពី​របៀប​បង្កើត​គណនី​របស់​សេវាកម្ម​មួយ​នេះ។ Dropbox ...

ទាយមើល៍ ​Win-8 និង​Win-7 មួយ​ណា​ខ្លាំង​ជាង? Trackback Windows 7 ត្បិត​ជា Operating System ចេញ​មុន Windows 8 ប៉ុន្តែ​នៅ​តែ​មាន​ចំណែក​ទីផ្សារ​ធំ​ជាង Windows 8 នៅ​ឡើយ​ ពោល​គឺ​ក្ដាប់​បាន ៥១,៤១% ខណៈ Windows 8 បាន​ត្រឹម ៤,១២% ប៉ុណ្ណោះ។ ហេតុ​អីទៅ បាន​ជា​ដូច្នេះ ឬ Windows 8 មាន​ចំណុច​ខ្វះ​ខាត​នៅ​មិនទាន់​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​​ពី​អ្នក​ប្រើប្រាស់​? មាន​ការ​រំពឹង​ទុក​ជា ​ច្រើន​អំពី​ប្រជាប្រិយភាព Windows 8 មុន​ពេល​ OS នេះ​ ដាក់​ឲ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​ណ៍។...

យុវជន​ខ្មែរ​បង្កើត​វីដេអូហ្គេមដំបូង​លើ Windows Store Trackback ​ យុវវ័យ​ខ្មែរ​ ៣ នាក់​​ បាន​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​ហ្គេម​សម្រាប់ Tablet និង PC ដែល​ដំណើរការ​លើ Window 8 មួយ​ បាន​ដោយ​ជោគជ័យ។ នេះ​ជា​លើក​ដំបូង​ហើយ ដែល​ Windows Store មាន​វីដេអូ​ហ្គេម ​របស់​ស្នាដៃ​យុវវ័យ​ប្រទេស​កម្ពុជា។ ហ្គេម​នោះ​មាន​ឈ្មោះ​ថា Hungry ObOb។ អ្វី ​ដែល​គួរ​ឲ្យ​សរសើរ​នោះ ស្ថិត​នៅ​ក្នុង​វ័យ​មិន​ដល់​ ២០ ឆ្នាំ​ផង យុវជន ឈួម វិសាល ជា Developer ដ៏​ឆ្នើម​ និង​ដែល​ចូលរួម​បង្កើត​ហ្គេម​មួយ​នេះ​​បាន​ប្រាប់...

Monday, March 25, 2013

ផែន​ការ​គ្រប់​គ្រង ទេស​ចរណ៍​នៅ​អង្គរ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើ​រ​ការ Monday, 25 March 2013 18:58  ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣នេះ ផែនការគ្រប់គ្រង ទេសចរណ៍ នៅតំបន់អង្គរ ត្រូវបាន ដាក់ឲ្យដំណើរការ ហើយ ក្រោមអធិបតីភាព លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថាទូតបារាំង ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាល...

សម្តេចហ៊ុន សែនៈ ទំនាក់ទំនងកម្ពុជា-ចិន រឹងមាំដូចស្ពានឆ្លងកាត់ទន្លេទាំងអស់នៅកម្ពុជា ភ្នំពេញ ៖ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ថា ទំនាក់ ទំនងមិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសចិន នឹងពិតជាមានភាពរឹងមាំ ដូចទៅនឹងស្ពានទាំងអស់ នៅក្នុងទឹកកម្ពុជា។ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្ដ កណ្ដាល កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ថា “ ខ្ញុំសង្ឃឹមថា ទំនាក់ទំនង រវាងកម្ពុជា-ចិន នឹងរឹងមាំ...

Monday, March 18, 2013

ដឹង​ថា នៅ​កម្ពុជាអ្នក​ប្រើ Mobile Internet ​មាន​ប៉ុន្មាន​នាក់​? Trackback ស្រប​ពេល​ដែល​ចំនួន​មនុស្ស​ និង​​​ Smartphone នៅ​​អាស៊ី​ ចេះ​តែ​មាន​​កំណើន​​កើន​​ឡើងឥត​ឈប់​ឈរ​នោះ​ សេវាកម្ម Internet ក៏​មាន​សំទុះ​​ងើប​ឡើងខ្លាំង​ដែរ។ បើយោង​តាម​គេហទំព័រ Businessinsider បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០១២ ​​មាន​អ្នក​ប្រើ​ Internet តាម Smartphone សរុប​ចំនួន ៧៩៤​លាន​ នាក់​នៅ​អាស៊ី។ បើ​មាន​ចំនួន​ច្រើន​ម្លឹង​ៗ ​តើ​អ្នក​ដឹង​​ទេ​ថា ​ប្រទេស​ណា​មាន​អ្នក​ប្រើ Mobile...

Samsung ចង់​ឈប់​ប្រើ Android? Trackback បើ​យោង​តាម​ចំណងជើង​អត្ថបទ​​របស់​គេហទំព័រ Bgr បង្ហាញ​ថា Samsung នឹង​មាន​គម្រោង​ដើរចេញ​ពី Android ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​មាន​​ប្រជាប្រិយភាព​របស់ Google។ Tizen OS ក្រោយ ​ពី​បាន​​សហការ​ជា​មួយ Google លើ Android អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក ​យើង​ឃើញ​ថា​​​ប្រព័ន្ធ​ប្រតិបត្តិការ​​មួយ​នេះ​​បាន​ហក់លោត​យ៉ាង​ខ្លាំង​លើ ​ទី​ផ្សារ​ពិភពលោក។ ទោះ​ជា​យ៉ាងណា ​ថ្មីៗនេះ​ឮ​ថា​ Samsung នឹង​ឈប់​ប្រើ Android ដោយ​បាន​ប្រើ​ពាក្យ​ថា...

Apple បាត់​ទាំង​ឈ្មោះ ខាត​ទាំង​ប្រាក់​នៅ​ម៉ិកស៊ីកូ​ Trackback ថ្មីៗ​នេះ​តុលា​កំពូល​ម៉ិកស៊ីកូ ​បាន​កាត់​សេចក្ដី​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា iFone ឈ្នះ Apple ក្លាយ​ជា​ម្ចាស់​ឈ្មោះ iPhone ​ស្រប​ច្បាប់។ ជាមួយ​គ្នា​នេះ ក៏​​តម្រូវ​ឱ្យ Apple ចែក​ចំណែកផល​ចំណូល​​ដែល​ខ្លួន​លក់​​ iPhone បាន​នៅ​ក្នុង​ទឹកដី​ម៉ិកស៊ីកូ​ចំនួន ៤០% ទៅ​ឲ្យ iFone ផង​ដែរ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន​អនឡាញ softpedia ថ្មីៗ។ Apple លែង​មាន​សិទ្ធិ​លក់​ផលិតផល​របស់​ខ្លួន​ដែល​មាន​ឈ្មោះ...

Facebook គ្រោង​ផ្លាស់​ប្តូរ​រូបរាង​ថ្មី ឲ្យកាន់​តែ​ទាក់ទាញ Trackback ដោយ​មាន​ភាព​រញ៉េរញ៉ៃ​នៅ​លើ​គេហទំព័រ​​របស់​ខ្លួន Facebook ថ្មីៗ ​នេះ​​ គ្រោង​​​ផ្លាស់​ប្តូរទម្រង់និង​​​រូបរាង​មួយ​ចំនួន​របស់​ខ្លួន​ ដើម្បី​ឲ្យ​មើល​ទៅ​កាន់តែ​មាន​សណ្តាប់ធ្នាប់ និង​​ងាយស្រួល​​បន្ថែម​ទៀត​។ នេះ​បើផ្អែក​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រល្បីឈ្មោះ cnet។ Facebook បាន​ធ្វើ​ការ​កែប្រែ​ទៅ​លើ Profile Picture, Timeline, កាលបរិច្ឆេទ​ជា​ដើម។ ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ផ្សេង​ទៀត​នោះ​​រួម​មាន​បណ្ដុំ​រូបភាព...

Sunday, March 17, 2013

កូរ៉េ​ខាង​ជើង​​ចោទ​ខាងត្បូង​​ថា​​វាយ​ប្រហារ​តាម​អនឡាញ Trackback ភ្នាក់​ងារ​សារព័ត៌មាន​​ជាតិ​កូរ៉េ​ខាង​ជើងមួយ​បានឲ្យដឹង​ថា Internet ក្នុង​ក្រុង​ព្យុងយ៉ាង​បាន​រង​ការ​វាយ​ប្រហារ​ដោយ​​មេរោគ​​របស់ Hacker ជាច្រើន​នាក់​​កម​ពី​កូរ៉េ​ខាង​ជើង និង​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​ការ​ដក់​ស្រង់​របស់​គេហទំព័រ Mashable ពី​វែបសាយ Ap ថ្មីៗនេះ។ Mashable  បង្ហាញទៀត​ថា ក្រុន​មហ៊ុផ្តល់​សេកម្ម វា Internet  កូរ៉េ​ខាង​ជើង Loxley Pacific Co., ថា ការ​​វាយ​ប្រហារ​តាម​អនឡាញ​ បាន​ធ្វើ​ឲ្យ​​ខូច​ប្រព័ន្ធ...

កូរ៉េខាងជើង​​សាកល្បង​កាំជ្រួច​​​​ជា​ថ្មី ​ខណៈ​អាមេរិក​ត្រៀម​ជើង​ព្រួល Trackback ​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ ​​យោធា​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ជិត​​របស់​ខ្លួន​ទៅ ​ក្នុង​សមុទ្រ​ខាងកើត​ (សមុទ្រ​ជប៉ុន)​ បើ​ទោះ​ជា​ស្ថានភាព​​​ភាព​តានតឹង​កំពុង​កើន​ឡើង​ក្រោយ​ការ​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៣ ​របស់​ខ្លួន​ក៏​ដោយ។ យោធា ​មួយ​ក្រុម​របស់​កូរ៉េខាងជើង​​បាន​បាញ់​សាកល្បង​កាំជ្រួច​ប្រភេទ​ KN-02 ​ដែល​គេ​ប៉ាន់ស្មាន​ថា ​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល...

ស្វែង សុជាតា ទម្លាយ​អាថ៌​កំបាំង​នៅ​ភូមា Trackback អ្នក​នាង ស្វែង សុជាតា បាន​សម្រេច​ពុះ​ទម្លាយ​អាថ៌​កំបាំង​របស់​អ្នក​នាង​នៅ​ភូមា ខណៈ​ជួប​ការ​សង្ស័យ​ថា អ្នក​នាង ទំនង​ជា​ជួប​អ្នក​ពិសេស ឬ​អាច​ថា ជា​គូស្នេហ៍​នៅ​ទី​នោះ ក្រោយ​បាក់​បែក​ស្នេហ៍​ជាមួយ​លោក គង់ សុផារ៉ា ។ ការ​សង្ស័យ​បែប​នេះ ស្រប​ពេល​ គេ​សម្គាល់​ឃើញ​ថា តារា​សម្ដែង អ្នក​នាង ស្វែង សុជាតា ឡើង​ចុះ​ប្រទេស​ភូមា​នា​រយៈ​កាល​ចុង​ក្រោយ ខណៈ​នៅ​ពេល​មុន ជា​ពេល​នៅ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ លោក គង់ សុផារ៉ា...