កូរ៉េខាងជើងសាកល្បងកាំជ្រួចជាថ្មី ខណៈអាមេរិកត្រៀមជើងព្រួល Trackback
កាលពីថ្ងៃសុក្រម្សិលមិញនេះ
យោធាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយជិតរបស់ខ្លួនទៅ
ក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន) បើទោះជាស្ថានភាពភាពតានតឹងកំពុងកើនឡើងក្រោយការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី ៣ របស់ខ្លួនក៏ដោយ។
យោធា
មួយក្រុមរបស់កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចប្រភេទ KN-02
ដែលគេប៉ាន់ស្មានថា អាចបាញ់បានចម្ងាយប្រហែល ១២០ គ.ម។
“ការ
បាញ់នេះទំនងជាការសាកល្បងសមត្ថភាពកាំជ្រួចចម្ងាយជិតរបស់គេ
[កូរ៉េខាងជើង]។
សកម្មភាពនេះធ្វើឡើងក្នុងកម្រិតយោធាមួយក្រុមប៉ុណ្ណោះ
មិនមែនកម្រិតជាតិនោះទេ។”
នេះជាសម្ដីរបស់ប្រភពយោធាក្រុងសេអ៊ូលដែលចុះផ្សាយដោយ
សារព័ត៌មានកូរ៉េខាងត្បូង។
ការបាញ់សាកល្បងកាំភ្លើងធំរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ២៦ កុម្ភៈកន្លងទៅ
ការ
ធ្វើតេស្តនេះធ្វើឡើងមួយថ្ងៃក្រោយដំណើរទស្សនកិច្ចមើលការសាកល្បង
កាំភ្លើងធំគ្រាប់ពិតពីសំណាក់មេដឹកនាំវ័យក្មេងក្រុងព្យុងយ៉ាង
គីម ជុងអ៊ុន នៅក្បែរព្រំដែនជម្លោះជាមួយកូរ៉េខាងត្បូងគឺ
សមុទ្រលឿង។
មុននេះ
កូរ៉េខាងជើងបានគំរាមបង្កាត់ភ្លើងសង្គ្រាមឧបទ្វីបកូរ៉េជាលើកទី
ពីរដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ
ដើម្បីជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនា
ពេលថ្មីៗមកលើខ្លួន
និងសមយុទ្ធយោធារួមគ្នារបស់អាមេរិក-កូរ៉េខាងត្បូង។
ទោះជាមានការគំរាមកំហែងបែបនេះ
ក៏ស្ថានភាពរវាងសត្រូវចាស់វស្សាទាំងពីរនៅស្ងប់ស្ងាត់
ខណៈដែលក្រុងសេអ៊ូលថា
នោះគ្រាន់ជាការដាក់សម្ពាធចិត្តសាស្ត្រពីទីក្រុងព្យុងយ៉ាងមកលើ
ខ្លួនប៉ុណ្ណោះ។
ក្រឡេកមើល
សហរដ្ឋអាមេរិកដែលជាសម្ពន្ធភាពរបស់កូរ៉េខាងត្បូងវិញក៏មានការ
បារម្ភពីការគំរាមកំហែងរបស់កូរ៉េខាងជើងដូចគ្នា។ ព័ត៌មានក្ដៅៗ
ចុះផ្សាយដោយសារព័ត៌មាន CNN ថា លោក Chuck Hagel
រដ្ឋមន្ត្រីការពារជាតិអាមេរិកបាន
ប្រកាសគម្រោងបង្កើនខែលការពារមីស៊ីល ១៤
បន្ថែមទៀតឲ្យបានត្រឹមឆ្នាំ ២០១៧៕
0 comments:
Post a Comment