កូនខ្មែរបន្តអភិវឌ្ឍ Asva the Monkey ពី iOS ទៅ Android Trackback
លោក
អៀ អ៊ុយ ប្រធានក្រុមផលិតស្ទូឌ្យូផលិតហ្គេម Osja Studio
បានប្រាប់ Sabay ថា “Asva The Monkey សម្រាប់ Android
ទើបតែដាក់ឲ្យគេដោនឡូតយកកាលពីថ្ងៃអង្គារកន្លងទៅនេះ ”។
គិតមកដល់ពេលនេះ Asva The Monkey មានគេដោនឡូតយកជាង ៥០០ ដងហើយ។
ចំណាយពេលត្រឹមតែមួយខែប៉ុណ្ណោះ Asva The Monkey
បានចេញជារូបរាង Version សម្រាប់Android។ ក្រុមការងារមានគ្នា ១២
នាក់ ហើយម្នាក់ៗមានតួនាទីខុសៗគ្នាដូចជា អ្នកសរសេរកូដ
អ្នករចនារូប អ្នកធ្វើ Animation និងតួនាទីផ្សេងៗទៀត។
តួនាទីខុសគ្នាពិតមែន តែក្នុងនាមជាសាច់ឈាមកូនខ្មែរ
មួយក្រុម យុវវ័យទាំង ១២ រូបនេះ មានគោលដៅរួមគ្នាមួយគឺ
ខិតខំធ្វើយ៉ាងណាឲ្យគេបានស្គាល់ពីប្រទេសខ្មែរ
តាមរយៈរូបភាពក្នុងហ្គេម Asva ដែលពួកគាត់បានផលិត។
លោក អៀ អ៊ុយ ពាក់អាវខ្មៅ ខោខ្លីខាងឆ្វេងគេ និងក្រុមផលិតហ្គេមរបស់លោក
“ពួក
យើងខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីឲ្យគេបានស្គាល់ខ្មែរ
ដូច្នេះហើយបានជាហ្គេម Asva The Monkey មាន Background
រូបប្រាសាទបុរាណខ្មែរ ជាពិសេសដាក់ឈ្មោះប្រទេសកម្ពុជាលើ Android
Market (Google Play)”ប្រ ធានក្រុមរូបនេះបញ្ជាក់បន្ថែម។
ប្រធានក្រុមផលិត Asva The Monkey បានបន្តទៀតថា
ទោះបីជាការផលិតហ្គេមនេះឡើង ក្រុមការងារ Osja Studio
ជួបប្រទះឧបសគ្គយ៉ាងណាក៏ដោយ
ក៏ក្រុមយុវវ័យស្រលាញ់ភាពសប្បាយរីករាយពីការលេងហ្គេមនេះ
មិនដែលរួញរាចិត្តក្នុងការផលិតហ្គេមនេះឡើយ។
មុន
ពេលដែលផលិតបាន Asva the Monkey លោក អ៊ុយ ផលិតបានហ្គេម
Santa ឬ តាណូអែលកាលពីខែវិច្ឆិកា ឆ្នាំ២០១១កន្លងទៅ
ក្នុងនោះមានបីប្រភេទ SantaRush, SantaFly និង SantaDive។
បច្ចុប្បន្នលោកមានសមាជិកជាង១០នាក់ដើម្បីសរសេរសាច់រឿង គូររូប
ធ្វើឲ្យរូបមានចលនា ធ្វើឲ្យវាអាចបញ្ជាបាន បញ្ចូលសំលេង និង
ដាក់ឲ្យដំណើរការបានក្នុងទូរស័ទ្ទSmartphone បាន៕
Asva The Monkey បានដាក់ឲ្យទាញយកដោយសេរីលើApp Store កាលពីថ្ងៃទី
១៥ ខែធ្នូ ឆ្នាំ ២០១២កន្លងទៅ
និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់។
តើប្រិយមិត្តបានទាញយក Asva The Monkey សម្រាប់ Android ហើយឬនៅ? ចុចទីនេះ ដើម្បីទាញយក។
0 comments:
Post a Comment