Apple បាត់ទាំងឈ្មោះ ខាតទាំងប្រាក់នៅម៉ិកស៊ីកូ Trackback
ថ្មីៗនេះតុលាកំពូលម៉ិកស៊ីកូ បានកាត់សេចក្ដីឱ្យក្រុមហ៊ុនបច្ចេកវិទ្យា iFone ឈ្នះ Apple ក្លាយជាម្ចាស់ឈ្មោះ iPhone ស្របច្បាប់។ ជាមួយគ្នានេះ ក៏តម្រូវឱ្យ Apple ចែកចំណែកផលចំណូលដែលខ្លួនលក់ iPhone បាននៅក្នុងទឹកដីម៉ិកស៊ីកូចំនួន ៤០% ទៅឲ្យ iFone ផងដែរ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានអនឡាញ softpedia ថ្មីៗ។
បើយោងតាមសារព័ត៌មាន Wall Street Journal បានឱ្យដឹងថា iFone នឹងក្លាយជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខលើឈ្មោះ “iPhone” បន្ទាប់ពីតុលាការកំពូលរបស់ម៉ិកស៊ីកូចេញសាលក្រមឱ្យក្រុមហ៊ុនក្នុង ស្រុកមួយនេះឈ្នះក្តីលើ Apple។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះ គឺចំណូលដែលខ្លួនរកបានពីការលក់ iPhone ចំនួន ៤០% ត្រូវទៅចែក iFone ផងដែរ។
iFone បានប្រើឈ្មោះ iPhone តាំងពីឆ្នាំ ២០០៣ ម៉េ្លះមុនពេលដែល Steve Jobs ប្រកាសឈ្មោះទូរសព្ទ iPhone Original នៅពិព័រណ៍ពាណិជ្ជកម្ម Macworld ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០០៧។
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
0 comments:
Post a Comment