Samsung ចង់ឈប់ប្រើ Android? Trackback
Tizen OS
ព័ត៌មាននេះលេចឮឡើងបន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិកយក្សនេះបានបង្ហាញ Smartphone ជំនាន់ក្រោយរបស់ខ្លួនម៉ាក Galaxy S IV កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ផលិតផល Samsung ប្រើ Tizen OS
បើ
ផ្អែកតាមលោក Aapo Markkanen
អ្នកវិភាគជាន់ខ្ពស់មកពីក្រុមហ៊ុនស្រាវជ្រាវ ABI Research
បានលើកឡើងថា៖ ” នេះជាហេតុផលល្អមួយដែលថា Samsung
ព្យាយាមចេញឲ្យឆ្ងាយពី Android
ហើយច្បាស់ជាអាចបន្ថយការពឹងពាក់ពី Google បានក្នុងរយៈពេល
២ឆ្នាំខាងមុខទៀត។ អ្នកវិភាគចង់មានន័យថា Samsung
មិនចង់ប្រើប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Google នោះឡើយ។
លោក Aapo Markkanen អ្នកវិភាគជាន់ខ្ពស់មកពីក្រុមហ៊ុនស្រាវជ្រាវ ABI Research
តើ
ប្រព័ន្ធប្រតិបត្តិការណាទៅដែល Samsung
ចង់ដាក់ឲ្យដំណើរការលើផលិតផលរបស់ខ្លួន? ជុំវិញ OS ថ្មីនេះលោក
Markkanen ឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការដើមរបស់ Samsung គឺ Bada
បានបាត់បង់ទៅហើយ ដូច្នេះក្រុមហ៊ុននេះនឹងងាកទៅរក Tizen OS
វិញជាមិនខាន។យ៉ាងណាមិញនេះគ្រាន់តែជាការលើកឡើងរបស់ លោក Markkanen ប៉ុណ្ណោះ ខណៈសាមីខ្លួន [Samsung] មិនទាន់មានបង្ហាញអ្វីទាំងអស់ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរ OS នេះ។
កាលពីខែកុម្ភៈ គេហទំព័រ Gsmarena បានចុះផ្សាយថា Samsung នឹងបោះបង់ Bada OS ប៉ុន្តែនឹងជំរុញប្រើ Tizen OS វិញ។ តើក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះ ពិតជាអាចបោះបង់ OS របស់ Google ដែលខ្លួនកំពុងបំពាក់នៅលើផលិតផលទូរសព្ទរបស់ខ្លួនឬយ៉ាងណា? បើពិតជាប្ដូរមែនតើអ្នកគិតថាក្រុមហ៊ុននេះអាចទៅរួចដែរឬទេ?
ចុចត្រង់នេះដើម្បីតាមដានព័ត៌មានចច្ចេកវិទ្យាថ្មីៗ
0 comments:
Post a Comment