ដឹងថា នៅកម្ពុជាអ្នកប្រើ Mobile Internet មានប៉ុន្មាននាក់? Trackback
ស្របពេលដែលចំនួនមនុស្ស និង Smartphone នៅអាស៊ី ចេះតែមានកំណើនកើនឡើងឥតឈប់ឈរនោះ សេវាកម្ម Internet ក៏មានសំទុះងើបឡើងខ្លាំងដែរ។ បើយោងតាមគេហទំព័រ Businessinsider បានឲ្យដឹងថា ក្នុងឆ្នាំ២០១២ មានអ្នកប្រើ Internet តាម Smartphone សរុបចំនួន ៧៩៤លាន នាក់នៅអាស៊ី។ បើមានចំនួនច្រើនម្លឹងៗ តើអ្នកដឹងទេថា ប្រទេសណាមានអ្នកប្រើ Mobile Internet ច្រើនជាងគេ ហើយកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ណាទៅ?បើចង់ដឹងថាប្រទេសអាស៊ីមួយណាមានអ្នកប្រើ Internet តាមទូរសព្ទដៃច្រើនជាងគេ នោះសូមទស្សនាក្រាបដូចខាងក្រោម៖
៣-ហុងកុងមាន ៧៦% ៤-ចិនមានចំនួន ៧៥%
៥-ម៉ាឡេស៊ីមាន ៧៥% ៦-តៃវ៉ាន់មាន ៧២%
៧-សិង្ហបុរីមាន ៧០% ៨-វៀតណាម ៦២%
៩-ថៃមាន ៤៧% ១០-ឥណ្ឌូណេស៊ីមាន ២២%
១១-ហ្វីលីពីនមាន ២០% ១២-ឥណ្ឌាមាន ១៥%
ចំណែក កម្ពុជាវិញ ចំនួនអ្នកប្រើប្រាស់ Internet តាមទូរសេព្ទមានប៉ុន្មាននាក់ទៅ? តាម Businessinsider មិនទាន់បានចាត់ថ្នាក់កម្ពុជាក្នុងតារាងខាងលើនោះទេ ប៉ុន្តែថ្មីៗនេះ តាមទិន្នន័យរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា គិតមកដល់ចុងឆ្នាំ ២០១២ នេះ រកឃើញថា កម្ពុជាមានអ្នកប្រើទូរសព្ទចល័ត និងអចល័តជិត ២០លានគ្រឿង ខណៈ ចំនួនអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតក៏មានការកើនឡើងយ៉ាងលឿនផងដែរ គឺមានរហូតដល់ទៅចំនួនជាង២,៧លាននាក់កើនឡើង៦០ភាគរយបើធៀប ឆ្នាំ ២០១១ ដែលមានតែ១,៧ លាននាក់ប៉ុណ្ណោះ។
ទិន្នន័យខាងលើនេះមិនបានបញ្ជាក់លម្អិតពីចំនួនភាគរយច្បាស់លាស់ដែលពលរដ្ឋកម្ពុជា ប្រើប្រាស់សេវាកម្មអ៊ីនធឺណិតតាមទូរសព្ទនោះទេ។
យ៉ាង ណាមិញ បច្ចុប្បន្ន គេសង្កេតឃើញថា ចំនួនពលរដ្ឋកម្ពុជាដែលចូលចិត្តភ្ជាប់សេវាអ៊ីនធឺណិតតាមទូរសព្ទដៃ ក៏កំពុងមាននិន្នាការកើនឡើងយ៉ាងខ្លាំងផងដែរ។
សូមចុចត្រង់នេះ ដើម្បីស្តាប់ពីទស្សនៈយុវវ័យជុំវិញការប្រើប្រាស់សេវាកម្មអ៊ីនធឺណិតតាមទូរសព្ទ។
ចុចត្រង់នេះដើម្បីមើលព័ត៌មានបច្ចេកវិទ្យាថ្មី
0 comments:
Post a Comment