យុវជនខ្មែរបង្កើតវីដេអូហ្គេមដំបូងលើ Windows Store Trackback

យុវវ័យខ្មែរ ៣ នាក់ បានចាប់ដៃគ្នាបង្កើតបានជាហ្គេមសម្រាប់
Tablet និង PC ដែលដំណើរការលើ Window 8 មួយ បានដោយជោគជ័យ។
នេះជាលើកដំបូងហើយ ដែល Windows Store មានវីដេអូហ្គេម
របស់ស្នាដៃយុវវ័យប្រទេសកម្ពុជា។
ហ្គេមនោះមានឈ្មោះថា Hungry ObOb។

អ្វី
ដែលគួរឲ្យសរសើរនោះ ស្ថិតនៅក្នុងវ័យមិនដល់ ២០ ឆ្នាំផង យុវជន ឈួម
វិសាល ជា Developer ដ៏ឆ្នើម
និងដែលចូលរួមបង្កើតហ្គេមមួយនេះបានប្រាប់ Sabay ថា៖
“នេះជាស្នាដៃថ្មីមួយរបស់ក្រុមពួកខ្ញុំ សម្រាប់ Develope
ហ្គេមនេះឡើង។ ដោយទាមទារការស្រាវជ្រាវ និងសិក្សាបន្ថែម Hungry ObOb
ចេញត្រឹម Preview លើកទី ១ សិនតែប៉ុណ្ណោះ”។

និស្សិត
ឆ្នាំទី ១ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាបរូបនេះ បានបន្តថា
ការសរសេរកូដក្នុងហ្គេមនេះ រូបគេបានជ្រើសរើសយក HTML5 និង JS
មកសរសេរលើ Visual Studio 2012 ( On Windows 8)។ ” សរសេរ Level
ដំបូងខ្ញុំដូចជាពិបាកច្រើន តែបន្ទាប់ពីសរសេរបាន ១ Level រួចមក
សម្រាប់ Level បន្ទាប់ដូចជាមិនសូវពិបាកទេ ”។ វិសាល បញ្ជាក់បន្ថែម។
វិសាល
បន្តថា៖ “បច្ចេកទេសនៃការសរសេរកូដ និងបច្ចេកទេសដទៃទៀត
ពួកខ្ញុំបានខិតខំស្រាវជ្រាវដោយខ្លួនឯង
និងមានចំណុចមួយចំនួនពួកខ្ញុំយកគំនិតគេទៅពិចារណា
បន្ទាប់បង្កើតចេញគំនិតថ្មីមួយមានលក្ខណៈប្លែក ហើយអាចទទួលយកបាន”។
ហ្គេម Hungry ObOb សម្រាប់ Win-8

កាន់
តួនាទីជាអ្នកធ្វើ Animation និងបង្កើតជា Interface ក្នុងហ្គេម
Hungry ObOb លោក ឈួម រតនា បានឲ្យដឹងថា
មូលហេតុដែលធ្វើឲ្យក្រុមពូកគេចង់បង្កើតហ្គេមនេះ
គឺដោយសារតែគំនិតចង់បង្ហាញសមត្ថភាព
និងបច្ចេកវិទ្យាថ្មីដែលយុវវ័យខ្មែរអាចធ្វើបាន។

Hungry
ObOb ចាប់ផ្ដើមធ្វើតាំងពីដើមឆ្នាំ ២០១៣ មកម្លេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍
គឺហ្គេមមួយនេះបានដាក់រូបភាពផ្សេងៗមានដូចជាប្រាសាទបុរាណខ្មែរ
និងទេសភាពប្រទេសខ្មែរមួយចំនួនទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ
និស្សិតឆ្នាំទី ៣ ផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យបៀលប្រាយ
ខេត្តសៀមរាបដដែលនេះបានបញ្ជាក់ថា៖
“ក្រុមពួកគេផ្ទាល់ព្យាយាមបង្ហាញពីវប្បធម៌ខ្មែរ
តាមរយៈបច្ចេកវិទ្យាសម័យថ្មី ថា Hungry ObOb ជារបស់ខ្មែរ”។
លោក
បន្តថា នាពេលដ៏ខ្លីខាងមុខនេះ Hungry ObOb នឹងបង្ហាញវត្តមានលើ
Windows Store ហើយ ខណៈពេលនេះពួកយើងកំពុងតែរៀបឯកសារមួយចំនួន
ដើម្បីដាក់សំណើរទៅ Microsoft ក្នុងការដាក់ Hungry ObOb លើ Windows
Store។

ងាកមករកកញ្ញា សម្បុរស្រអែម
រឿន ម៉ាលីស ជាអ្នករចនារូបភាពក្នុងហ្គេមនេះ
ឈរញញឹមញញែមបញ្ចេញថ្ពាល់ខួច ហើយបញ្ចេញវាចាប្រាប់ Sabay ថា៖
“ការរចនារូបភាព ក៏មិនស្រួលប៉ុន្មានដែរ
ព្រោះយើងត្រូវធ្វើយ៉ាងណាឲ្យសមស្របទៅតាមទំហំអេក្រង់នៃ Device
ដែលប្រើ Windows 8។ តែទោះជាយ៉ាងណាក៏ដោយ
ពួកខ្ញុំសប្បាយរីករាយនឹងលទ្ធផលសម្រេចនៃហ្គេមមួយនេះ”។
កញ្ញា រឿន ម៉ាលីស ជាអ្នករចនារូបភាពក្នុងហ្គេម
អបអរ
សាទរនឹងលទ្ធផលនៃយុវវ័យទាំង ៣ ខាងលើនេះ លោក ពិសិដ្ឋ តំណាងមកពី
Microsoft ប្រចាំកម្ពុជា បាននាំយកប្រាក់ឧបត្ថម្ភពី Microsoft សម្រាប់
Project ក្រុមផលិតហ្គេមមួយនេះ ជាទឹកប្រាក់ចំនួន ២០០ ដុល្លារ
ព្រមទាំងទូរសព្ទ Lumia 620 មួយគ្រឿងពី Microsoft
ជាការលើកទឹកចិត្តពីការខំប្រឹងប្រែងរបស់ពួកគេ៕
មានមតិអ្វី ទេ សម្រាប់ស្នាដៃរបស់និស្សិតវ័យក្មេងទាំងនេះ?
0 comments:
Post a Comment