អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, August 7, 2013

ពិធីបុណ្យចូលព្រះវស្សា

បុណ្យចូល ​ព្រះវស្សា​ក៏ជា​បុណ្យ​ដ៏ធំមួយ​ដែលអាច​ចាត់ទុក​ថា ជា​បុណ្យ​ដែលមាន​សារៈសំខាន់​ណាស់​នៅក្នុង​ចំណោម​បុណ្យ​ផ្សេងៗ​នៅក្នុង​ ព្រះពុទ្ធ​សាសនា។ ជារៀង​រាល់ឆ្នាំ​នៅពេល​ដល់ថ្ងៃ​ខែដែល​ត្រូវប្រារឰ​ពីធី​បុណ្យ​ចូល​ព្រះវស្សា ប្រជាពលរដ្ឋ​ដែល​ជាអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏បាន​នាំគ្នា​ជ្រះថ្លា​រៀបចំ ​គ្រឿង​សក្ការៈ និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេងៗ​សម្រាប់​ឧបត្ថម្ភ​ដល់​ភិក្ខុ​សង្ឃឆាន់ និង ប្រើប្រាស់​ក្នុង​រដូវកាល​ចូលកាន់​ព្រះវស្សា។ នៅ​ប្រទេស ខ្មែរ​ក៏​ដូច​ជា​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា​ក្នុង​លោក​ដែរ​...

ចូលរួមបោះឆ្នោតទាំអស់គ្នា ព្រោះថាមួយ​សំឡេង​របស់​អ្នក​ អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ផ្លាស់​ប្ដូរ

យុទ្ធនាការ ​ឃោសនា​បោះឆ្នោត​បាន​ចាប់​ផ្ដើម​នៅថ្ងៃ​នេះ​ វា​គឺ​ជា​ពេល​វេលា​មួយ​ដែល​គណបក្ស​នយោបាយ​ទាំងឡាយ​ផ្សព្វផ្សាយ​ពី​គោល​ នយោបាយ​របស់​ខ្លួន​តាម​រូបភាព​ផ្សេងៗ​ ដូចជា​៖ ខិត្តប័ណ្ណ​ ផ្ទាំងបដា​ បិទ​រូបភាព​លើ​រថយន្ដ​ តាម​បណ្ដាញសង្គម​ ។ល។ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ម្ចាស់ឆ្នោត​នៅ​ទូទាំង​ប្រទេសកម្ពុជា ។ ​ប្រៀប ​ដូច​ជា​ការ​លក់​ដូរ​ទំនិញ​អញ្ចឹង​ដែរ​ អ្នកលក់​ផលិតផល​ម្នាក់ៗ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ អ្នកទិញ​ច្រើន​ ពោល​គឺ​គេ​ប្រើប្រាស់​គ្រប់​វិធីសាស្ដ្រ​...

ព្រះ​ពុម្ព​ខ្មែរ​ដំបូងបង្អស់​

    ​ជា​មែកធាង​មួយ​ដែល​ពុទ្ធ​សិល្បៈ ឬ​ពុទ្ធបដិមា​សាស្ត្រ ព្រះ​ពុម្ព​ធ្វើ​អំពី​ដី​ដុត ដោយ​ប្រើ​ពុម្ព ក៏ដូចជា​ចម្លាក់​បែប​ពុទ្ធ​និយម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ ត្រូវ​បែង​ចែកជា​បី​ដំណាក់កាល​ធំៗ​គឺ សម័យ​បុ​រេ​អង្គរ សម័យអង្គរ និង​ក្រោយ​អង្គរ​។​​    ​ក្នុង​អត្ថបទ​ដ៏​ខ្លី​នេះ យើង​នឹងមិន​និយាយ​អំពី​ប្រភព​នៃ​ព្រះពុទ្ធ​ទេ ព្រោះ​កត្តា​ពេលវេលា ក៏ប៉ុន្តែ​គ្រាន់តែ​បញ្ជាក់​អំពី​ចំណាស់​នៃ​ការ​សាង​ព្រះ​ពុម្ព​នោះឡើយ ដើម្បី​មូលហេតុ​សាសនា​នៅ​អតីត​កម្ពុជា...

កតញ្ញូតាធម៌​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ចំពោះ​បុព្វការី​ជន

    ​នៅក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដ៏​មហស្ចារ្យ សង្គម​ខ្មែរ​ត្រូវការ​នូវ​ការផ្សះផ្សា​ជាតិ និង​សាមគ្គីភាព​ឡើងវិញ ដើម្បី​បំភ្លេច​វិនាសកម្ម​គ្រប់បែបយ៉ាង​ទាំង​ខាង​ជីវិត និង​សម្ភារៈ​ក្នុង​សង្គ្រាម​ខ្មែរ​-​ចាម ដែល​ទើបតែ​កន្លងផុតទៅ​។ ដើម្បី​ជាការ​ដឹងគុណ​កតញ្ញូតាធម៌​ចំពោះ​បុព្វការី​ជន​ដែល​បាន​ពលី​ជីវិត ដើម្បី​ទឹកដី​ព្រះអង្គ​បាន​សាងសង់​បូជនីយដ្ឋាន និង​ព្រះ​បដិមា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ឥត​គណនា​។​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សារមន្ទីរ...

ទំនាក់ទំនង​វប្បធម៌​ខ្មែរ និង​ស្រីលង្កា ប្រភពដើម​នៃ​ភាសាបាលី​

    ​ក្រៅពី​ឥទ្ធិពល​ដ៏​ខ្លាំងក្លា ដែល​អាណាខេត្ត​មួយចំនួន​អតីត​ព្រះរាជាណាចក្រ​ឥណ្ឌា​បាន​ជះ​ទៅលើ​សង្គម និង​ជនជាតិខ្មែរ យើង​អាច​សំគាល់ថា កោះ​ស្រី​សង្កា​បាន​បំពេញ​នាទី​មួយ​សំខាន់​ដែរ​។ ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​គឺ នគរ​ភ្នំ បាន​ជួបប្រទះ​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន ដែល​បាន​ផ្លាស់ប្តូរ​ទម្រង់​វប្បធម៌​មន​-​ខ្មែរ ដែលមាន​អាយុ​រាប់ម៉ឺន​ឆ្នាំមុន​គ្រិស្តសករាជ ហើយ​បានធ្វើ​ឲ្យ​ជនជាតិខ្មែរ​ក្លាយទៅជា​វប្បធម៌​អរិយធម៌​ដ៏​ខ្ពស់​ខ្ពស់​ ឧត្តុង្គឧត្តម​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន...

អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង (១៨៤២-១៨៥៩)

    ​គំនូស​យ័ន្ត​តាំងពី​បុរាណកាល​តែងតែ​ត្រូវបាន​ជនជាតិខ្មែរ​ចាត់ទុកថា វត្ថុ​ស័ក្តិ​សិទ្ធ ដែល​អាច​នាំមក​នូវ​សិរី​មង្គល ឬ​ការពារ​នូវ​ឧបទ្រពចង្រៃ​គ្រប់​ប្រភេទ ឬក៏​ជាការ​ប្រមូលផ្តុំ​នូវ​ថាមពល​អាថ៌កំបាំង​តាមរយៈ​សញ្ញា​និមិត្ត​ពិសិដ្ឋ​ ដែល​ជំរុញ​ឲ្យ​សាសនិក​ឈានទៅរក​ការរំដោះ​ទុក្ខ ពោលគឺ​ការ​ត្រាសដឹង​។ ខាងលើនេះ គឺជា​គុណសម្បត្តិ​ដ៏​វិសេសវិសាល និង​មូលហេតុ​នៃ​ការប្រើប្រាស់​យ័ន្ត​ខ្មែរ​ដែល​បាន​ឲ្យ​កំណើត​ទៅ​យ័ន្ត​ថៃ និង​លាវ​/​ឡាវ ចាប់តាំងពី​ចុង​ស​.​វ​ទី​១៣​មក​។​​  ...

អំពី​ប្រវត្តិ​ព្រះពុទ្ធសាសនា

​    ​ក្នុងចំណោម​អ្នក​ដែល​ទ្រទ្រង់​ការពារ​លទ្ធិ​ព្រះពុទ្ធសាសនា គប្បី​យើង​រាប់​ព្រះនាម​របស់​ព្រះមហាក្សត្រ​នៃ​នគរ​មគធៈ ដែលមាន​ទីក្រុង​ឈ្មោះ​រាជ​គ្រិ​ហ៍​។ ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ពុទ្ធ​និយម​ទីមួយ​សម្រាប់​ការផ្សព្វផ្សាយ​។ ដោយ​ការ​មានការ​គាំពារ​ពី​សំណាក់​ព្រះរាជា​ទាំងឡាយ​នៃ​ទីក្រុង​នេះ ព្រះពុទ្ធសាសនា​ក៏មាន​ការលូតលាស់​យ៉ាងខ្លាំង​ក្លា​បំផុត ពោលគឺ​បាន​យកជ័យ​ជម្នះ​លើ​សាសនា​ផ្សេងៗ​ទៀត​។​ ​    ​ក្នុងពេលដែល​ព្រះពុទ្ធ​អង្គ​នៅមាន​ព្រះជន្ម​នៅឡើយ...

មង្គលសូត្រ ៣៨ ប្រការ

មង្គលសូត្រ​ ឬ​ មង្គល​ ៣៨ ប្រការនេះ ឃើញ​មាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​អ៊ិន​ធើ​ណិត​ជា​ច្រើន​កន្លែង​ហើយ​ ប៉ុន្តែ​សូម​យក​មក​ដាក់​ផ្សាយ​ក្នុង​ទីនេះ​ម្តង​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ និង​ការ​ប្រតិបត្តិ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ជួប​បាន​ឃើញ ឬ​ អ្នក​ដែល​ធ្លាប់​បាន​ប្រទះ​បាន​អា​ន​ហើយ​នឹង​ធ្វើ​ឲ្យ​រឹង​រឹត​តែ​បាន​ភ្លឺ​ ស្រឡះ​ច្បាស់​ឡើង​ថែ​មទៀត។ អ្នក​ដែល​ចង់​បាន​មង្គល​ជីវិត​ ចង់​បាន​សេចក្តី​សុខ​សួស្តី គប្បី​បដិបត្តិ​តាម​គោល​នៃ​មង្គល​នេះ​...