ខ្មែរឈានទៅជួសជុលកាមេរ៉ាអាជីពបាន Trackback
កាមេរ៉ា
អាជីព (professional camera) កម្រមានកន្លែងជួសជុលណាស់។
រាល់ពេលខូចម្ដងៗ អ្នកប្រើប្រាស់ត្រូវផ្ញើទៅជួសជុលនៅហាងធំៗ
នៅក្រៅប្រទេស ជាពិសេសនៅក្រុងបាងកក ប្រទេសថៃ។ ប៉ុន្តែថ្មីៗនេះ
ហាងលក់កាមេរ៉ាក្នុងស្រុកខ្មែរមួយចំនួនចាប់ផ្ដើមចេះជួសជុល
កាមេរ៉ាបាន
ស្របពេលចំណង់ចំណូលចិត្តប្រើប្រាស់កាមេរ៉ាមានការកើនឡើងជាលំដាប់
ពីមួយថ្ងៃទៅមួយថ្ងៃ។
កញ្ញា
ស្រីតូច អ្នកលក់របស់ហាងយីហោ សប្បាយណាស់ផ្ដិតរូប
ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែរផ្សារថ្មី ថ្លែងថា
កន្លងមកមានអ្នកនិយមថតរូប ស្ពាយយកកាមេរ៉ាអាជីពរបស់គេ Canon ឬ
Nikon ទៅជួសជុលច្រើនដែរនៅហាងរបស់នាង
បន្ទាប់ពីពួកគេធ្វើឲ្យចូលទឹក ឬប្រើប្រាស់ខុសប្រក្រតីណាមួយ។
ប៉ុន្តែ
ទន្ទឹមនឹងមានហាងក្នុងស្រុកអាចជួសជុលកាមេរ៉ាដែលខូចមួយចំនួន
បាន កញ្ញា ស្រីតូច ឲ្យដឹងថា តម្លៃនៃការជួសជុលក៏ថ្លៃដែរ
ដូច្នេះអ្នកលក់រូបនេះ ឲ្យយោបល់ថា ត្រូវប្រយ័ត្នប្រយែង
និងថ្នមបំផុតក្នុងការប្រើប្រាស់កាមេរ៉ាប្រភេទអាជីពនេះ៕
0 comments:
Post a Comment