អាហារប្រាំមួយមុខដែលអាចទប់ស្កាត់ជំងឺទឹកនោមផ្អែម
អាហារសំរាប់ជំងឺទឹកផ្អែមគួរត្រូវបាន ត្រួតពិនិត្យអោយបានត្រឹមត្រូវ។ ជាក់ស្តែងការទទួលទានអាហារមិនបានត្រឹមត្រូវ គឺអាចធ្វើ អោយសភាពលក្ខណះរបស់អ្នកជំងឺកាន់តែដុនដាប។ដូច្នេះតើអាហារអ្វីដែល មនុស្សមានជំងឺទឺកនោមផ្អែមអាចប្រើប្រាស់បាន? នេះគឺជាអាហារធម្មជាតិដែលអាចទប់ស្កាត់ជម្ងឺទឹកនោមផ្អែមបាន៖
១ ខ្ទឹមក្រហម
ខ្ទឹមក្រហមមានសមាសធាតុដែលអាចទប់ការប្រើប្រាស់ Insulin និងរំភ្ញោចលំពែងអោយផលិតInsulin។ ដែលអាច ញុំាខ្ទឹមទាំងឆៅនិងឆ្អិន។
២ ផ្កាចាន់ក្រៀម
ការសិក្សាបានអោយដឹងថាផ្កាចាន់អាចកាត់បន្ថយកំរិតជាតិស្ករ នៅក្នុងឈាមអោយទៅធម្មតាជារៀងរាល់ថ្ងៃ។ អ្នកបានទទួលការណែនាំអោយប្រើ៦ក្រាមនៃផ្កាចាន់រាល់ថ្ងៃ រហូតដល់ទទួលបានលទ្ធផលនូវ
គោលបំនងជោគជ័យ។ ជាការបន្ថែម ត្រូវប្រើម្ស៉ៅផ្កាចាន់កន្លះស្លាបព្រាកាហ្វេ ជាមួយនិងអាហារ ព្រោះវាក៏អាចកាត់បន្ថយកំរិតជាស្ករនៅក្នុងឈាមដែរ។
៣ Gingko biloba
Gingko bilobaវាគឺជាសារធាតុឪសថបូរាណដែលល្បីខាងកែរោគគ្រប់ប្រភេទ។ ការដកយកស្លឹកចេញអាចជាលិទ្ធផលល្អនៅក្នុងព្យាបាលជម្ងឺទឹកនោម ផ្អែមនៅក្នុងដំណាក់កាលដំបូង។
៤ ផ្លែម្រះ
ផ្លែម្រះ មានសមាសធាតុដែលអាចជួយក្នុងការបញ្ចុះកំរិតជាតិស្ករនៅក្នុងឈាម។ ចូរញុំាទឹកផ្លែម្រះមួយកែវជារៀងរាល់ព្រឹកនៅពេលដែលក្រពះទទេ ដើម្បីទប់នូវតំរូវការឃ្លាន។
៥ ស្លឹក Blueberry
យោងទៅតាមការសិក្សាស្រាវជ្រាវថាស្លឹកBlueberry បានផ្តល់នូវលទ្ធផលដ៏អសា្ចរ្យនៅក្នុងការលាងសម្អាត ជាតិស្ករនៅក្នុងឈាម។ ត្រាំស្លឹកពីរ បីនៅក្នុងទឺកក្តៅនិងផឹកបីកែវក្នុងមួយថ្ងៃ។
៦ មើមថ្នាំយិនស៊ិន
មើមថ្នាំយិនស៊ិនរបស់អាស៊ី គឺជាធម្មតាប្រើសំរាប់ព្យាបាលជម្ងឺទឹកនោមផ្អែម។ថ្នាំបុរាណនេះ ជួយរំភោ្ញចលំពែងដើម្បីផលិតអ័រម៉ូនInsulinនិងបង្កើនចំនួននៃ កន្លែងទ្វារភា្ជប់Insulin។ វាក៏ជួយកាត់បន្ថយកំរិតជាតិស្ករនៅក្នុងឈាមផងដែរ៕
ត្រួតពិនិត្យដោយវេជ្ជ. ងួន សេរ័ត្ន
0 comments:
Post a Comment