Sabay ត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់! Trackback
ដោយសារតែការវិវឌ្ឍទៅមុខឥតឈប់ឈរ ក្រុមហ៊ុន Sabay Digital Corporation
ត្រូវការជ្រើសរើសបុគ្គលិកបន្ថែមចំនួន ៥
រូបមកបម្រើការងារជាច្រើនផ្នែកដូចជា អ្នកកាត់តវីដេអូ
(Video Editor) ពីរនាក់, អ្នកថតវីដេអូពីរនាក់ និង Graphic Design
ម្នាក់។
ក្រុមហ៊ុន Sabay Digital
Corporation
ជាក្រុមហ៊ុនបម្រើសេវាកម្សាន្តអនឡាញនាំមុខគេក្នុង
ព្រះរាជាណាចក្រកម្ពុជាដែលមនុស្សភាគច្រើនបានស្គាល់តាមរយៈ Sabay។
ក្រៅពីសេវាកម្មអនឡាញនាំមុខគេ
នៅមានសេវាកម្មជាច្រើនទៀតដូចជា
សេវាកម្សាន្តអនឡាញតាមទូរស័ព្ទដៃ តន្ត្រី សេវាកម្ម
Content based SMS និងគេហទំព័រព័ត៌មានកម្សាន្តនាំមុខគេ
www.sabay.com.kh។
លក្ខខណ្ឌជ្រើសរើស
- បេក្ខជន/បេក្ខនារី ត្រូវមានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកទូរគមនាគមន៍ ឬការផលិតវីដេអូអប់រំ
- ត្រូវមានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំលើផ្នែកផលិតវីដេអូ
- ត្រូវមានបទពិសោធន៍ប្រើប្រាស់កម្មវិធីផលិតវីដេអូ និងកាត់តវីដេអូក្នុងកុំព្យូទ័រផ្ទាល់ខ្លួនយ៉ាងតិច ២ ឆ្នាំ
- មានសមត្ថភាពធ្វើការងារជាក្រុម
- អាចបញ្ចេញយោបល់ដោយផ្ទាល់មាត់ និងតាមរយៈការសរសេរដ៏មានប្រសិទ្ធភាព
- មានភាពរួសរាយរាក់ទាក់ និងការប្រាស្រ័យទាក់ទងល្អជាមួយអ្នកដទៃ
- ព័ត៌មានលម្អិតសូមចុចត្រង់នេះ។
- ធ្លាប់សិក្សាជំនាញថតរូប
- មានបទពិសោធន៍យ៉ាងតិចលើជំនាញពាក់ព័ន្ធមួយឆ្នាំ
- ចេះប្រើកម្មវិធី Office កម្មវិធីកាត់ត និង design ស្ទាត់ជំនាញ
- ចេះដោះស្រាយក្នុងពេលបំពេញការងារ និងចេះធ្វើការងារជាក្រុម
- អាចបំពេញការងារដោយផ្អែកតាមកាលបរិច្ឆេទកំណត់
- ព័ត៌មានលម្អិតសូមចុចត្រង់នេះ។
តម្រូវការជំនាញ៖
- ចេះរចនារូបភាព និងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការងារឌីហ្សាញស្របនឹងទីផ្សារ
- ធ្វើការជាក្រុមដើម្បីសម្រេចគោលដៅចង់បាន
- អាចធ្វើការងារបន្ទាប់បន្សំក្រៅពីមុខតំណែង
កម្រិតវប្បធម៌៖
- ជានិស្សិតសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញពាក់ព័ន្ធ
- មានជំនាញ និងការច្នៃប្រឌិតខ្ពស់លើការងារឌីហ្សាញ
- មានបទពិសោធន៍ធ្លាប់ជា graphic design
- ជំនាញ Photoshop, Corel Draw, Adope Flash, Illustrator និងកម្មវិធីរចនាផ្សេងៗ
- ចេញភាសាអង់គ្លេសមធ្យម
- មានចំណេះដឹងនៅក្នុងការងារ printing media design និងប៉ិនប្រសព្វខាងសិល្បៈនៃការឌីហ្សាញ
- មានភាពរហ័សរហួនក្នុងការងារ អាចសម្រេចកិច្ចការរួចរាល់តាមពេលកំណត់
- ស្រលាញ់ចូលចិត្តការងារ មានទំនួលខុសត្រូវខ្ពស់លើការងារ
- មានទំនាក់ទំនងល្អក្នុងក្រុមការងារ, ក្រៅក្រម និងគ្រប់បណ្ដាបុគ្គលិកទាំងអស់
- សមត្ថភាពធ្វើការងារជាក្រុមបានយ៉ាងល្អប្រសើរ
- ព័ត៌មានលម្អិតសូមចុចត្រង់នេះ។
ធ្វើការនៅក្រុមហ៊ុន Sabay Digital Corporation លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការថែទាំសុខភាព និងប្រាក់លើកទឹកចិត្តដោយផ្អែកទៅការបំពេញការងារជាក់ស្ដែង។ ក្រុមហ៊ុន Sabay Digital Corporation ជាក្រុមហ៊ុនដែលផ្ដល់ឱកាសការងារស្មើភាពគ្នា។ បេក្ខជន/បេក្ខនារីវ័យក្មេងដែលមានគំនិតច្នៃប្រឌិតត្រូវបានលើក ទឹកចិត្តឲ្យដាក់ពាក្យបម្រើមុខងារខាងលើ។
បេក្ខជន/បេក្ខនារី ណាដែលមានសមត្ថភាព សូមផ្ញើ CV មកកាន់អាសយដ្ឋានអ៊ីមែល hr@cidc.com.kh ឬ ក្រុមហ៊ុន Sabay អគារលេខ ៣០៨ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ, ទូរស័ព្ទ៖ (855 23) 22 8000។ សម្រាប់ការដាក់ពាក្យតាមអ៊ីមែល សូមបញ្ជាក់ពីមុខងារដែលលោកអ្នកចង់បម្រើការងារឲ្យបានច្បាស់លាស់៕
0 comments:
Post a Comment