បក្សប្រឆាំងមីយ៉ាន់ម៉ាតែងតាំងអ្នកស្រីអង់សានស៊ូជីជាអ្នកដឹកនាំសាជាថ្មី Trackback
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានប្រកាសតែងតាំងអ្នកស្រីអង់សានស៊ូជីឱ្យកាន់តំណែងជាប្រធានបក្សសាជាថ្មីម្ដងទៀតក្នុងឱកាសសមាជបក្សថ្ងៃអាទិត្យនេះ។
ក្នុង
ចេតនាសម្លឹងទៅរកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៥ខាងមុខ
សមាជិកគណៈកម្មាធិការកណ្ដាលចំនួន១២០រូបរបស់បក្សប្រឆាំងដ៏ធំរបស់
ប្រទេសមីយ៉ាន់ម៉ាមួយនេះសម្រេចចិត្តជាឯកច្ឆន្ទជ្រើសរើសអ្នកស្រី ស៊ូជី ដែលជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពទាំងក្នុងឆាកជាតិនិងអន្តរជាតិឱ្យធ្វើជាមេដឹកនាំបក្សឡើងវិញ។
សមាជិកបក្ស NLD (National League for Democracy)
រាប់រយនាក់បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងយ៉ាងហ្គូនដើម្បីធ្វើ
សន្និសីទ។ ប៉ុន្តែទន្ទឹមនឹងនេះ
កិច្ចប្រជុំក៏បានបង្ហើបពីបញ្ហាប្រឈមរបស់បក្សផងដែរ
ដូចជាកង្វះបទពិសោធន៍
ព្រមទាំងការបែកបាក់ផ្ទៃក្នុងដែលបណ្ដាលឱ្យសមាជិក៤រូបរងបម្រាម
មិនឱ្យចូលរួមប្រជុំដោយរងការចោទប្រកាន់ថាបានព្យាយាមប្រើ
ឥទ្ធិពលលើការបោះឆ្នោត។
យ៉ាងណាក៏ដោយ អ្នកស្រីស៊ូជី វ័យ៦៧ឆ្នាំដែលឈ្នះរង្វាន់ណូបែល
សន្តិភាពក្នុងឆ្នាំ១៩៩១
បានជំរុញគណបក្សរបស់អ្នកស្រីឱ្យឆក់យកឱកាស
ស្របពេលដែលបក្សដែលធ្លាប់ឈ្នះការបោះឆ្នោតសភាឆ្នាំ១៩៩០នេះកំពុង
ត្រៀមខ្លួនប្រជែងយកជោគជ័យឱ្យបានក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៥
ប្រសិនបើការបោះឆ្នោតនោះប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
អតីត
អ្នកទោសនយោបាយខាងលើមានប្រសាសន៍ថា៖ “ដើម្បីផលប្រយោជន៍ជាតិ
យើងត្រូវតែរួបរួមគ្នា។
ខ្ញុំសូមស្នើអ្នកកុំប្រើអារម្មណ៍ផ្ទាល់ខ្លួនមកបំផ្លាញអនាគត
របស់ប្រទេសជាតិ”។
បន្ទាប់ពីត្រូវ
ក្រុមយោធាកាន់អំណាចបញ្ឈប់សកម្មភាពអស់២ទសវត្សមក
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យវិលមកកាន់ទីលាននយោបាយ
វិញក្នុងឆ្នាំ២០១២
ក្រោយពីមានការធ្វើកំណែទម្រង់ប្រទេសទាំងស្រុងពីរដ្ឋាភិបាល៕
0 comments:
Post a Comment