អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, May 7, 2013

ដំឡើង Khmer Unicode ដោយ​មិន​ចាំ​បាច់ Root Trackback

ជា​ទូទៅ​ដើម្បី​ប្រើប្រាស់ Khmer Unicode បាន​ អ្នក​ប្រើប្រាស់​​ Android Device ទាំង​អស់​ចាំបាច់​ត្រូវ Root ទូរសព្ទ​ របស់​ខ្លួន ។ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ពី​ការ Root Android Device។ ​ប៉ុន្តែ​ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​ការ​ដំឡើង​ Khmer Unicode ដោយ​មិន​ចាំ​បាច់​ Root អ្វី​ឡើយ។ ចង់​ដឹង​ទេ គេ​ម៉េច​ទៅ?
ការ​ដំឡើង Khmer Unicode តាម​វិធី​ដោយ​មិន​បាច់ Root នេះ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ទូរសព្ទ​នោះ​ប្រើ Android Version ចាប់​ពី Jelly Bean (Verion 4.1) ឡើង​ទៅ ហើយ​ប្រើ​បាន​គ្រប់ Samsung Device ទាំង​អស់ លើក​លែង​តែ Galaxy Note II  ប៉ុណ្ណោះ​ដែល​ត្រូវ​ធ្វើ​តាម​វិធី​ផ្សេង​ទៀត។
ដើម្បី​ដំឡើង​ Khmer Unicode តាម​វិធី​ងាយ​ស្រួល​នេះ អ្នក​ប្រើប្រាស់​ចាំ​បាច់​ដំឡើង File Khmer.apk ទៅ​ក្នុង​ទូរសព្ទ​។ ចុច​ទី​នេះ ដើម្បី​ទាញ​យក។
បន្ទាប់ ​ពី​ដំឡើង​ File Khmer.apk ហើយ ប្រិយមិត្ត​ត្រូវ​ Restart ទូរសព្ទ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Settings->Display->Font style បន្ទាប់​មក​ជ្រើស​រើស​ពុម្ព​អក្សរ​ខ្មែរ។
សាក ​ល្បង​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ ដែល​ប្រើប្រាស់ Khmer Unicode។ ដើម្បី​ឲ្យ​ទូរសព្ទ​ដៃ​របស់​អ្នក​អាច​វាយ​អក្សរ​ខ្មែរ​បាន ប្រិយមិត្ត​ត្រូវ​មាន​កម្មវិធី​ Keyboard មួយ​ចំនួន​ដូច​ជា៖ Phum Keyboard ឬ​ក៏ MultiLing Keyboard។ ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ទាំង​នេះ តាម​រយៈ Google Play Store បាន​ដោយ​មិន​គិត​ថ្លៃ។
នៅ​មាន​គន្លឹះ​ខ្លីៗ​ទៀត​ជា​ច្រើន បន្ត​ស្វែងយល់…

ងាយ​ៗ​មិន​ថា​​​ពី Limon ទៅ​​ Unicode និង Unicode ទៅ Limon Trackback

បច្ចុប្បន្ន ការ​​សម្រួល​អត្ថបទ ( Editing ) ដែល​ប្រើ​ពុម្ព​អក្សរ​យូនីកូដ នៅ​មាន​បញ្ហា​ព្រោះ​នៅ​តាម​​ស្ថាប័ន, ក្រុមហ៊ុន​មួយ​ចំនួន​មិន​ទាន់​បាន​ប្រើ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​នេះ​ទាំង ​ស្រុង​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​បន្ត​​ប្រើ Limon។ ហេតុ​នេះ​​ហើយ​ទើប​នៅ​មាន​ការ​លំបាក​ខ្លះ​ៗ​ក្នុង ការ​បញ្ជូន​ឯកសារ​ទៅ​វិញ​ទៅ​មក ជា​ពុម្ព​អក្សរ​យូនីកូដ។
ដោយ ​សារ​មាន​ការ​ស្នើសុំ ឱ្យ​ជួយ​បង្ហាញ​ពី​របៀប​បម្លែង​ពុម្ព​អក្សរ​ពី Limon ទៅ Khmer Unicode ដូច្នេះ​នៅ​ទំព័រ​នេះ Sabay នឹង​ឆ្លើយ​​តាម​សំណើ​បស់​មិត្ត​អ្នក​អាន​។ ដើម្បី​បម្លែង គឺ​ត្រូវ​ប្រើ​កម្មវិធី​ជា​ជំនួយ​ដែល​មាន​ឈ្មោះ​ថា Khmer Converter 1.5.1។
កុំ​ឱ្យ​ខាត​ពេល សូម​តាមដាន​និង​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖
  • ដំបូង​ត្រូវ​មាន​កម្មវិធី Khmer Converter 1.5.1 នេះ​នៅ​លើ​កុំព្យូទ័រ​ជា​មុន​សិន តែ​បើ​ពុំ​មាន​អាច​ ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក (​ទំហំ 6,8MB)
  • រួច ​ពី​ទាញ​យក​ហើយ សូម​ដំឡើង​វា​លើ​ម៉ាស៊ីន​របស់​អ្នក​ដោយ​ចុច mouse ស្ដាំ​ពី​លើ​ឯកសារ​ដែល​បាន​ទាញ​យក​នោះ ឬ double click ក៏​បាន។ បន្ទាប់​ពី​នោះ​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​មួយ​ឡើង នៅ​លើ​នោះ​ដែរ​សូម​រើស​យក​ឃ្លា I accept the agreement រួច​ចុច​លើ​ប៊ូតុង Next → Next បន្ទាប់​មក​ធិក​យក Create a desktop icon រួច Next → Install រង់​ចាំ​ឱ្យ​ដំឡើង​សព្វ​គ្រប់ ជា​ចុង​ក្រោយ​ចុច​លើ​ប៊ូតុង Finish ជា​ការ​ស្រេច។
  • ក្រោយ ​ដំឡើង​រួច សូម​បើក​កម្មវិធី Khmer Converter ឡើង។ រួច​រើស​យក​ឯកសារ​ដែល​ចង់​បម្លែង​ដោយ​​ចុច​លើ​ប៊ូតុង​ត្រង់ Filename ដើម្បី​ទៅ Brows រក​មើល និង​ចុច​លើ​ប៊ូតុង Open ដើម្បី​នាំ​ឯកសារ​ចូល​ (ដូច​រូប​ខាង​ក្រោម) ។
(ចំណាំៈ កម្មវិធី​នេះ​អាច​បម្លែង​បាន​តែ​ឯកសារ​ដែល​មាន​ទ្រង់ទ្រាយ​ជា​អត្ថបទ​ធម្មតា និង​ជា​កម្មវិធី​ការិយាល័យ​ខ្មែរ Open Office ដែល​មាន​ប្រភេទ (.odt) និង​ឯកសារ HTMLPaint Text តែ​ប៉ុណ្ណោះ) តែប្រសិន​ប្រិយមិត្ត​យក​ឯកសារ MS Office នោះ​នឹង​មាន​បញ្ហា​ក្រោយ​បម្លែង​រួច​មើល​មិន​យល់។ ​​ប្រសិន​ពុំ​ទាន់​មាន​កម្មវិធី Open Office ទេ អាច​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​ជា​មួយ​ទំហំ 129MB
  • ក្រោយ ​ពី​បាន​នាំ​ឯកសារ​ចូល​មក​កម្មវិធី​ហើយ អ្នក​អាច​ជ្រើសរើស​ប្រភេទ​ពុម្ព​អក្សរ (Font) ក៏​ដូច​ជា​ទំហំ​អក្សរ​បាន​ផង​ដែរ (ឧទាហរណ៍​យើង​រើស​យក Font Khmer OS Muol light ទំហំ 14)។ ហើយ​សូម​កំណត់​ទីតាំង​សម្រាប់​ទុក​ដាក់​ឯកសារ​នៅ​ពេល​បម្លែង​រួច​ដោយ​ចុច​លើ ​ប៊ូតុង Filename ផ្នែក Output File។ រួច​ហើយ​ចុច​លើ​ប៊ូតុង Convert ជា​ការ​ស្រេច។
ចុង​ក្រោយ​យើង​នឹង​បាន​លទ្ធផល​ដូច​រូប៖

ប្រិយមិត្ត​សាកល្បង​បើក​មើល​ឯកសារ​ដែល​ទើប​បម្លែង​រួច​នេះ​ទៅ​មើល៍ តើ​បាន​សម្រេច​ឬ​ទេ?
សូម ​បញ្ជាក់​ថា កម្មវិធី Khmer Converter 1.5.1 នេះ​​ក៏​អាច​បម្លែង​ពុម្ព​អក្សរ Khmer Unicode ទៅ​ជា Limon វិញ​បាន​ផង​ដែរ ដោយ​ប្រើ​ប្រាស់​ដោយ​ចូល​ទៅ​កាន់ Tab ខាង​ស្ដាំ​ឈ្មោះ​ថា “Unicode to Legacy” មើល​រូប​៖

នៅ​មាន​គន្លឹះ​ផ្សេងៗ​ជា​ច្រើន​ទៀត ចុច​ត្រង់​នេះ​ដើម្បី​តាមដាន​បន្ត

សារមន្ទីរ​អាមេរិក​នឹង​បញ្ជូន​រូបសំណាក​ប្រាសាទ​កោះ​កេរ​មក​កម្ពុជា​វិញ Trackback

​ បន្ទាប់​ពី​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់​​ពីរ​រូប​មក​​ចរចា​​ជាមួយ​កម្ពុជា​កាល ​ពី​ ៦ សប្ដាហ៍​មុន​​រឿង​រូបសំណាក ​ដែល​​ត្រូវបាន​គេ​យក​ទៅ​លក់​នៅ​អាមេរិក​​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​​ សារមន្ទីរ​ Metropolitan Museum of Art ​របស់​អាមេរិក​​​បាន​និយាយ​ថា ​​ខ្លួន​នឹង​បញ្ជូន​រូប​សំណាក​ចំនួន​ពីរ​មក​កម្ពុជា​វិញ​ក្នុង​ពេល​ខាង​មុខ។

ការ​សម្រេច​ចិត្ត​នេះ ​ធ្វើ​ឡើង​ក្រោយ​​​មាន​​ការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មន្ត្រី​កម្ពុជា ​ និង​មន្ត្រី​សារមន្ទីរ។ ​លោក​ Thomas P. Campbell ​​អ្នក​គ្រប់គ្រង​សារមន្ទីរ​បាន​និយាយ​ថា ​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ ក្រោយ​កម្ពុជា​ផ្ដល់​​ភស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា ​រូប​សំណាក​ទាំង​ពីរ​គឺ ​ត្រូវ​បាន​​​​គេ​លួច​យក​ចេញ​ពី​ប្រាសាទ​កោះ​កេរ​នៅ​អំឡុង​ទសវត្ស​ឆ្នាំ​ ១៩៧០ ​មែន។
រូប​សំណាក​ឆ្មាំ​ប្រាសាទ​ដែល​សារមន្ទីរ​អាមេរិក​​គ្រោង​​បញ្ជូន​មក​កម្ពុជា​វិញ
​ រូប​សំណាក​ឆ្មាំ​ប្រាសាទ​ ដែល​​ត្រូវ​បាន​ដាក់​ឈរ​យាម​វិចិត្រសាល​អាស៊ីអាគ្នេយ៍ ​នៃ​​សារមន្ទីរ Metropolitan Museum of Art ​តាំង​ពី​ឆ្នាំ ១៩៩៤ ​មក​នឹង​ត្រូវ​​នាំ​យក​មក​កម្ពុជា​វិញ​ក្នុង​ពេល​ខាង​មុខ ​ប៉ុន្តែ​កាល​បរិច្ឆេទ​ពិត​ប្រាកដ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ​ដោយ​ខាង​សារមន្ទីរ​អាមេរិក​ប្រាប់​ដល់​ភាគី​កម្ពុជា​ថា ​ការ​បញ្ជូន​នឹង​ត្រូវ​ធ្វើ​ឡើង​ដរាប​ណា​មាន​ការ​រៀបចំ​បញ្ជូន​ដ៏​សមស្រប​ ត្រូវ​បាន​រៀបចំ​​ជាមុន​សិន។
ពាក់ព័ន្ធ ​នឹង​ការ​សម្រេច​ចិត្ត​របស់​សារមន្ទីរ​អាមេរិក​ ​ឯកឧត្ដម​ ចាន់ តានី ​​រដ្ឋលេខាធិការ​​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​កម្ពុជា​​​បាន​សម្ដែង​ក្ដី​ រីករាយ​យ៉ាង​​ខ្លាំង​​​ចំពោះ​ការ​បញ្ជូន​​​រូប​សំណាក​​ត្រលប់​មក​កម្ពុជា​​ វិញ​នេះ។ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដដែល​បាន​មាន​ប្រសាសន៍​ថា​ “សកម្មភាព​នេះ​បង្ហាញ​ពី​​ក្រមសីលធម៌​ដ៏​ខ្ពង់ខ្ពស់ ​និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​នៃ​សារមន្ទីរ Metropolitan Museum of Art ​ដូច​អ្វី​ដែល​គេ​ធ្លាប់​ស្គាល់”។
រូប​សំណាក​ដែល​កម្ពុជា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ Sotheby’s បញ្ជូន​ត្រឡប់​មក​វិញ
ក្រៅ​ពី​ករណី​ខាង​លើ ​កម្ពុជា​ក៏​​កំពុង​​​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដេញ​ថ្លៃ​អាមេរិក​ Sotheby’s បញ្ជូន ​ត្រឡប់​រូប​សំណាក​​​​​អ្នក​ប្រយុទ្ធ​នៃ​សាសនា​ហិណ្ឌូ​ ដែល​មាន​ដើម​កំណើត​នៅ​ប្រាសាទ​កោះ​កេរ​​ដូច​គ្នា​​​មក​វិញ​​​ដែរ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​ខាង​លើ​បដិសេធ។ ​ទោះ​ជា​បែប​នេះ​ក្ដី ​មន្ត្រី​អាមេរិក​កំពុង​ដុតដៃដុត​ជើង​ចងក្រង​ឯកសារ​​ច្បាប់​​​​ដាក់​បណ្ដឹង​ ដល់​តុលាការ​សហព័ន្ធ​ក្នុង​​សង្កាត់​ Manhattan​ រួចរាល់​ហើយ​ ដើម្បី​​នាំ​យក​រូប​ចម្លាក់​នោះ​មក​កម្ពុជា​វិញ។ ​ការ​បើក​សវនាការ​​ជាមួយ​ក្រុមហ៊ុន​ Sotheby’s ​នឹង​ត្រូវ​​ដំណើរការ​​នៅ​ឆ្នាំ​ក្រោយ៕

Sunday, May 5, 2013

វិសុទ្ធ កវី ​កូនខ្មែរ​​ល្បីឈ្មោះ​ផ្នែក​​រចនា​រូប​ភាព​កុំព្យូទ័រ Trackback

អ្នក ​​រចនា​រូបភាព ដែល​​​ចាប់​កំណើត​ក្នុងត្រកូលពលរដ្ឋជនបទនាតំបន់​​​​ស្រែក​ចម្ការ​​តាម​​ដង​ ទន្លេ​មេគង្គ​​ កំពុង​សម្រេចបាន​នូវក្តីស្រមៃ​ក្នុងការ​​​មាន​​ឈ្មោះ​បោះ​សំឡេង​ ទាំង​ក្នុង​ឆាក​ជាតិ​ និង​អន្តរជាតិ​ តាម​រយៈ​ស្នាដៃ​ច្នៃ​ប្រឌិត​​ខ្ពស់​​របស់​​ខ្លួន។
យុវជន ​ កុយ វិសុទ្ធ ដែល​មាន​រហ័ស​​នាម​ថា វិសុទ្ធ កវី ​បាន​សម្រេច​គោល​បំណងរបស់​​ខ្លួន ដោយបាន​​ក្លាយ​ជា​អ្នក​រចនា​រូបភាព​ដ៏​ពូកែ​មួយ​រូប ​ល្បី​រន្ទឺ​ពាស​​ពេញ​ទំព័រ​ហ្វេស​បុក។ រូប​​ភាព​​របស់​​លោក​​ត្រូវ​​បាន​ស្ថាប័ន​​នានា​​​ ​​​ដូច​ជា​ស្ថានីយ​ទូរទស្សន៍​ គេហទំព័រ​​​អាស៊ាន​​ ឬ​​ស្ថាន​ទូត​អាមេរិក​​ យក​​រូប​របស់​លោក​ទៅ​ប្រើ​​ប្រាស់​​ទៀត​ផង។
វិសុទ្ធ កវី បាន​ប្រាប់ Sabay ថា កាល​ពី​​តូច​ រូបលោក​​​ចូល​ចិត្ត​គូរ​គំនូរ​បែប​ច្នៃ​ប្រឌិត​ផ្សេងៗ ដែល​និយាយ​ពី​ទេសភាព និង​វប្បធម៌​ស្រុក​ខ្មែរ ប៉ុន្តែ​នៅ​​ពេល​នោះ​ លោក​​មិន​​ទាន់​បាន​​ស្គាល់​ ឬ​​ប៉ះ​ពាល់​​កុំព្យូទ័រ​បន្តិច​​ណា​ឡើយ។ ពេល​នោះ​ វិសុទ្ធ កវី ​​​គ្រាន់​តែ​គូរ​គំនូរ​ផ្សេង​ៗ​​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។
យុវជន ​មក​ពី​ឃុំ​រកាកោង​២ ស្រុក​មុខ​កំពូល ខេត្តកណ្ដាល​រូប​នេះ បាន​បន្ត​ទៀត​ថា៖ “នៅ​ឆ្នាំ ២០០៨ ​ខ្ញុំ​ចាប់​ផ្ដើម​ចេះ​ប្រើ​កុំព្យូទ័រ និង​រៀន​កម្មវិធី​ Design បន្តិច​បន្តួច។ ពេល​នោះ​ ខ្ញុំ​រៀន​ឆាប់​ចេះ​ណាស់ ព្រោះ​គំនិត​ច្នៃ​ប្រឌិត​លើ​រូប​ភាព​ខ្ញុំ​មាន​ក្នុង​ខួរ​ក្បាល​រួច​ស្រេច​ ទៅ​ហើយ អ្វី​ដែល​ត្រូវ​រៀន​បន្ថែម​គឺ​បច្ចេកទេស​កាត់​ត​រូប​​ក្នុង​កុំ​ព្យូទ័រ​តែ​ ប៉ុណ្ណោះ”។
ខុស​ពី​អ្វី​ដែល​លោក​ធ្លាប់ ​បាន​គូរ​រូប​នៅ​លើក្រដាស់​កន្លង​ទៅ​​ ការ​រចនា​រូប​ភាពតាម​កម្មវិធី​​​ Design ក្នុង​កុំព្យូ​ទ័រ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ និង​លេច​ចេញ​លទ្ធផល​ដែល​មិន​នឹក​ស្មាន​ដល់។ កាល​ណា​លោក​​ស្រាវ​ជ្រៀវ​កាន់​តែ​​ច្រើន​ ​​កុំព្យូ​ទ័រ​​ហាក់​​បង្រៀន​លោក​កាន់​តែ​ច្រើន​ដែរ។
អ្នក រចនា រូប​ភាព​វ័យ​ក្មេង​រូប​នេះ​បន្ត​ទៀត​ថា ដើម​ឡើយ​ ស្នាដៃ និង​​គំនិត​រចនា​រូបភាព​ទាំង​អស់​របស់​លោក​ហាក់​នៅ​​​ក្មេង​ខ្ចី​​ណាស់​ ដែល​ធ្វើ​ឲ្យ​​មាន​អ្នក​រិះ​គន់​យ៉ាង​ច្រើន​ ប៉ុន្តែ​ វិសុទ្ធ កវី មិន​ដែល​អន់​ចិត្ត​នឹង​ពាក្យ​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ យុវជន​រូប​នេះ​យក​មតិ​រិះ​គន់​ទាំងនោះ​ ធ្វើ​ជា​មេរៀន​ដើម្បី​អភិវឌ្ឍ​​ខ្លួន​ឯង​ថែម​ទៀត​ផង។
ស្នាដៃ ​រចនា​រូបភាព​ចេះ​តែ​រីក​ចម្រើន បូក​ផ្សំ​ជាមួយ​គំនិត​បើក​ទូលាយ​​ស្វែង​យល់​ពី​មតិ​របស់​អ្នក​រិះ​គន់​ទាំង​ អស់ បាន​ធ្វើ​ឲ្យ​​រូប​ភាព​​របស់ វិសុទ្ធ កវី ​​ត្រូវ​បាន​គេ​​អនុញ្ញា​ត​ឲ្យ​យក​ទៅ​​​តាំង​ពិព័រណ៍នៅ​សហរដ្ឋអាមេរិក​ ដែល​​រៀប​​ចំ​ដោយ​ក្រុមហ៊ុន Bridge Entertainment។
“នៅ ​ទី​នោះ ​រូប​ភាព​ខ្ញុំ​មាន​គេ​គាំ​ទ្រ​ច្រើន​ណាស់ ព្រោះ​រូប​ទាំងនោះ​បញ្ជាក់​វប្បធម៌ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​យើង”។ វិសុទ្ធ កវី បញ្ជាក់។
ឆ្លៀត ​ក្នុង​ឱកាស​បង្ហាញ​វត្តមាន​លើក​ដំបូង​ វិសុទ្ធ កវី មាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​ហ៊ុន​ឯក​ជន​មួយ ជួយ​ស្វែង​រក​ឯកសារ​មួយ​ចំនួន​ពី​សាកលវិទ្យាល័យ Boston ពាក់ព័ន្ធ​នឹង​ការ Design រូបភាព​ ថែម​ទៀត​ផង។ យុវជន មក​ពី​ស្រុក​ស្រែ​ចម្ការ​រូប​នេះ​បន្ថែម​ថា អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​អ្នក​រចនា​រូប​ភាព គឺ​គំនិត​ច្នៃ​ប្រឌិត។ ចំណុច​មួយ​ទៀត​ គឺ​ត្រូវ​ចេះ​ស្រាវជ្រាវ​ឯក​សារ ឬ​ក៏​មើល​គំនិត​​ផ្សេងៗ​តាម​រយៈ​អ៊ីនធឺណិត ព្រោះ​សម័យ​ឥឡូវ​​ចង់​រៀន​អី​ក៏​បាន​ដែរ​ សំខាន់​ឲ្យ​តែ​​ខំប្រឹង។
រូប​ភាព​ខាង​ក្រោម​នេះ ជា​ស្នាដៃ​មួយ​ចំនួនរបស់​ វិសុទ្ធ កវី ដែល​​ធ្វើ​​ឲ្យ​​គេ​​ស្គាល់​​ពី​​ខ្លួន​៖
១. រូបភាពរចនាក្នុងព្រះរាជពិធីព្រះបរមសពអតីតព្រះមហាវីរក្សត្រ ដែលត្រូវបានប្រើប្រាស់ជាសាធារណៈ     ក្នុងស្ថាប័ន​មួយ​ចំនួន​ និង​គ្រប់ស្ថានីយ៍ទូរទស្សន៍ ក្នុងប្រទេសកម្ពុជា។
២​.  ស្លាក​សញ្ញា​ទី​ក្រុង​ស្អាត​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ផ្លូ​វការ​ក្នុង​ការ​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​នៅកម្ពុជា។
៣.  រូបភាពច្នៃប្រឌិតនៃសម្ព័ន្ធ​ភាពរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលត្រូវបានដាក់តាំងក្នុងស្ថានទូត    សហរដ្ឋអាមេរិកប្រចាំកម្ពុជា។
៤. ចំណាត់ថ្នាក់លេខ១ក្នុងការប្រឡងស្នាដៃប្រចាំប្រទេស ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ     សហការជាមួយប្រទេសជប៉ុន ក្រោមប្រធានបទ កម្ពុជាជាទីស្រឡាញ់របស់ខ្ញុំ។
៥. ពិព័រណ៌ស្នាដៃច្នៃប្រឌិតក្នុងរដូវរងារដែលរៀបចំដោយក្រុមហ៊ុន Bridge Entertainment នៅ​១០​ទី​ក្រុង​ និង​រដ្ឋ​នៅ​សហរដ្ឋអាមេរិក។
៦.រូបភាពរចនាមួយក្នុងចំនោមរូបភាពជាច្រើនទៀត​ដែលត្រូវបានទំព័រអាស៊ានប្រើប្រាស់ សម្រាប់​ការ​គាំ​ទ្រ​ស្នាដៃ និង​បង្ហាញ​ពី​វប្បធម៌ជាតិ។

Sunday, April 28, 2013

ក្រដាស​ប្រាក់​​ ១០០ ដុល្លារ​​ថ្មី​​នឹង​​ត្រូវ​ដាក់​ចរាចរ​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ​នេះ Trackback

​ ក្រុមប្រឹក្សា​ធនាគារ​កណ្ដាល​អាមេរិក​ (Federal Reserve) ​​​បាន​ប្រកាស​ម្សិលមិញ​ថា ​ក្រដាស​ប្រាក់​ ១០០ ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែល​រចនា​ថ្មី​ នឹង​​ត្រូវ​ដាក់​​ចរាចរ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី៨ ​តុលា​ ​ខាង​មុខ​នេះ។ ​
ក្រដាស ​ប្រាក់​នេះ​ធ្លាប់​ត្រូវ​បាន​បង្ហាញ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ ២០១០ ​ដោយ​ក្នុង​នោះ​ធនាគារ​កណ្ដាល​បាន​លើក​យក​​​ចំណុច​សំខាន់​មួយ​ចំនួន​​​មក​ បង្ហាញ​ដូចជា ​បន្ទះ​បូ​ 3D​ ពណ៌ខៀវ​​តូច​មួយ​ខ្សែ​កាត់​ពី​លើ​ក្រដាស​ប្រាក់ ​និង​រូបភាព​បង្កប់​នៃ​ជួង​​សេរីភាព​​ពណ៌​ទឹកក្រូច​មួយ​នៅ​លើ​នោះ ​ដែល​​ខាង​ធនាគារ​ខាង​លើ​ថា ​​ធ្វើ​ឲ្យ​​​ក្រដាស​ប្រាក់​នេះ​មាន​សុវត្ថិភាព​ខ្ពស់​ពី​ការ​​ប៉ុនប៉ង​ផលិត ​ប្រាក់​ក្លែងក្លាយ​ ​ពី​សំណាក់​ក្រុម​ជន​ខិលខូច​។ ​​​
ក្រោយ​ការ​បង្ហាញ​កាល ​ពី​ឆ្នាំ ២០១០ ​ធនាគារ​អាមេរិក​ធ្លាប់​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ដំបូង​ដើម្បី​ចរាចរ​ ក្រដាស​ប្រាក់​នេះ ​គឺ​ខែ​​កុម្ភៈ ២០១១​​ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​ការ​ផលិត​មួយ​ចំនួន​កើត​ឡើង​ភ្លាម​ៗ​ទើប​តម្រូវ​ ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​​​កាល​បរិច្ឆេទ​​ប្រកាស​ការ​ចរាចរ មក​​ប្រកាស​នាពេល​​ថ្មីៗ​នេះ​វិញ។
​ចង់​ដឹង​ថា​ រូបភាព​ក្រដាស​ប្រាក់​​ ១០០ ដុល្លារ​ថ្មី​ខុសប្លែក​ពី​ក្រដាស​ប្រាក់​ ១០, ២០, និង ៥០ ​ដុល្លារ​ដែល​រចនា​ជា​ថ្មី​​តាំង​ពី​ឆ្នាំ ២០០៣ មក​​​យ៉ាង​ណា​ សូម​មើល​រូបភាព​ខាង​ក្រោម។

Samsung ប្រកាស G S4 ស៊ីម​ពីរ​​ផ្លូវ​ការ​ហើយ Trackback

Glaxy S4 ស៊ីម​ពីរ​មាន​ព័ត៌មាន​លេច​ឮជា​ហូរហែ​មុន​ពេល Samsung ​បង្ហាញ GS4 ទៅ​ទៀត ប៉ុន្តែ​រឿង​នេះ​បាន​ស្ងប់​ស្ងាត់​​ទៅ​វិញ។ ពេល​នេះ មាន​ព័ត៌មាន​ផ្ទាល់​ពី​ក្រុមហ៊ុន​អេឡិចត្រូនិកយក្ស​នេះថា​ បាន​បង្ហាញ I9502 Galaxy S4 ហើយ​ម្សិលមិញ​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី Gsmarena។
ប្រភព ​ដដែល​ថា GS4 ស៊ីម​ពីរ​ខាង​លើ មាន​​លក្ខណៈ​សម្បត្តិ​ដូច​គ្នា​ទៅ​នឹង​ម៉ូដែល l9500 (ស៊ីម១)ដែរ ហើយ​មាន​លក់​​តែ​ប្រទេស​ចិន (តម្លៃ​មិន​ទាន់​បាន​​បញ្ជាក់)នៅ​ឡើយ​ ប៉ុន្តែ​​ប្រភព​មិន​​ច្បាស់​ដែរ​​ថា ក្រុមហ៊ុន​នឹង​បង្ហាញ​ទូរសព្ទ​ម៉ូដែល​នេះ លើ​ពិភពលោក ​ឬ​យ៉ាង​ណា​នោះ​ទេ។ ​
  • ​អេក្រង់ Super AMOLED ៥អ៊ីញ​មាន Resolution (1080 x 1920px)
  • កាមេរ៉ា​មុខ​ក្រោយ ២/១៣មេហ្គាភិកសែល
  • ប្រព័ន្ធ​ប្រតិបត្តិការ Android OS, v4.2.2 (Jelly Bean)
  • Chipset Exynos 5 Octa 5410
  • CPU Quad-core Cortex-A15ល្បឿន1.6 GHz ឬ quad-core Cortex-A7 ល្បឿន1.2 GHz
  • មាន​បច្ចេកវិទ្យា NFC
  • អង្គ​ចងចាំ 16/32/64 GB, RAM 2 GB និង​មាន microSDរហូត​ដល់ 64 GB
  • បណ្ដោយ ១៣៦,៦ម.មxទទឹង ៦៩,៨ម.មxកម្រាស់ ៧,៩ម.ម
  • ទម្ងន់ ១៣០ក្រាម៕
ចុច​ត្រង់​នេះ ដើម្បី​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

Sony បញ្ជេញ​មួយ​ម៉ូដែល​ទៀត ក្រោយ Xperia Z ទទួល​ជោគជ័យ Trackback

Sony ​បាន​ធ្វើ​ឱ្យ​​មហាជន​ចាប់​អារម្មណ៍​ខ្លាំង​ បន្ទាប់​ពី​បញ្ចេញ Xperia Z ដែល​ល្បី​ថាមាន​សមត្ថភាពខ្ពស់​​ធន់​ការ​ជ្រាប​ទឹក នៅលើ​ទីផ្សារ​ និង​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។ បន្ថែម​លើ​ភាពជោគជ័យ​នេះ ថ្មីៗ​នេះ​គេហទំព័រ Bgr បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​តែ​ត្រៀម​ខ្លួន​បង្ហាញ​ទូរសព្ទ Xperia ZR មួយ​ម៉ូដែល​ទៀត​នាពេល​ខាង​មុខ។
ប្រភព​ដដែល​បន្ត​ថា Xperia ZR នឹង​ភ្ជាប់​មក​ជាមួយ​អេក្រង់ ៤,៦អ៊ីញ, កាមេរ៉ា ១៣មេហ្គាភិសែល, CPU quad-core Snapdragon S4 ឬ Snapdragon 600 ល្បឿន 1.5GHz , RAM 2GB, អង្គ​ចងចាំ 8GB និង​មាន​រន្ធ microSD មួយ។ មិន​តែ​ប៉ុណ្ណោះ​ទូរសព្ទ​ម៉ូដែល​ក្រោយ​នេះ​ អាច​ធន់​ក្នុង​ទឹក​បាន​ជម្រៅ ១,៥២ម៉ែត្រ ​ក្នុង​រយៈពេល ៣០នាទី
ខាង​លើ​នេះ ជា​​លក្ខណៈ​សម្បត្តិ​ខ្លះៗ​​របស់ Xperia ZR ។ ទោះ​ជា​យ៉ាង​ណា ប្រភព​មិន​បាន​​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ឱ្យ​បាន​ច្បាស់ តម្លៃ និង​ព័ត៌មាន​លំអិត​នោះ​ទេ។ ព័ត៌មាន​បន្ថែម សប្បាយ​នឹង​ចុះផ្សាយ​នៅ​ពេល​ក្រោយ។
ចុច​ត្រង់​នេះ ដើម្បី​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ