ក្រដាសប្រាក់ ១០០ ដុល្លារថ្មីនឹងត្រូវដាក់ចរាចរលើទីផ្សារនៅចុងឆ្នាំនេះ Trackback
ក្រុមប្រឹក្សាធនាគារកណ្ដាលអាមេរិក (Federal Reserve)
បានប្រកាសម្សិលមិញថា ក្រដាសប្រាក់ ១០០ ដុល្លារសហរដ្ឋអាមេរិក
ដែលរចនាថ្មី នឹងត្រូវដាក់ចរាចរលើទីផ្សារនៅថ្ងៃទី៨ តុលា
ខាងមុខនេះ។
ក្រដាស
ប្រាក់នេះធ្លាប់ត្រូវបានបង្ហាញម្ដងហើយកាលពីឆ្នាំ ២០១០
ដោយក្នុងនោះធនាគារកណ្ដាលបានលើកយកចំណុចសំខាន់មួយចំនួនមក
បង្ហាញដូចជា បន្ទះបូ 3D
ពណ៌ខៀវតូចមួយខ្សែកាត់ពីលើក្រដាសប្រាក់
និងរូបភាពបង្កប់នៃជួងសេរីភាពពណ៌ទឹកក្រូចមួយនៅលើនោះ
ដែលខាងធនាគារខាងលើថា
ធ្វើឲ្យក្រដាសប្រាក់នេះមានសុវត្ថិភាពខ្ពស់ពីការប៉ុនប៉ងផលិត
ប្រាក់ក្លែងក្លាយ ពីសំណាក់ក្រុមជនខិលខូច។
ក្រោយការបង្ហាញកាល
ពីឆ្នាំ ២០១០
ធនាគារអាមេរិកធ្លាប់បានប្រកាសពីកាលបរិច្ឆេទដំបូងដើម្បីចរាចរ
ក្រដាសប្រាក់នេះ គឺខែកុម្ភៈ ២០១១
ប៉ុន្តែដោយសារមានបញ្ហាការផលិតមួយចំនួនកើតឡើងភ្លាមៗទើបតម្រូវ
ឲ្យមានការផ្លាស់ប្ដូរកាលបរិច្ឆេទប្រកាសការចរាចរ
មកប្រកាសនាពេលថ្មីៗនេះវិញ។
ចង់ដឹងថា
រូបភាពក្រដាសប្រាក់ ១០០ ដុល្លារថ្មីខុសប្លែកពីក្រដាសប្រាក់ ១០,
២០, និង ៥០ ដុល្លារដែលរចនាជាថ្មីតាំងពីឆ្នាំ ២០០៣ មកយ៉ាងណា
សូមមើលរូបភាពខាងក្រោម។
0 comments:
Post a Comment