Samsung ប្រកាស G S4 ស៊ីមពីរផ្លូវការហើយ Trackback

Glaxy S4 ស៊ីមពីរមានព័ត៌មានលេចឮជាហូរហែមុនពេល
Samsung បង្ហាញ
GS4 ទៅទៀត ប៉ុន្តែរឿងនេះបានស្ងប់ស្ងាត់ទៅវិញ។ ពេលនេះ មានព័ត៌មានផ្ទាល់ពីក្រុមហ៊ុន
អេឡិចត្រូនិកយក្សនេះថា បានបង្ហាញ I9502 Galaxy S4 ហើយម្សិលមិញនេះ។ នេះបើតាមការឱ្យដឹងពី Gsmarena។
ប្រភព
ដដែលថា GS4 ស៊ីមពីរខាងលើ មានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងម៉ូដែល
l9500 (ស៊ីម១)ដែរ ហើយមានលក់តែប្រទេសចិន
(តម្លៃមិនទាន់បានបញ្ជាក់)នៅឡើយ ប៉ុន្តែប្រភពមិនច្បាស់ដែរថា
ក្រុមហ៊ុននឹងបង្ហាញទូរសព្ទម៉ូដែលនេះ លើពិភពលោក ឬយ៉ាងណានោះទេ។
- អេក្រង់ Super AMOLED ៥អ៊ីញមាន Resolution (1080 x 1920px)
- កាមេរ៉ាមុខក្រោយ ២/១៣មេហ្គាភិកសែល
- ប្រព័ន្ធប្រតិបត្តិការ Android OS, v4.2.2 (Jelly Bean)
- Chipset Exynos 5 Octa 5410
- CPU Quad-core Cortex-A15ល្បឿន1.6 GHz ឬ quad-core Cortex-A7 ល្បឿន1.2 GHz
- មានបច្ចេកវិទ្យា NFC
- អង្គចងចាំ 16/32/64 GB, RAM 2 GB និងមាន microSDរហូតដល់ 64 GB
- បណ្ដោយ ១៣៦,៦ម.មxទទឹង ៦៩,៨ម.មxកម្រាស់ ៧,៩ម.ម
- ទម្ងន់ ១៣០ក្រាម៕
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
0 comments:
Post a Comment