សារមន្ទីរអាមេរិកនឹងបញ្ជូនរូបសំណាកប្រាសាទកោះកេរមកកម្ពុជាវិញ Trackback
ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយមានការទាក់ទងគ្នាទៅវិញទៅមករវាងមន្ត្រីកម្ពុជា និងមន្ត្រីសារមន្ទីរ។ លោក Thomas P. Campbell អ្នកគ្រប់គ្រងសារមន្ទីរបាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើង ក្រោយកម្ពុជាផ្ដល់ភស្តុតាងជាច្រើនដែលបង្ហាញថា រូបសំណាកទាំងពីរគឺ ត្រូវបានគេលួចយកចេញពីប្រាសាទកោះកេរនៅអំឡុងទសវត្សឆ្នាំ ១៩៧០ មែន។
រូបសំណាកឆ្មាំប្រាសាទដែលសារមន្ទីរអាមេរិកគ្រោងបញ្ជូនមកកម្ពុជាវិញ
ពាក់ព័ន្ធ
នឹងការសម្រេចចិត្តរបស់សារមន្ទីរអាមេរិក ឯកឧត្ដម ចាន់ តានី
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជាបានសម្ដែងក្ដី
រីករាយយ៉ាងខ្លាំងចំពោះការបញ្ជូនរូបសំណាកត្រលប់មកកម្ពុជា
វិញនេះ។ មន្ត្រីជាន់ខ្ពស់កម្ពុជាដដែលបានមានប្រសាសន៍ថា
“សកម្មភាពនេះបង្ហាញពីក្រមសីលធម៌ដ៏ខ្ពង់ខ្ពស់
និងការអនុវត្តប្រកបដោយវិជ្ជាជីវៈនៃសារមន្ទីរ Metropolitan Museum
of Art ដូចអ្វីដែលគេធ្លាប់ស្គាល់”។
រូបសំណាកដែលកម្ពុជាទាមទារឲ្យក្រុមហ៊ុន Sotheby’s បញ្ជូនត្រឡប់មកវិញ
ក្រៅពីករណីខាងលើ កម្ពុជាក៏កំពុងទាមទារឲ្យក្រុមហ៊ុនដេញថ្លៃអាមេរិក Sotheby’s បញ្ជូន
ត្រឡប់រូបសំណាកអ្នកប្រយុទ្ធនៃសាសនាហិណ្ឌូ
ដែលមានដើមកំណើតនៅប្រាសាទកោះកេរដូចគ្នាមកវិញដែរ
ប៉ុន្តែត្រូវបានក្រុមហ៊ុនខាងលើបដិសេធ។ ទោះជាបែបនេះក្ដី
មន្ត្រីអាមេរិកកំពុងដុតដៃដុតជើងចងក្រងឯកសារច្បាប់ដាក់បណ្ដឹង
ដល់តុលាការសហព័ន្ធក្នុងសង្កាត់ Manhattan រួចរាល់ហើយ
ដើម្បីនាំយករូបចម្លាក់នោះមកកម្ពុជាវិញ។
ការបើកសវនាការជាមួយក្រុមហ៊ុន Sotheby’s
នឹងត្រូវដំណើរការនៅឆ្នាំក្រោយ៕
0 comments:
Post a Comment