កែវ រំចង់ ទៅវ៉ៃនៅថៃចុងសប្ដាហ៍នេះ Trackback
អ្នកប្រដាល់លំដាប់ខ្លាំងរបស់កម្ពុជា កែវ រំចង់ ត្រូវបានគេរាយការណ៍ថានឹងធ្វើដំណើរទៅប្រទេសថៃនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះដើម្បីចូលរួមប្រកួតកម្មវិធីដ៏ធំ Thai Fight ប្រចាំប៉ុស្តិ៍លេខ៣ថៃ។
លោក កែវ សំអាង ជាឪពុកនិងគ្រូបង្វឹករបស់ កែវ រំចង់ ឲ្យ Sabay ដឹង
ថាការចេញដំណើរគឺនៅថ្ងៃអាទិត្យទី១២ឧសភា
ហើយការប្រកួតនឹងធ្វើឡើងនៅថ្ងៃចន្ទទី១៣ឧសភា។ លោក
ថាការប្រកួតក្នុងកម្មវិធីនោះ មួយប្រកួតមាន៣ទឹក។ បើ កែវ រំចង់
ឈ្នះវគ្គដំបូងនឹងបន្តវាយវគ្គបន្ទាប់ទៀត
ពោលអ្នកឈ្នះឡើងប៉ះអ្នកឈ្នះរហូតរកឃើញជើងឯកក្នុងថ្ងៃតែមួយ
នោះតែម្ដង។ បើ រំចង់ គេអាចឈ្នះជើងឯកនៅថ្ងៃដំបូងនោះ
គេនឹងមិនទាន់ត្រលប់វិញភ្លាមទេ
គឺត្រូវនៅវាយផ្ដាច់ព្រ័ត្រទៀត ហើយកម្មវិធីចប់ថ្ងៃទី១៧ឧសភា
ឯណោះ។
ជំនួបអន្តរជាតិក្នុងស្រុក កែវ រំចង់ តែងតែធ្វើបានល្អបំពេញចិត្តអ្នកគាំទ្រជានិច្ច ដូចជាការបញ្ឈប់ជើងខ្លាំងប្រេស៊ីល Adayton នៅកម្មវិធី Khmer Fighter ត្រឹម
ទឹកទី៣ កាលពីជាង១០ថ្ងៃមុនជាដើម។ យ៉ាងណាក្ដីលោក សំអាង
លម្អិតថា កែវ រំចង់ មិនធ្លាប់ទៅប្រកួតនៅថៃទេ
តែបើនៅអឺរ៉ុបគឺធ្លាប់ ហើយថែមទាំងឈ្នះខ្សែក្រវាត់ផង។
ថ្វីបើ រំចង់ មិនដែលទៅវ៉ៃនៅថៃ តែបើវ៉ៃជាមួយថៃនៅខ្មែរគឺមានជារឿយៗ។ លោក កែវ សំអាង ពិពណ៌នាទៀតថា៖ “ខ្ញុំ
មិនហ៊ានថាយ៉ាងម៉េចយ៉ាងម៉ាទុកមុនទេព្រោះទៅថៃនេះ
កម្មវិធីគេដាក់សុទ្ធតែកីឡាករលំដាប់ៗប្រចាំប្រទេស
ហើយក្រៅពីកីឡាករថៃ នៅមានមកពី អឺរ៉ុប
អាមេរិកខាងត្បូងអីចឹងទៅ។ ខ្លាំងប៉ះខ្លាំង
ដូច្នេះលទ្ធផលនឹងពឹងលើការតាំងចិត្តរបស់ពួកគេរៀងៗខ្លួន
ហើយខ្ញុំទុកចិត្តលើ រំចង់
ព្រោះតាំងពីដើមមកខ្ញុំយល់ចិត្តរំចង់.. រំចង់ តស៊ូណាស់“។
កែវ រំចង់ ក្រោយជ័យជម្នះ នាពេលកន្លងមក
ប្រភព
ដដែលបន្តថា រាល់ថ្ងៃនេះកីឡាករវ័យ២៤ឆ្នាំ កែវ រំចង់
ប្រឹងប្រែងហ្វឹកហាត់យ៉ាងហ្មត់ចត់
ខណៈដែលកម្លាំងនិងស្ថានភាពកាយសម្បទាមិនមានបញ្ហាគួរឲ្យបារម្ភ
ឡើយ។ កែវ រំចង់ ជាធម្មតា ហ្វឹកហ្វឺនមួយថ្ងៃ២ម៉ោង
តែដើម្បីពង្រឹងថ្វីដៃឲ្យល្អទៀតនោះ
ប្រមាណជាងកន្លះខែមុនចេញទៅថៃនេះ រំចង់
បានហាត់បុកកាន់តែច្រើន ទៅលើបច្ចេកទេស និងកម្លាំងស៊ុស
ពោលបន្ថែមម៉ោងហាត់មួយម៉ោងទៀតរៀងរាល់ថ្ងៃ។
កែវ រំចង់ អាចស្ពាយជ័យជម្នះមកស្រុកវិញទេ? កុំភ្លេចតាមដាននៅប៉ុស្តិ៍លេខ៣ ថៃ នាយប់ថ្ងៃចន្ទ។
0 comments:
Post a Comment