Pacquiao កំណត់ថ្ងៃចូលសង្វៀនជាថ្មី Trackback
Manny Pacquiao នឹងវិលមកកាន់សង្វៀនប្រដាល់
សាជាថ្មី ដោយប៉ះជាមួយអ្នកប្រដាល់មកពីអាមេរិក Brandon Rios
នៅទីក្រុងម៉ាកាវ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខនេះ។
Pacquiao ក្នុងជំនួបទល់នឹង Marquez កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២
ជំនួបនេះនឹងក្លាយជាប្រកួតលើកទី១សម្រាប់ Pacquiao ចាប់តាំងពីអ្នកប្រដាល់សញ្ជាតិហ្វីលីពីនរូបនេះ ត្រូវ Juan Manuel Marquez
វាយឲ្យសន្លប់កាលពីខែធ្នូ ឆ្នាំ២០១២ កន្លងទៅ។
ក្រោយចាញ់អ្នកប្រដាល់ម៉ិកស៊ិករូបនោះមក
មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា Pacquiao អាចនឹងចូលនិវត្តន៍ពីសង្វៀនប្រដាល់។
យ៉ាង
ណាក្ដី អ្នកប្រដាល់ប្រឡូកក្នុងឆាកនយោបាយ វ័យ៣៤ឆ្នាំ
បានបដិសេធចោលនូវពាក្យអេចអូចទាំងអស់នោះ ហើយនឹងឡើងរេញជាថ្មីនៅ
Cotai Arena ក្នុងទីក្រុងម៉ាកាវ។
វានឹងក្លាយជាជំនួបក្រៅសហរដ្ឋអាមេរិកលើកដំបូងរបស់អ្នកប្រដាល់
ហ្វីលីពីនរូបនេះ គិតចាប់តាំងពីឆ្នាំ ២០០៦មក។
នា
ពេលកន្លងមក មានការលើកឡើងជាច្រើនពីជំនួបរវាង Pacquiao និង
Mayweather ប៉ុន្តែក្រោយចាញ់២លើកជាប់គ្នារួចមក
បានធ្វើឲ្យជំនូបរវាងម្ចាស់ខ្សែក្រវាត់៨ប្រភេទទម្ងន់ផ្សេងគ្នា
នេះ ជាមួយអ្នកប្រដាល់អាមេរិកមិនដែលចាញ់ Floyd Mayweather ហាក់ដូចជាមិនអាចកើតឡើងនោះទេ។
Brandon Rios (ស្ដាំ) ពេលប្រកួតជាមួយ Mike Alvarado កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣
អ្នកប្រដាល់សំណព្វចិត្តក្នុងទ្វីបអាស៊ីដែលមានរហស្សនាមថា Pac Man មានកំណត់ត្រាប្រកួត ៦១ដង ដោយឈ្នះ៥៤ ស្មើ២ និងចាញ់៥ ក្នុងនោះផ្ដួលគូប្រកួតឲ្យសន្លប់ ៣៨ដង ខណៈអ្នកប្រដាល់វ័យ២៧ឆ្នាំ Brandon Rios មានកំណត់ត្រាឈ្នះ ៣១ ស្មើ១ ចាញ់១ និងផ្ដួលគូប្រកួតឲ្យសន្លប់ ២៣ដង។
តើ Pac Man អាចស្ដារកេរ្តិ៍ឈ្មោះពីការប្រកួតនេះ បានវិញឬយ៉ាងណា?សូមមើលវីដេអូទាក់ទងនឹង Manny Pacquiao ដូចខាងក្រោមនេះ៖
0 comments:
Post a Comment