វត្តមានកម្ពុជា ក្នុងនាមជាសមាជិកសហភាពទូរគមនាគមន៍អន្តរជាតិ Trackback
កម្ពុជាដែលជាសមាជិកសហភាពទូរគមនាគមន៍អន្តរជាតិ
(ITU) ទើបតែចូលរួមប្រារព្ធខួបលើកទី ១៤៨
នៃសហភាពទូរគមនាគមន៍អន្តរជាតិ
និងទិវាពិភពលោកសង្គមព័ត៌មានវិទ្យានិងទូរគមនាគមន៍ ១៧ ឧសភា
កាលពីពេលថ្មីៗនេះ។
តើ
សហភាពទូរគមនាគមន៍អន្តរជាតិមានប្រវត្តិកកើតឡើងបែបណា
ហើយកម្ពុជាបានក្លាយជាសមាជិករបស់សហភាពនេះយ៉ាងដូចម្ដេច?
សូមបន្តតាមដានប្រវត្តិ ដែល Sabay បង្ហាញដូចខាងក្រោមនេះ។
កើតដំបូងមានតែ ២០ ប្រទេសប៉ុណ្ណោះជាសមាជិក
សហភាព ទូរគមនាគមន៍អន្តរជាតិ International Telecommunication Union (ITU) គឺជាភ្នាក់ងារពិសេសមួយឈានមុខគេរបស់អង្គការសហប្រជាជាតិ UN ដែលទទួលខុសត្រូវលើកិច្ចការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)។
សហភាព ទូរគមនាគមន៍អន្តរជាតិ (ITU) បានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៨៦៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយសមាជិកដំបូងមានចំនួនត្រឹមតែ ២០ ប្រទេសប៉ុណ្ណោះ និងមានឈ្មោះពេញហៅថា «សហភាពទូរលេខអន្តរជាតិ (International Telegraph Union)។
ចាប់តាំងពីឆ្នាំ១៩៣២ តរៀងមក ទីភ្នាក់ងារនេះក៏បានប្តូរឈ្មោះជាសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union) ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងមានការិយាល័យតំណាងចំនួន៥ ប្រចាំតាមតំបន់នៅជុំវិញពិភពលោកដែលក្នុងនោះរួមមាន៖
១. តំបន់អាហ្វ្រិក (នៅទីក្រុង Addis Ababa, ប្រទេសអេត្យូពី)
២. តំបន់អាមេរិក (នៅទីក្រុង Brasilia, ប្រទេសប្រេស៊ីល)
៣.តំបន់អារ៉ាប់ (នៅទីក្រុង Cairo, ប្រទេសអេហ្ស៊ីប)
៤. តំបន់អាស៊ីប៉ាស៊ីហ្វិក (នៅទីក្រុងបាងកក, ប្រទេសថៃឡង់ដ៍)
៥.តំបន់អឺរុបនិងបណ្តារដ្ឋឯករាជ្យ Commonweal ”CIS”(នៅទីក្រុងម៉ូស្គូ, ប្រទេសរុស្ស៊ី)
ការពង្រីកវិសាលភាព និងការបង្កើនចំនួនសមាជិក
សហភាព ទូរគមនាគមន៍អន្តរជាតិ (ITU) មានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ ដោយបច្ចុប្បន្ន ភ្នាក់ងារនេះមានសមាជិក រួមមានរដ្ឋជាសមាជិកចំនួន១៩៣ប្រទេស និងផ្នែកឯកជនចំនួនជាង៧០០ស្ថាប័ន ។
សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាសាកល រវាងរដ្ឋាភិបាលនិងផ្នែកឯកជនលើការអភិវឌ្ឍបណ្ដាញនិងសេវាដោយឈរ លើចក្ខុវិស័យរបស់ខ្លួនគឺ«ប្ដេជ្ញាតភ្ជាប់ទំនាក់ទំនងពិភពលោក ទាំងមូល» ។
រចនាសម្ព័ន្ធរបស់ ITU រួមមានអង្គភាពស្នូលចំនួន៣ គឺ ៖
១.ការិយាល័យវិទ្យុគមនាគមន៍ (ITU-R)
២.ការិយាល័យស្តង់ដារនីយកម្មទូរគមនាគមន៍ (ITU-T)
៣.ការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ (ITU-D)
វត្តមានកម្ពុជា ជាសមាជិករបស់សហភាពទូរគមនាគមន៍អន្តរជាតិ
ព្រះរាជាណាចក្រ កម្ពុជា បានចូលជាសមាជិកពេញសិទ្ធិរបស់សហភាពទូរគមនាគមន៍អន្តរជាតិ ITU នេះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៥២។ កម្ពុជាបានបំពេញតួនាទីរបស់ខ្លួន ក្នុងឋានៈជារដ្ឋសមាជិកបានយ៉ាងសកម្ម។ ជាក់ស្ដែងកាលពីដើមខែឧសភាកន្លងទៅថ្មីនេះៗ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យកិច្ចប្រជុំត្រៀម ថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់សន្និសីទពិភពលោក WTDC-14 នៅប្រទេសអេហ្ស៊ីបឆ្នាំក្រោយ។ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជាក្នុងរយៈកាល ២០ឆ្នាំ (១៩៩៣ដល់ឆ្នាំ២០១៣) ITU បានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំង ស្មារតីនិងសម្ភារៈ ក្នុងការកសាងសមត្ថភាពធនធានមនុស្ស, ជំនួយផ្នែកបច្ចេកទេស រួមទាំងការជួយរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យ ICT ផងដែរ ។
អត្ថន័យនៃទិវាពិភពលោកសង្គមព័ត៌មាននិងទូរគមនាគមន៍ ១៧ ឧសភា
ក្នុង ខែវិច្ឆិកាឆ្នាំ២០០៥ កិច្ចប្រជុំកំពូលពិភពលោកស្តីពីសង្គមព័ត៌មាន (WSIS) បានដាក់សំណើទៅមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីប្រកាសយកថ្ងៃ១៧ ឧសភា នៅរៀងរាល់ឆ្នាំជាទិវាពិភពលោកសង្គមព័ត៌មាន និងទូរគមនាគមន៍ចំថ្ងៃចុះហត្ថលេខាលើកដំបូងលើអនុសញ្ញាតេឡេក្រាម អន្តរជាតិ និងការចាប់បដិសន្ធិរបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ១៧ ឧសភា ១៨៦៥ តែម្តង ។
មួយឆ្នាំក្រោយមក ពោលគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៦ នាទីក្រុង Antalya ប្រទេសទួកគី សន្និសីទកំពូលរបស់ ITU បានអនុម័តសម្រេចយកថ្ងៃទី១៧ ខែឧសភា នៅរៀងរាល់ឆ្នាំជាទិវាពិភពលោកសង្គមព័ត៌មាន និងទូរគមនាគមន៍ ។
គោលបំណង នៃទិវានេះ គឺដើម្បីជួយលើកកម្ពស់ការយល់ដឹងនូវលទ្ធភាពដែលថា ការប្រើប្រាស់អ៊ីនធឺណិតនិងព័ត៌មានផ្សេងទៀតមានជាអាទិ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាចជួយដល់សង្គមនិងសេដ្ឋកិច្ច ក៏ដូចជាវិធីមួយដើម្បីកាត់បន្ថយគម្លាតឌីជីថល។ ជាក់ស្ដែងទិវាពិភពលោកសង្គមព័ត៌មាន និងទូរគមនាគមន៍ឆ្នាំនេះ គឺស្ថិតក្រោមប្រធានបទ«បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក»។
ប្រធានបទ នេះបានរំលេចយ៉ាងច្បាស់អំពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវ សុវត្ថិភាពចរាចរណ៍។ តាមរយៈការប្រារព្ធទិវាពិភពលោកសង្គមព័ត៌មាននិងទូរគមនាគមន៍ ១៧ ឧសភា បានរួមចំណែកលើកកម្ពស់ការយល់ដឹងដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់អំពីគ្រោះថ្នាក់ចរាចរណ៍ដោយ សារការបាត់ម្ចាស់ការកើតចេញពីឥរិយាបថខុសឆ្គងរបស់អ្នកបើកបរ ដោយប្រើប្រាស់រាល់ឧបករណ៍ ICT ដូចជាទូរសព្ទដៃ ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតជាដើម៕
ដើម្បីបន្តអានប្រវត្តិស្ថាប័នបច្ចេកវិទ្យាផ្សេងទៀត សូមចុចត្រង់នេះ…

0 comments:
Post a Comment