ដឹងទេស្ថាបនិក Yahoo! ជាជនជាតិអ្វី? Trackback
ក្រុមហ៊ុន ល្បីៗលើពិភពលោក ភាគច្រើនបង្កើតឡើងដោយជនជាតិស្បែកសដូចជាអាមេរិក និងអឺរ៉ុប និងមិនសូវមានជនជាតិអាស៊ីស្បែកលឿងនោះទេ។ ចុះចំណែក Yahoo វិញមានស្ថាបនិកជាជនជាតិអ្វីដែរ? ចម្ងល់នេះនឹងលាតត្រដាងជូនប្រិយមិត្តឲ្យដឹងតាម Sabay ដូចខាងក្រោម៖ពាក់វ៉ែនតា ក្នុងទឹកមុខញញឹមស្រស់ស្រាយ លោក Jerry Yang ជាជនជាតិអាមេរិក ប៉ុន្តែដើមកំណើតតៃវ៉ាន់។ លោកកើតនៅថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ១៩៦៨។ បុរសអាយុ ៤៤ឆ្នាំរូបនេះ គឺជាអ្នកជំនួញលើប្រព័ន្ធ Internet និងជាអតីតនាយកប្រតិបត្តិរបស់ Yahoo ផងដែរ។
រូបលោក និងដៃគូស្ថាបនិករបស់លោកគឺ David Filo (បច្ចុប្បន្នជាប្រធាន Yahoo) បានបង្កើត Yahoo! នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៥។
Yang កើតលើកោះតៃវ៉ាន់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៦៨។ ពេលមានអាយុ ១០ឆ្នាំ លោកបានផ្លាស់ទៅរស់នៅក្នុងទីក្រុង San Jose រដ្ឋ California ជាមួយម្ដាយ និងប្អូនប្រុសរបស់លោក។ នៅអាមេរិកដំបូង លោកចេះតែពាក្យអង់គ្លេសមួយម៉ាត់គត់រហូតដល់រយៈពេល ៣ឆ្នាំ ទើបភាសាអង់គ្លេសរបស់លោកអាចនិយាយបានស្ទាត់ជំនាញ រួចគាត់បានផ្លាស់ទៅសិក្សាថ្នាក់ភាសាអង់គ្លេសជាន់ខ្ពស់ Advance Placement ។
លោកបានបញ្ចប់អនុវិទ្យាល័យ Sierranmont , វិទ្យាល័យ Piedmont Hills បន្ទាប់មករៀនបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកវិស្វករអគ្គិសនីនៃសាកលវិទ្យាល័យ Stanford។
ខណៈពេលរៀននៅ Stanford លោក Yang និង David Filo បានបង្កើតគេហទំព័រ Internet មួយឈ្មោះ Jerry and Dave’s Guide ទៅកាន់ WWW ក្នុង ឆ្នាំ១៩៩៤។ ក្រោយមកបានដាក់ឈ្មោះ Yahoo! ក្នុងឆ្នាំ១៩៩៥ ភាពល្បីល្បាញរបស់ Yahoo! ក៏ចាប់ផ្ដើមមានតាំងពីពេលនោះមក។
ដំណែង CEO របស់ Yahoo!
លោក Yang បានធ្វើជានាយកប្រតិបត្តិ (CEO) របស់ Yahoo! ក្នុងចន្លោះខែមិថុនា ឆ្នាំ២០០៧ ដល់ខែមករា ឆ្នាំ២០០៩ ប៉ុន្តែគាត់ត្រូវវិនិយោគិនជាច្រើនបានរិះគន់យ៉ាងខ្លាំងលើការ មិនបង្កើនប្រាក់ចំណូល និងតម្លៃភាគហ៊ុន។ Yahoo! បានតែងតាំងលោកស្រី Carol Bartz ជា CEO ថ្មីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៩។ ប្រាំថ្ងៃក្រោយមកលោក Yang បានប្រកាសលាលែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០០៩។ ក្រៅពីនេះ លោកក៏ធ្លាប់ធ្វើជាក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុនលក់ឧបករណ៍ Network CISCO ផងដែរ តែមិនបានបញ្ជាក់ពីពេលវេលានោះទេ។
បន្តតាមដាន ជីវប្រវត្តិសង្ខេបរបស់បុគ្គលបច្ចេកវិទ្យាអន្តរជាតិ ស្នាដៃបុគ្គលបច្ចេកវិទ្យាក្នុងស្រុក និងស្ថាប័នល្បីៗដទៃទៀត
0 comments:
Post a Comment