វត្តបូព៌អាយុជិត ៣០០ឆ្នាំ Trackback
ស្ថិតក្នុងទឹកដីខេត្តសៀមរាប មើលជញ្ជាំងខាងក្រៅ
នៃព្រះវិហារវត្តបូព៌ មានសភាពទ្រុឌទ្រោមបន្តិច
ដោយសារតែព្រះវិហារមួយនេះ មានអាយុកាលជិត ៣០០ឆ្នាំទៅហើយ។
ទោះជាយ៉ាងនេះក្ដី ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ
មិនដែលរំលងព្រះវិហារនេះឡើយ ពោលគឺគេចូលទស្សនាមិនលស់ថ្ងៃទេ។
ព្រះវិហារ សាលាឆាន់ វត្តបូព៌ បានកសាងឡើងក្នុងកំឡុងសតវត្សទី១៩។ ផ្នែកខ្លះនៃព្រះវិហារបានប្រេះបែក និងទ្រុឌទ្រោមជាច្រើនកន្លែង ហើយចេតិយមួយចំនួនក្នុងវត្តក៏មានអាយុប្រហាក់ប្រហែលនឹងព្រះវិហារដែរ ហើយមានចេតិយខ្លះបាក់បែកកំពូលអស់នៅសល់តែខឿនប៉ុណ្ណោះ។
វត្តបូព៌ មានទីតាំងនៅទិសខាងកើត នៃស្ទឹងសៀមរាប ស្ថិតតាមបណ្ដោយផ្លូវសម្តេចទេពវង្ស។

ព្រះវិហារវត្តបូព៌
សាលាឆាន់ វត្តបូព៌
0 comments:
Post a Comment