កុមារពិការកម្ពុជាត្រូវបានលើកទឹកចិត្តពីលោក Nick Vujicic Trackback
កុមារកម្ពុជាមួយ រូបដែលពិការដៃជើងបានទទួលការគាំទ្រ និងលើកទឺកចិត្តដោយផ្ទាល់ ពីវាគ្មិនពិការដៃជើងដ៏ល្បីល្បាយទូទាំងពិភពលោក គឺលោក Nick Vujicic។ នេះបើតាមរយៈរូបភាពមួយសន្លឹក ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Facebook កាលពីព្រឹកមិញ។កុមារី ស៊ិន ស្រីហង់ បច្ចុប្បន្នកំពុងរៀនថ្នាក់ទី៤ និងទទួលបានចំណាត់ថ្នាក់លេខមួយរាល់ខែ រស់នៅឯខេត្តបាត់ដំបង។
បើ យោងតាមគណនី khmer Author chanbo keo នៅលើ Facebook កុមារីអភព្វរូបនេះកើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០២ នៅភូមិ ស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ តែប្រភពព័ត៌មានមិនបានបញ្ជាក់ថាលោក Nick Vujicic និងកុមារី ស៊ិន ស្រីហង់ ជួបគ្នាកាលពីពេលណា ឬនៅកន្លែងណានោះទេ។
កាលពីសប្ដាហ៍មុនលោក Nick Vujicic បានធ្វើឲ្យព្រឹត្តិការណ៍មួយនៅកោះពេជ្រ ក្លាយជាព្រឹត្តិការណ៍ដ៏វិសេសវិសាល និងមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម ព្រោះលោកបានផ្តល់នូវទស្សនៈ និងគន្លឹះល្អៗជាច្រើនដល់យុវជនកម្ពុជា៕
0 comments:
Post a Comment