ចង់ប្រើ Khmer Unicode លើ Photoshop មានអីពិបាក! Trackback
កន្លង ទៅនេះ មានប្រិយមិត្តជាច្រើនមានចម្ងល់ និងបានសាកសួរជុំវិញការប្រើអក្សរខ្មែរ Khmer Unicode នៅលើ Photoshop។ ជាការការឆ្លើយតបតាមសំណូមពរ ដូច្នេះនៅទំព័រនេះ Sabay នឹងលើកពីវិធីសាស្រ្តក្នុងការប្រើប្រាស់ពុម្ពអក្សរ Khmer Unicode ទៅលើកម្មវិធី Photoshop មកធ្វើការបង្ហាញជូនដូចតទៅ។ដើម្បី វាយ Khmer Unicode នៅលើ Photoshop ពេញដៃពេញជើង ត្រូវដំឡើងពុម្ពអក្សរខ្មែរយូនីកូដដែលចាប់ផ្ដើមដោយ KH ឬ Nida ជាមុនសិន។
តែប្រសិនពុំទាន់មានទេ ប្រិយមិត្តអាចទាញយកបានក្នុងទំហំត្រឹមតែ 4.48MB ប៉ុណ្ណោះ។ ដើម្បីទាញយក សូមចុចត្រង់នេះ …
+ របៀបដំឡើង៖
- - ក្រោយពីទាញយករួច ត្រូវដំឡើង font ទាំងនោះដោយចុច mouse ស្ដាំរួចរើសយកពាក្យថា Install ឬមានវិធីម្យ៉ាងទៀតដោយចម្លង (copy) ឯកសារ (font) ទាំងអស់នោះទៅទុកក្នុង “C:\Windows\Fonts”។
- - បន្ទាប់ពីបានធ្វើតាមជំហានខាងលើហើយ សូមបើកកម្មវិធី Photoshop ឡើង រួចសាកល្បងវាយបញ្ចូលអក្សរដោយរើសយកឈ្មោះ font ដែលបានដំឡើងនោះ។
- ដោយឡែកសម្រាប់កម្មវិធី Adobe Photoshop CS 6 វិញពុំចាំបាច់ធ្វើដូច្នោះឡើយ គឺគ្រាន់តែចុចទៅលើម៉ឺនុយ Edit -> Preference -> Type រួចជ្រើសយក Middle Eastern ជំនួសឱ្យ East Asian វិញជាការស្រេច។
ប្រិយមិត្តអាចសាកល្បង តើជោគជ័យដែរឬយ៉ាងណា? បើមិនជោគជ័យ អាចសាកសួរមក Sabay បន្ថែមទៀត។
នៅមានគន្លឹះខ្លីៗទាក់ទងនឹងការប្រើប្រាស់កុំព្យូទ័រ ក៏ដូចជាទូរសព្ទជាច្រើនទៀត ចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមទៀត …
0 comments:
Post a Comment