ងាយៗមិនថាពី Limon ទៅ Unicode និង Unicode ទៅ Limon Trackback
បច្ចុប្បន្ន ការសម្រួលអត្ថបទ ( Editing ) ដែលប្រើពុម្ពអក្សរយូនីកូដ នៅមានបញ្ហាព្រោះនៅតាមស្ថាប័ន, ក្រុមហ៊ុនមួយចំនួនមិនទាន់បានប្រើពុម្ពអក្សរខ្មែរយូនីកូដនេះទាំង ស្រុងនៅឡើយទេ ពោលគឺនៅបន្តប្រើ Limon។ ហេតុនេះហើយទើបនៅមានការលំបាកខ្លះៗក្នុង ការបញ្ជូនឯកសារទៅវិញទៅមក ជាពុម្ពអក្សរយូនីកូដ។កុំឱ្យខាតពេល សូមតាមដាននិងអនុវត្តន៍តាមជំហានខាងក្រោមទាំងអស់គ្នា៖
- ដំបូងត្រូវមានកម្មវិធី Khmer Converter 1.5.1 នេះនៅលើកុំព្យូទ័រជាមុនសិន តែបើពុំមានអាច ចុចត្រង់នេះដើម្បីទាញយក (ទំហំ 6,8MB)។
- រួច ពីទាញយកហើយ សូមដំឡើងវាលើម៉ាស៊ីនរបស់អ្នកដោយចុច mouse ស្ដាំពីលើឯកសារដែលបានទាញយកនោះ ឬ double click ក៏បាន។ បន្ទាប់ពីនោះនឹងបង្ហាញផ្ទាំងថ្មីមួយឡើង នៅលើនោះដែរសូមរើសយកឃ្លា I accept the agreement រួចចុចលើប៊ូតុង Next → Next បន្ទាប់មកធិកយក Create a desktop icon រួច Next → Install រង់ចាំឱ្យដំឡើងសព្វគ្រប់ ជាចុងក្រោយចុចលើប៊ូតុង Finish ជាការស្រេច។
- ក្រោយ ដំឡើងរួច សូមបើកកម្មវិធី Khmer Converter ឡើង។ រួចរើសយកឯកសារដែលចង់បម្លែងដោយចុចលើប៊ូតុងត្រង់ Filename ដើម្បីទៅ Brows រកមើល និងចុចលើប៊ូតុង Open ដើម្បីនាំឯកសារចូល (ដូចរូបខាងក្រោម) ។
(ចំណាំៈ កម្មវិធីនេះអាចបម្លែងបានតែឯកសារដែលមានទ្រង់ទ្រាយជាអត្ថបទធម្មតា និងជាកម្មវិធីការិយាល័យខ្មែរ Open Office ដែលមានប្រភេទ (.odt) និងឯកសារ HTML ឬ Paint Text
តែប៉ុណ្ណោះ) តែប្រសិនប្រិយមិត្តយកឯកសារ MS Office
នោះនឹងមានបញ្ហាក្រោយបម្លែងរួចមើលមិនយល់។
ប្រសិនពុំទាន់មានកម្មវិធី Open Office ទេ អាចចុចត្រង់នេះដើម្បីទាញយកជាមួយទំហំ 129MB។
- ក្រោយ ពីបាននាំឯកសារចូលមកកម្មវិធីហើយ អ្នកអាចជ្រើសរើសប្រភេទពុម្ពអក្សរ (Font) ក៏ដូចជាទំហំអក្សរបានផងដែរ (ឧទាហរណ៍យើងរើសយក Font Khmer OS Muol light ទំហំ 14)។ ហើយសូមកំណត់ទីតាំងសម្រាប់ទុកដាក់ឯកសារនៅពេលបម្លែងរួចដោយចុចលើ ប៊ូតុង Filename ផ្នែក Output File។ រួចហើយចុចលើប៊ូតុង Convert ជាការស្រេច។
ចុងក្រោយយើងនឹងបានលទ្ធផលដូចរូប៖
សូម បញ្ជាក់ថា កម្មវិធី Khmer Converter 1.5.1 នេះក៏អាចបម្លែងពុម្ពអក្សរ Khmer Unicode ទៅជា Limon វិញបានផងដែរ ដោយប្រើប្រាស់ដោយចូលទៅកាន់ Tab ខាងស្ដាំឈ្មោះថា “Unicode to Legacy” មើលរូប៖
0 comments:
Post a Comment