ថ្វីត្បិតតែមានចំណូលចិត្តស្រលាញ់សិល្បៈ ប៉ុន្តែបើក្រឡេកមើលក្រុមគ្រួសារកវីវ័យ ៤៦ឆ្នាំរូបនេះ សុទ្ធតែជាកូនចៅចិនដែលមានឪពុកម្ដាយ និងបងប្អូនសុទ្ធតែជាអ្នកជំនួញដ៏មានឥទ្ធិពលប្រចាំខេត្តតាកែវ ផ្ទុយទៅវិញបែរជាលោក ជៀក រឹទ្ធី មានចំណូលចិត្តខាងសិល្បៈតែងនិពន្ធទំនុកច្រៀងទៅវិញ។
រិទ្ធី បានបើកកកាយពីប្រវត្តិស្នេហាមិនសមប្រកប ហើយថាការឈឺចាប់គ្រានោះហើយជាការចាប់ផ្ដើមជីវិតជាFreelance តែងចម្រៀងថា “…ខូចចិត្តខ្លាំង ក្រោយបែកគ្នាជាមួយសង្សារខ្ញុំនៅស្រុកបាទី ទើបខ្ញុំចេះនិពន្ធ”។
មានអាជីវកម្មនៅផ្ទះផង ជាមន្ត្រីរាជការផង រវល់ណាស់ទៅហើយមួយថ្ងៃៗ ដែលនេះការបន្ថែមបន្ទុកធ្វើជាអ្នកតែងចម្រៀងដោយបណ្ដែតអារម្មណ៍ តាមចង្វាក់ភ្លេងធ្វើឲ្យប្រពន្ធរបស់កវីរូបនេះមិនសាទរប៉ុន្មាន ឡើយ។ “ខ្ញុំលែងឲ្យប្តីទៅដើរតាមគេនិពន្ធបទចម្រៀងអីទៀតហើយ នៅផ្ទះរវល់ណាស់”។
ដោយក្ដីស្រលាញ់ ទោះបីជាប្រពន្ធមិនសប្បាយចិត្តឲ្យលោកទទួលតែងចម្រៀងលក់ ក៏រិទ្ធី នៅតែលួចលាក់តាក់តែងបានជាង ១០បទហើយដែរឲ្យផលិតកម្មធំមួយក្នុងស្រុក”។
ជៀក រិទ្ធី ដែលបច្ចុប្បន្នជាមន្ត្រីរាជការប្រចាំមន្ទីរខេត្ត បញ្ជាក់បន្ថែមថាលោកបានចូលប្រលូកក្នុងការតែងនិពន្ធបទចម្រៀងអោយ ផលិតកម្មជាច្រើន តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ម៉្លេះ ហើយរាល់សាច់រឿងលោកជាអ្នកបង្កើតឡើង ទៅតាមសាច់ភ្លេងដែលខាងផលិតកម្មបោះឲ្យ។
លោក ជៀក រិទ្ធី
តើប្រិយមិត្តណាខ្លះធ្លាប់ស្គាល់អ្នកនិពន្ធជើងចាស់លាក់មុខម្នាក់នេះ?
0 comments:
Post a Comment