កម្មវិធីការិយាល័យខ្មែរ ឬ
Open Office
គឺជាប្រភេទកម្មវិធីការិយាល័យដែលបកប្រែឡើងដោយជនជាតិខ្មែរ
ហើយមានមុខងារដូចកម្មវិធីការិយាល័យរបស់ក្រុមហ៊ុន Microsoft
គឺ MS Office ដែរ តែរហូតមកដល់ពេលនេះ
មិនទាន់មានអ្នកប្រើប្រាស់ច្រើននៅឡើយទេ។
កម្មវិធី Open Office មាន កម្មវិធីដំណើរការអត្ថបទ (Open Office
Writer), កម្មវិធីសៀវភៅបញ្ជី (Spreadsheet), កម្មវិធីធ្វើបទបង្ហាញ
(Presentation), កម្មវិធីរូបមន្តគណិតវិទ្យា (Formula),
កម្មវិធីសម្រាប់គំនូរ (Drawing) និងកម្មវិធីផ្សេងៗជាច្រើនទៀត។
កម្មវិធី OpenOffice
កម្មវិធី Open Office មានលក្ខណៈពិសេសបំផុតនោះគឺថា
នៅពេលដំឡើងជាមួយ Add-on Khmer Spelling Checker
គឺអាចកំណត់កំហុសអក្ខរាវិរុទ្ធពាក្យខ្មែរ
ឬអង់គ្លេសបាន
ពោលគឺមានបន្ទាត់ក្រហមរត់នៅពីក្រោមចំពោះពាក្យដែលខុស
ខណៈដែល Ms Office
អាចកំណត់កំហុសអក្ខរាវិរុទ្ធបានតែពាក្យអង់គ្លេសប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ
កម្មវិធីនេះអាចតម្រៀបអក្សរបានល្អថែមទៀតផង។
ពាក្យជាភាសាអង់គ្លេស និងខ្មែរដែលខុសអក្ខរាវិរុទ្ធនឹងលោតបន្ទាប់ក្រហមពីក្រោម
លោក ខេង ពិសិដ្ឋ ប្រធានគ្រប់គ្រងគម្រោង Open School
Program និង Khmer OS
និងជាអ្នកផ្ដួចផ្ដើមគម្រោងបកប្រែកម្មវិធីនេះឡើងបាន
ប្រាប់ Sabay ថា កម្មវិធី Open Office
ជាកម្មវិធីដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមិនសូវចេះ
ភាសាអង់គ្លេសសម្រាប់ប្រើប្រាស់ធ្វើការងារការិយាល័យ
តែកម្មវិធីនេះទទួលការគាំទ្រមិនទាន់ច្រើននោះទេ
បើទោះជា
គម្រោងមួយនេះកំពុងទទួលបានការសហការពីក្រសួងអប់រំក្ដី។ប្រធានគ្រប់គ្រងគម្រោងរូបនេះ បានបញ្ជាក់ដូច្នេះថា ៖ “យើងបានធ្វើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំកាលពីឆ្នាំ ២០០៧ ហើយរហូតមកដល់ពេលនេះ ខាងក្រសួងបានជំរុញឱ្យមន្ត្រីរាជការរបស់ក្រសួងប្រើប្រាស់ និងបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាកុំព្យូទ័រនៅថ្នាក់ វិទ្យាល័យ តែបើតាមការវាយតម្លៃរបស់ខ្ញុំ គឺមានអ្នកចេះប្រើប្រាស់បានប្រហែលមិនដល់ ៣០% ផង”។
អ្វីដែលជាបញ្ហានាំឱ្យមានអ្នកប្រើប្រាស់កម្មវិធីនេះតិច លោក ពិសិដ្ឋ បានអះអាងថា គឺបណ្ដាលមកពីនៅកម្ពុជា ក្រុមហ៊ុន Microsoft មិនទាន់ដាក់កំហិតលើអ្នកប្រើប្រាស់កម្មវិធី Ms Office ឱ្យទិញអាជ្ញាប័ណ្ណពីក្រុមហ៊ុននោះទេ ដូច្នេះមនុស្សភាគច្រើន មិនទាន់មើលឃើញពីតម្លៃនៃកម្មវិធីសម្រាប់ខ្មែរមួយនេះ ដែលអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។
លោក ពិសិដ្ឋ បានរៀបរាប់ពីប្រវត្តិនៃការបកប្រែកម្មវិធីនេះថា កម្មវិធី Open Office នេះ ត្រូវបានបកប្រែដោយជោគជ័យនៅឆ្នាំ២០០៤ ដែលមានរូបលោក និងសមាជិកមួយចំនួនទៀតជាអ្នកចងក្រង សទ្ទានុក្រម និងបកប្រែជាភាសាខ្មែរក្រោមគម្រោង Khmer OS Project។ ជាលទ្ធផល គម្រោងនេះបានសម្រេចបានក្នុងរយៈពេល ៦ ទៅ ៧ ខែក្រោយពីបង្កើត ដោយទទួលបានការឧបត្ថម្ភថវិកាពីបណ្ដាអង្គការអន្តរជាតិ និងក្រុមហ៊ុនឯកជនមួយចំនួន។
រហូតមកដល់ពេលនេះ បើតាមការបញ្ជាក់របស់លោក ពិសិដ្ឋ កម្មវិធីនេះបានធ្វើកំណែប្រែជាច្រើនលើកច្រើនសារមកហើយ ហើយក្រុមការងាររបស់លោកនៅតែបន្តកែប្រែទៀតនៅពេលអនាគត។
(ប្រភពព័ត៌មានពី Sabay News)
0 comments:
Post a Comment